Part 15

579 60 5
                                    

រសជាតិស្នេហ៍ព្រាននារី

ភាគទី១៥: សារភាពស្នេហ៍

ឆាកក៏បានកាត់មកដល់ស៊ុងហុនដើរចូលក្នុងបន្ទប់ដើម្បីរកជេក គេដើររកមួយសន្ទុះទើបឃើញថាសាមីខ្លួនកំពុងអង្គុយនៅក្បែរអាងងូតទឹកទាំងខ្លួនទទឹកជោគ ដោយឃើញស៊ុងហុនបែបនោះជេកក៏ប្រញាប់ស្ទុះស្ទាឡើងឈរវិញ

« លោកចូលមកទីនេះបានយ៉ាងម៉េច »

ជេកគេរហ័សសួរព្រោះគេកំពុងឆ្ងល់ហេតុអ្វីស៊ុងហុនចូលមកនៅក្នុងបន្ទប់នេះបានយ៉ាងម៉េច

« គឺដើរចូលមកនិងហើយ ឃើញថាទ្វារមិនបានចាក់សោ មានរឿងអ្វីមែនទេបានជាទទឹកខ្លួនជោគបែបនេះ មើលចុះសើមខោអាវអស់ហើយ ប្រយ័ត្នផ្ដាសាយ »

ស៊ុងហុនគេនិយាយទាំងសម្ដីផ្អែមនិងយកចិត្តទុកដាក់ បារម្ភអ្នកនៅចំពោះមុខ គេថែមទាំងយកកន្សែងដើរចូលមកជូតសក់ក្បាលឲ្យជេកថែមទៀតផង

ឃើញដូចនេះជេកដែលកំពុងតែទន់ខ្សោយចង់រកនរណាម្នាក់មកកំដរក៏ចូលទៅអោបផ្អែកក្បាលនិងស្មាស៊ុងហុនជាប់ហាក់បីដូចមនុស្សដែលនឹកនាគ្នាបែកគ្នារាប់ឆ្នាំចឹង អ្នកដែលត្រូវគេឪបក៏មិនជាថាអ្វីដែរថែមទាំងយកដៃអង្អែលក្បាលជេកថ្នមៗប្រៀបដូចឪពុកអង្អែលក្បាលកូន

« មានរឿងពិបាកចិត្តមែនទេ »

សភាពជេកគេអាចស្មានបានថាប្រាកដជាមានរឿងលាក់នៅក្នុងចិត្តច្រើនយ៉ាងណាស់គ្រាន់តែគេមិនប្រាកដថាជារឿងអ្វី ត្បិតថាជេកជាមនុស្សងាយស្រួលចូលក្បែរ ប៉ុន្តែចំពោះរឿងផ្ទាល់ខ្លួនបើជេកមិនព្រមហើបមាត់ទោះសួរដល់ងាប់ទៀតចម្លើយគឺនៅតែមិនប្រាប់ដដែល

« គ្មានអ្វីទេ »

បីម៉ាត់យ៉ាងខ្លីតែក៏បង្កប់ន័យនៅអារម្មណ៍សោកសៅចូលមក

« បើមិនចង់និយាយក៏មិនអីដែរ ខ្ញុំអាចរង់ចាំបាន »

« ស៊ុងហុន!! »

ស្ងាត់មួយសន្ទុះជេកក៏ចាប់ផ្ដើមនិយាយឈ្មោះគេឡើងមកដល់ថ្នាក់ម្ចាស់ឈ្មោះក៏យល់ថាវាចម្លែកដែរ

« មានអ្វីមែនទេ »

« ខ្ញុំគិតថា... ... » ស្ងាត់បន្តិចទើបនិយាយបន្ត « ខ្ញុំស្រលាញ់លោកហើយ »

💋រសជាតិស្នេហ៍ព្រាននារី💋Where stories live. Discover now