Part 25

471 46 10
                                    

រសជាតិស្នេហ៍ព្រាននារី

ភាគទី២៥: អតីតកាលច្រំដែល

សភាពបន្ទប់នៅពេលនេះបើប្រាប់ថាគូស្វាមីភរិយាមកហាន់នីម៉ូនក៏គេជឿដែរព្រោះវាមើលទៅស្រស់ឆើតឆាយនិងរោមមេនទិចដែលវាអាចទាក់ទាញនៅអារម្មណ៍ត្រូវការរបស់ភាគីម្ខាងៗ

សូយ៉ុនដែលដាក់ទូរស័ពទចុះមកមុននេះក៏បែរជាសម្លឹងមកដោយស្រសែភ្នែកអ្នកឈ្នះមកកាន់បន្ទប់ទឹកដែលស៊ុងហុនបានចូល

« លោកពិតជានុយដ៏ល្អសម្រាប់ខ្ញុំពិតមែនផាក ស៊ុងហុន យប់នេះខ្ញុំមិនធ្វើឲ្យលោកខាតបង់នោះទេចាត់ទុកថាវាជាកាដូបន្តិចបន្តូចដែលខ្ញុំឲ្យទៅលោកទៅចុះ »

ក្រោយពីនិយាយតិចៗឲ្យឮតែម្នាក់ឯងរួចមកមិនយូរប៉ុន្មានស៊ុងហុនក៏បានបើទ្វារបន្ទប់ទឹកទាំងខ្លួនរុំត្រឹមកន្សែងពោះគោមួយប៉ុណ្ណោះ

រាងកាយក្រាស់ ស្វាហាប់ បោះដំណើរមកមួយៗសំដៅមកដល់ទូដាក់សម្លៀកបំពាក់ទាំងទាក់ទាញព្រោះថាដងខ្លួនរបស់គេពិតជាsexyទាក់ភ្នែកណាស់

ស៊ុងហុនកំពុងតែបើកទូរខោអាវសុខៗក៏ស្រាប់តែគេប៉ះដឹងដល់ចំហាយក្ដៅដែលជាដៃរបស់នរណាក៏មិនដឹងមកក្រសោបអោបគេពីខាងក្រោយខ្នង

« ស៊ុងហុន!! លោកមានសង្សារឬនៅ? »

សម្លេងស្រែកសួរតិចៗទាំងធ្វើឬកធ្វើពារដូចមនុស្សមិនដឹងអីទាំងដែលការពិតនាងដឹងច្បាស់ណាស់ថាស៊ុងហុនមានសង្សារតែអ្វីដែលនាងមិនប្រាកដនោះតើស៊ុងហុនស្រលាញ់ស្មោះឬអត់?

ដៃរបស់សូយ៉ុននៅតែបន្តស្ទាបអង្អែលល្វែងលើរបស់នាយកម្លោះដោយរូបភាពទាំងនោះគឺស្ថិតនៅក្រោមក្រសែភ្នែករបស់វត្តមានជេកដែលបើកទ្វាររៀបនិងចូលឲ្យឈរមើលហេតុការណ៍ស្នេហារបស់ពួកគេទាំងពីរ

« យ៉ាងម៉េចបើខ្ញុំមិនមាននាងព្រមធ្វើជាសង្សារនិងខ្ញុំទេ? »

មិនឆ្លើយតែគេបែរជាជ្រើសរើសបកសំនួរព្រានត្រឡប់មកវិញទាំងសម្ដីទាក់ទាញដែលពាក្យទាំងនោះធ្វើឲ្យអ្នកដែលនៅឈរពីមាត់ទ្វារចាប់ផ្ដើមឆួលក្ដៅភ្នែកជាថ្មីម្ដងទៀត

💋រសជាតិស្នេហ៍ព្រាននារី💋Where stories live. Discover now