Part 23

620 60 5
                                    

រសជាតិស្នេហ៍ព្រាននារី

ភាគទី២៣: ចាប់ផ្ដើមសង្ស័យ

បន្ទាប់ពីទទួលជំនួយរបស់នីគីមក ជេកក៏មានការខ្វល់ចិត្តតិចតួចដែរ ដែលនៅសុខៗមកស្នើប្អូនឲ្យមកចុះកិច្ចសន្យាទាំងតាំងពីដើមមកប្អូនជីដូនមួយខ្លួនក៏មិនទទួលយក ទើបធ្វើឲ្យគេរអៀសចិត្តតិចៗដែរ រវល់តែនឹកគិតសុខៗសម្លេងបន្លឺរបស់ទូរស័ព្ទក៏បញ្ចេញសូរសម្លេងឡើងមកធ្វើឲ្យអារម្មណ៍ដែលភ្លឹកគិតមុននេះទៅជាភ្ញាក់កញ្ជ្រោលរហ័សចុចលើក

« អាលឡូ!! ខលមកបងទាំងព្រឹកមានធុរៈអ្វីទេអត់និង »

ជេកក៏លើកនិយាយឡើងមកធម្មតាអមជាមួយពាក្យលេងសើចតិចតួច

( នេះខ្ញុំខំខលមកលេងបង មិនបានដែរឬ )

អ្នកចុងខ្សែក៏មិនណយឌឺត្រឡប់មកវិញ

« គឺបានស្រាប់ហើយ!! រាប់ខែមិនដែលឃើញឯងតេមក ដល់ពេលដែលខលមក ទើបបងវាចម្លែកក្នុងចិត្ត »

( ខ្ញុំថាណា តាមពិតបងក៏ពូកែវោហាណាស់ដែរ ហេតុអី ចូលចិត្តនៅធ្វើខ្លួនមឺសៗ សុគតសុគម ខ្លាំងម្ល៉េះ បើបងកាចតែបន្តិចណា ថាទៅមើលនរណាហ៊ានអើតក្បាលមក )

ជុងវ៉ុន និយាយទាំងចិត្តចង់ឆេះឆួល ព្រោះតែមុននេះគេទើបតែទទួលបានពត៌មានពីបង ខេ ដែល ខ្លួនបានសុំជួយឲ្យតាមស៊ើបជេក និង ស៊ុងហុនមួយរយៈនេះ នរណាទៅដឹងទៅថា ផាក ស៊ុងហុនម្នាក់នោះ នៅតែមិនបោះចោលអាចរិកខូចខិលអស់នោះ ប៉ុណឹងនៅមិនអស់គេនៅដឹងមកទៀតថា អ្នកដែលផាក ស៊ុងហុន កំពុងតែទាក់ទងបច្ចុប្បន្នមាន ជេក យូអុីន ហើយនិងនាងសូយ៉ុនដែលក្លាយជានុយបន្ទាប់ក៏ជានុយដែលបងជីដូនមួយខ្លួនធ្លាប់មានអតីតកប់ជ្រៅ នេះមិនរាប់ អ្នកផ្សេងដែលកំដរឡើងគ្រែផង សួរថាមិនឲ្យគេខឹងបានយ៉ាងម៉េច បងធំគេល្អគ្មានអ្វីប្រៀបបែរជាត្រូវមនុស្សមិនស្គាល់ពាក្យថាស្កប់ស្កល់លេងសើច ប៉ុន្តែបើសួរថាគេនិងប្រាប់ជេកឬអត់ គឺគេមិនហ៊ានហាមាត់និយាយនោះទេ ក្នុងពេលតែមួយគេក៏មិនចង់ឲ្យបងធំខ្លួនដឹងរឿងទាំងឈឺផ្សារនៅពីក្រោយខ្នងខ្លួនដែរ

💋រសជាតិស្នេហ៍ព្រាននារី💋Where stories live. Discover now