Part 24

443 56 15
                                    

រសជាតិស្នេហ៍ព្រាននារី

ភាគទី២៤: ជាគេពិតមែន

ពួកគេទាំងបីក៏ត្រូវមកអង្គុយរើសម៉ូតពេជ្រដែលដាក់បង្ហាញពេញៗនៅលើប្រអប់ជ័រមួយដែលមិនប្រាប់ក៏អាចទាយដឹងថាវាមានតម្លៃថ្លៃប៉ុណ្ណា

« បងធំ!! សាកមើលម៉ូតនេះទៅមើលសមជាមួយខ្ញុំទេ »
ស៊ូននូដែលអង្គុយរើសនោះគេប្រទាក់ភ្នែកជាមួយនិងម៉ូតនាឡិកាដាំពេជ្រមួយខ្សែដែលមានពណ៍ក្រហមឆ្អិនឆ្អៅនៅចំផ្នែកកណ្ដាលដែលជាទ្រនិច និងរំលេចទៅដោយត្បូងតូចៗពណ៍សពទ្ធ័ជុំវិញជាមួយនិងខ្សែពណ៌ប្រាក់ចែងចាំង

« ឯណា បងសុំមើលបន្តិចទៅមើល » ស៊ូននូក៏បានហុចដៃដែលមានពាក់នាឡិកាឲ្យទៅជេកមើល

« បងគិតថាម៉ូតនាឡិកានេះសាកសមជាមួយឯងណាស់មើលចុះមិនថាពណ៍ឬការរចនាសុីជាមួយស្បែកឯងណាស់ » ជេកបានត្រឹមតែស្ញើចសរសើរនៅការអង្កេតរបស់អ្នកមាននាមថាជាប្អូនគឺពិតស្រស់ស្អាតពិតមែន

« ពិតហេ៎សបង! បើចឹងជុងវ៉ុនបងយកមួយខ្សែនេះ » គ្រាន់តែបងធំយល់ស្របភ្លាមស៊ូននូរហ័សទិញភ្លេត

« អូ..ហូ នេះរហ័សយ៉ាងនេះផងហ្ហេស!! គ្រាន់តែបងធំសរសើរប៉ុន្មានម៉ាត់សោះរហ័សទិញភ្លេត »

« ជួយមិនបានទេរបស់ល្អត្រូវតែប្រញាប់ចឹងហើយត្រូវទេបងធំ »

« ???? » មិនមានការឆ្លើយតបព្រោះសាមីខ្លួនពេលនេះបែរជាអង្គុយថ្មឹងនិងនរណាម្នាក់ដែលគេស្គាល់យ៉ាងច្បាស់ ទេមិនមែនម្នាក់ទេគឺពីរនាក់ ម្នាក់ជាមនុស្សដែលគេចង់ឆ្ងាយបំផុត ឯម្នាក់ទៀតជាមនុស្សដែលគេចង់នៅជិត នៅក្បែរបំផុត សុខៗបេះដូងគេចាប់ផ្ដើមលោតញាប់ទៅៗរីឯកែវភ្នែកក៏ភាយនៅចំហាយក្ដៅៗដែលវាទាក់ទាញនៅដំណក់អ្វីម្យ៉ាងឲ្យហូរឆ្លងកាត់ត្របកភ្នែក

« បងធំ » បើទោះជាគ្មានការឆ្លើយតបពីអ្នកក្បែរខ្លួនតែស៊ូននូនៅតែព្យាយាមហៅម្ដងទៀតទាំងដែលគេមិនបានចាប់អារម្មណ៍ចំពោះផ្នែកម្ខាងទៀតនៃហាងនោះទេថាមានវត្តមានរបស់ស៊ុងហុន និងសូយ៉ុនដើរចូលមក

« ??? »

« បងធំ!! បងកើតអ្វីមែនទេ នៅសុខៗហេតុអីក៏បងយំ » ឃើញបែរនោះជុងវ៉ុនដែលយល់ការក៏ចាប់ស្មារបស់ស៊ូននូហើយប្រើក្រសែភ្នែកឲ្យស៊ូននូងាកទៅសម្លឹកមើល

💋រសជាតិស្នេហ៍ព្រាននារី💋Where stories live. Discover now