Part 8

658 60 17
                                    

រសជាតិស្នេហ៍ព្រាននារី

ភាគទី៨: អង្គប្រជុំ

« លើកនេះចាំមើលថាឯងខ្លាំងបានប៉ន្មានតឹកទៀត »

ជេយ៍ក៏បានលើកកែវកាហ្វេដែលខ្លួនទើបតែឆុងហើយក្ដៅៗយកទៅឲ្យជុងវ៉ុននៅក្នុងបន្ទប់ធ្វើការរួចក៏ដើរចាកចេញបាត់ទៅ

មួយសន្ទុះក្រោយបន្ទាប់ពីវាយឯកសារក៏ដូចជាពិនិត្យរបាយការណ៍ដែលគេបញ្ចូនមកជុងវ៉ុនក៏បានលើកពែងកាហ្វេផឹកដោយមិនបានចាប់ភ្លឹកអ្វីឡើយ

ឆាកក៏បានកាត់មកដល់ស៊ូននូវិញម្ដងដែលពេលនេះគឺកំពុងតែឈរធ្វើម៉ូឌែលក្បែរឡានស្ពតទំនើបឲ្យគេថតដើម្បីចុះផ្សាយឲ្យវារួចៗនិងអាលបានលែងជាប់ជំពាក់ជំពន់និងម្ចាស់ក្រុមហ៊ុនផង

« ហឺយ!! ប៉ុន្មានថ្ងៃនេះគឺយើងពិតជាធុញថប់ខ្លាំងណាស់ មិនដឹងថាអាតាឆ្កួតនោះវាតាមមើលៗអីយ៉ាងនេះនោះទេ »

ស៊ូននូរអ៊ូនិយាយម្នាក់ឯងតិចៗព្រោះគេចាប់ផ្ដើមធុញខ្លាំងហើយថាលើកមុនចុះវាយលុកបែបរហ័សរហ័ន តែថាមិនដឹងខួរក្បាលតាបុិនីគីនិងគិតស្អីទេតាំងពីមានរឿងក្នុងបន្ទប់ទឹកមកគឺថាភ្នែកសម្លឹងមើលគេចង់ជ្រុះហើយ

« ចាំមើលថាលើកនេះទ្រាំបានប៉ុន្មានតឹកទឹកទៀត ហាស! ហាស!! »

នីគីដែលឈរនៅម្ខាងនៃរាងតូចក៏ចាប់និយាយតិចៗតែម្នាក់ឯងម្ដងនេះគេលែងបែបសង្រ្គាមផ្លូវចិត្តម្ដងឲ្យវាដឹងទៅថានរណាខ្លាំងជាងនរណា ប៉ុន្មានថ្ងៃនេះគេត្រូវមកសម្លឹងរាងតូចស្ទើរតែ24ម៉ោងទៅហើយ

នៅក្រុមហ៊ុនPark Diamond ឯណេះវិញកម្លោះជេយ៍នៅពេលនេះគឺថាកំពុងតែមានស៊េរីភាពពេញទាំងក្រុមហ៊ុនទាំងមូលឯមូលហេតុព្រោះថា លោកប្រធានគេនៅពេលនេះកំពុងតែគេងលង់លក់យ៉ាងស្កបស្កល់នៅតុធ្វើការដោយសារថ្នាំងងុយដេកដែលគេលួចបានដាក់ចូលទៅក្នុងពែងកាហ្វេ គេឯងផឹកកាហ្វេលែងងងុយដេកតែបើកាហ្វេដាក់ថ្នាំនោះ....

« ចាំមើលៗថាកិច្ចប្រជុំលើកនេះលោកប្រធានត្រៀមខ្លួនរួចទាន់ពេលវេលាទេ »

ជេយ៍ក៏បានចុចខលទៅនរណាម្នាក់

« អាលឡូ!! អាគី! »

💋រសជាតិស្នេហ៍ព្រាននារី💋Where stories live. Discover now