Part 4

907 73 1
                                    

រសជាតិស្នេហ៍ព្រាននារី

ភាគទី៤ : ល្បែងខ្លាចាប់ក្ដាន់

នៅក្នុងក្លឹបល្បីមួយកន្លែងក្រុមWដែលនរណាៗក៏ស្គាល់ឲ្យតែពួកគេអឺតមុខឡើងមក ពីព្រោះពួកគេដូចជាខ្លាដែលកំពុងរកនុយមកប្រម៉ាញ់យ៉ាងចឹង សមាជិកក្នុងនោះគ្មាននរណាក្រៅពី ជេយ៍ ស៊ុងហុន ហើយនិងនីគី នោះទេ ពួកគេទាំងបីត្រូវបានគេស្គាល់ងារមួយទៀតជាក្រុមW

« ហឺយ!!!~ »

សម្លេងដកដង្ហើមធំក៏ត្រូវបន្លឺឡើងមកដែលបញ្ជាក់ថាសាមីខ្លួនច្បាស់ជាជួបរឿងដែលនិងពិបាកចាត់ការហើយ

« អាជេយ៍!! ថ្ងៃនេះឯងយ៉ាងម៉េចនិង មើលទៅដូចទៅធ្វើសង្រ្គាមផ្លូវចិត្តពីណាមកចឹង »

ឃើញមិត្តខ្លួនដូចច្នោះស៊ុងហុនមិនសួរនាំក៏មិនកើត នីគីក៏ងក់ក្បាលជាសញ្ញាយល់ស្រប ពីព្រោះឲ្យតែពួកគេជុំគ្នាសប្បាយម្ដងៗគឺមិនមានរឿងអីដែលត្រូវខ្វល់ខ្វាយចិត្តមកគិតនោះទេ

« ពិបាកចិត្ត មិនដឹងថាគួរធ្វើអ្វី »

សុខៗជេយ៍ក៏និយាយឡើងមកទាំងនឿយហត់ព្រោះថា....

ឆាកក៏កាត់មកកាលពីព្រឹកក្នុងភូមិគ្រឹះផាកដែលពេលនេះលោកផាកជាមួយកូនប្រុសជើងល្អកំពុងតែអង្គុយទល់មុខគ្នាលើសាឡុងផ្នែកបន្ទប់ទទួលភ្ញៀវ

« លោកប៉ាទាំងព្រឹកព្រលឹមបែបនេះប៉ាហៅអ្នកបម្រើឲ្យមកតាមខ្ញុំមានរឿងអ្វីសំខាន់មែនទេ »

ជេយ៍ដែលទើបតែភ្ញាក់ពីគេងត្រូវគេរំខានមកទាំងធុញទ្រាន់

« ព្រឹកព្រលឹមលោកកូន ម៉ោង9ជាងមែនទេ »

លោកផាកដោយឃើញសភាពកូនក៏អត់បញ្ឈឺមិនបាន

« គឺកូនទើបតែបានគេងឆ្អែតមិនប៉ុន្មានម៉ោងទេណាប៉ា លោកប៉ាធ្វើដូចមិនដឹង »

« ក៏ព្រោះតែចរិកឯងបែបនេះហើយ ឲ្យប៉ាទុកចិត្តយ៉ាងម៉េចបានថាក្រុមហ៊ុនប៉ាមិនរលំរលាយដោយសារស្នាដៃកូន »

លោកផាកស្ដីឲ្យខ្លាំងៗព្រោះតែអាកូនប្រុសជើងល្អនេះមិនមានភាពទទួលខុសត្រូវលើការងារសោះ ធ្វើការតាមទំនើងចិត្តចង់ធ្វើៗ ចង់មិនធ្វើគឺមិនធ្វើ ណាអារឿងស្រីញីអូនបង គាត់ទប់លែងឈ្នះហើយ

💋រសជាតិស្នេហ៍ព្រាននារី💋Where stories live. Discover now