Part 2

1.1K 75 0
                                    


                        រសជាតិស្នេហ៍ព្រាននារី

ភាគទី២ : តារាម៉ូឌែលថ្មី

ព្រឹកថ្ងៃថ្មីក៏មកដល់តែថ្ងៃនេះវាខុសពីរាល់ដងម៉ោង9ទៅហើយជេកទើបតែក្រោកពីគេង រីឯហាងផ្ការបស់គេពេលនេះគឺមានភ្ញៀវចូលមកច្រើនគួរសម

ក្នុងហាងផ្ការបស់គេក៏ចាត់ទុកថាដំណើរការរលូនល្អ រីឯបុគ្គលិកគឺមានតែ3នាក់ប៉ុណ្ណោះដែលនៅប្រចាំការលក់ក្នុងហាង ចំណែកឯអ្នកផ្សេងរួមទាំងគេត្រូវមកមើលថែក៏ដូចជាបង្កាត់ពូជផ្កាថ្មីៗដើម្បីលក់តែគេក៏ឆ្លៀតមកជួយលក់ក្នុងហាងដែរ ចំណែកនៅផ្នែកមួយនៃសួនគឺឃើញថាមានកូនផ្ទះតូចមួយនោះហើយជាកន្លែងដែលជេកកំពុងសម្រាក

ហាងរបស់គេមានផ្ទៃដីធំល្មមដែលប៉ាម៉ាក់គេទិញទុកឲ្យគេជាកាដូថ្ងៃកំណើត ទីនេះពពេញទៅដោយសួនច្បារចំណុះពណ៍ ព្រោះវាគឺជាចំណូលចិត្តគេ តាំងពីតូចមកគេធំដឹងក្ដីជាមួយប៉ាម៉ាក់ខ្លួនក្នុងចម្ការនៅជាយដែនទើបតែឡើងមកបន្តការសិក្សាឪពុកម្ដាយគេក៏បញ្ចូនឲ្យគេមកស្នាក់នៅជាមួយម្ដាយមីងបង្កើតខ្លនដែលត្រូវជាប្អូនស្រីម្ដាយខ្លួន

« អៅ៎! ថ្ងៃនេះម៉េចចៅហ្វាយក្រោកយឺតម្ល៉េះ »

បុរសចំណាស់ម្នាក់សួរភ្លាមនៅពេលឃើញរាងតូចដែលដើរចេញពីបន្ទប់មកសួនដាំផ្កា

« ម្សិលមិញរាងល្វើយបន្តិចទើបក្រោកមកយឺតណាអ៊ុំ ម៉ោះចាំខ្ញុំជួយ »

កម្លោះតូចនិយាយយ៉ាងផ្អែមពិរោះដាក់អ្នកដែលមានវ័យចំណាស់ជាងខ្លួន

« ចៅហ្វាយថ្ងៃនេះសម្រាកមួយថ្ងៃក៏បានដែរអ៊ុំអាចធ្វើបាន មើលចុះមុខស្លេកស្លាំងណាស់ »

បុរសចំណាស់ក៏បាននិយាយលួងលោមទៅជេកព្រោះថាក្នុងហាងនេះនរណាក៏គោរពស្រលាញ់ជេកខ្លាំងដែរ បើទោះជាគេជាចៅហ្វាយក្ដីតែកិច្ចការធំតូចនៅទីនេះ ជេកធ្វើសឹងតែគ្រប់យ៉ាងដោយមិនប្រកាន់ខ្លួនថែមទាំងចិត្តល្អចំពោះបុគ្គលិកថែមទៀត

« បាទបាន លោកអ៊ុំចឹងចាំពេលរសៀលខ្ញុំជួយលោកអ៊ុំវិញទៅចុះ »

ថារួចនាយកម្លោះក៏ដើរចេញទៅបាត់ទៅ តែមិនមែនសម្រាកនោះទេគឺគេទៅជួយលក់ក្នុងហាងវិញ

💋រសជាតិស្នេហ៍ព្រាននារី💋Where stories live. Discover now