Part 9

641 63 4
                                    

រសជាតិស្នេហ៍ព្រាននារី

ភាគទី៩ : វីរៈបុរសជិះសេះស

នៅពេលយប់ចេញពីធ្វើការថ្ងៃនេះស៊ុងហុនបានខលមកសុំជូនជេកត្រឡប់មកផ្ទះវិញ ឯជេកក៏មិនបានជាបដិសេធអ្វីដែរព្រោះគេចាប់ផ្ដើមចុះសម្រុងគ្នាជាមួយស៊ុងហុន ត្បិតតែទំនាក់ទំនងពួកគេមកនច្បាស់លាស់តែយ៉ាងណាៗក៏អាចចាត់ទុកជាជាទំនាក់ទំនងមួយដែលគេយល់ថាវាកក់ក្ដៅ

« អាលឡូ! ជេកពេលនេះខ្ញុំមកដល់ចំណតឡានខាងក្រៅហើយ »

ស៊ុងហុនក៏បានចុចទូរស័ព្ទផ្ដល់សញ្ញាដល់អ្នកម្ខាងទៀត

( បាទបាន! ចឹងចាំខ្ញុំនៅខាងក្រៅមួយភ្លេត បន្តិចទៀតខ្ញុំចេញទៅក្រៅហើយ )

មួយសន្ទុះក្រោយមកក៏ឃើញថាជេកដើរចេញពីហាងតម្រង់មកឡានរបស់ខ្លួនតែនរណាទៅដឹងមកដល់ពាក់កណ្ដាលផ្លូវជេកក៏ត្រូវបានជនមិនស្គាល់មុខមួយក្រុមមកស្ទាក់ពីមុខផ្លូវដើរខ្លួន

« អាល្អិត! ឯងមានលុយទេ ឲ្យពួកបងចាយខ្លះផង »

បុរសដែលនៅកណ្ដាលចំពីមុខខ្លួននិយាយឡើងដែលគេមើលទៅទំនងជាល្បងគេនិងឯង

« ខ្ញុំ..ខ្ញុំមានតែប៉ុណឹងទេ »

ដោយសារគេខ្លាចមានរឿងធ្វើបាបរាងកាយ ឬអាចចាក់សម្លាប់បាន ទើបជេករហ័សដកលុយចេញពីកាបូបឲ្យទៅពួកម្ខាងទៀតប្រហែល5មុឺនវុន(ប្រហែល16មុឺនទៅ17មុឺនរៀល) ប៉ុន្តែការគិតរបស់គេគឺពិតជាត្រឹមត្រូវព្រោះតែអ្នកម្ខាងទៀតបានឃើញកាបូបដែលជេកដកនោះក៏ចូលមកកញ្ឆក់ពីដៃរបស់ជេកខ្លាំងៗប៉ុន្តែមិនសម្រេចព្រោះជេកចាប់ថយក្រោយទាន់

« ពួកលោក ចង់ធ្វើអ្វីនិង »

ដោយភ័យពេកជេកក៏ចោទសួរទាំងដែលដឹងហើយថាអ្នកចំពោះមុខគ្មានបំណងល្អ

« មើលទៅការស្លៀកពាក់របស់ឯង ក៏មិនមែនថាគ្មានលុយដែរអាល្អិត យល់ល្អប្រគល់កាបូបព្រមទាំងនាឡិកាដៃនិងរបស់ផ្សេងៗដែលឯងពាក់ប្រគល់ឲ្យមកយើងមកល្អជាង »

បុរសដដែលនិយាយឡើងព្រមទាំងដើរចូលសំដៅទៅរកជេកយឺតៗ ឯជេកពេលនេះក៏កំពុងតែដើរថយក្រោយយឺតៗដូចគ្នា មិនមែនថាគេមិនចង់ឲ្យនោះទេ ប៉ុន្តែនាឡិកាដៃដែលគេកំពុងពាក់វាជាកាដូដែលម៉ាក់គេបានជូនគេចឹងហើយវាជារបស់អនុស្សាវរីយ៍ខ្លួន

💋រសជាតិស្នេហ៍ព្រាននារី💋Where stories live. Discover now