Part 26

460 49 7
                                    

រសជាតិស្នេហ៍ព្រាននារី

ភាគទី២៦: វីឌីដូកំពុងល្បីលើអុីនធើណែត

ចាប់តាំងពីមានរឿងថ្ងៃនោះមកជេកបានឃុំខ្លួនឯងជាប់មិនចាកចេញពីបន្ទប់នោះទេ ទូរស័ព្ទក៏បានបិទ ឬសូម្បីតែហាងផ្កាជាទីស្រលាញ់គេក៏មិនដែលបានអើតមើលដូចគ្នា សភាពគេពេលនេះបានធ្វើឲ្យអ្នកផ្ទះមានការបារម្ភជាខ្លាំងជាពិសេសគឺជុងវ៉ុន និង ស៊ូននូ

« គិតថាម៉េចបន្តទៅ សភាពគាត់មើលទៅដូចពីឆ្នាំនោះណាស់អ្នកណាក៏មិនជួបបានតែឃុំខ្លួនឯងក្នុងបន្ទប់ស្ងាត់តែម្នាក់ឯង »

ជុងវ៉ុននិយាយរអ៊ូង៉ូវៗតែឯងត្បិតថាហេតុការណ៍ឆ្នាំគេមិនសូវដឹងអីតែវាក៏នៅដក់ជាប់ក្នុងការចងចាំរបស់គ្នា ព្រោះអ៊ុំស្រីសុីមគាត់បាននិយាយប្រាប់ពីសភាពជេកនៅឆ្នាំនោះ

« មិនដឹងទេមានតែចាំអ៊ុំប្រុសអ៊ុំស្រីមកដល់ហើយ » ស៊ូននូបានត្រឹមតែធ្វើមុខស្រពោនក្រៀមក្រំបើទោះខ្លួនចង់ចូលទៅលួងលោមក៏ជេកមិនបើកទ្វារឲ្យថោយប្រាប់ថាចង់នៅតែម្នាក់ឯង រាល់ថ្ងៃគឺគ្រាន់តែទុកអាហារនិងទឹកបីពេលនៅមុខបន្ទប់ឲ្យគេគឺរួចរាល់

« រាងកាយខ្ញុំអាក្រក់ណាស់ខ្ញុំត្រូវដុះឲ្យជ្រះ ដុះឲ្យជ្រះ » សម្លេងទឹកហូរប្រដេញនិងទឹកភ្នែករបស់កម្លោះតូចដ៏កំសត់វាមានរយះពេលជិតមួយសប្ដាហ៍ហើយដែលគេមិនព្រមចេញពីបន្ទប់ជួបអ្នកណាសូម្បីតែទូរស័ព្ទក៏គេចុចបិទដែរ

ងាកមកស៊ុងហុនឯណេះវិញចាប់តាំងតែពីថ្ងៃដែលគេមិនព្រមលើកនិងចុចបិទទូរស័ព្ទជេកមកគេមិនដែលបានឃើញមុខរបស់សង្សារខ្លួនម្ដងណានោះទេបើទោះជាមករង់ចាំគេនៅហាងផ្កាក៏មិនបានជួបគេនោះដែរសូម្បីតែទូរស័ព្ទក៏មិនអាចទាក់ទងចូល

« តើអូនកំពុងធ្វើអ្វីនិងជេក »

សុខៗសម្លេងទូរស័ព្ទរបស់ខ្លួនក៏បន្លឺឡើងដែលធ្វើឲ្យដាស់ភ្ញាក់នៅគំនិតរបស់គេដែលគិតមុននេះមិនចាំយូរស៊ុងហុនក៏ចុចទទួលភ្លាម

« អូនមានអ្វីមែនទេ សូយ៉ុន »

គ្រាន់តែឃើញលេខគេក៏ដឹងថាអ្នកចុងខ្សែជានរណាព្រោះពេលនេះនាងនិងគេបានទាក់ទងគ្នាហើយពួកគេក៏ឧស្សាហ៍ទៅមកជាមួយគ្នាញឹកញាប់ដែរ

💋រសជាតិស្នេហ៍ព្រាននារី💋Where stories live. Discover now