Part 17

506 55 10
                                    

រសជាតិស្នេហ៍ព្រាននារី

ភាគទី១៧:  អតីតកាល

ជេកក៏បានដើរនាំគេមើលជុំវិញសួនព្រោះតាមជេកបានសង្កេតឃើញថាគេម្នាក់នេះពិតជាចូលចិត្តផ្កាណាស់មើលទៅ

« លោក! តើយើងធ្លាប់ជួបគ្នាពីមុនមកទេ »

ជំហានដែលរៀបនិងដើរទៅមុខទៅហើយក៏ត្រូវបានបង្អាក់ទៅវិញក្រោយពីឮប្រយោគសួររបស់អ្នកនៅក្រោយខ្នងខ្លួន

« ចុះលោកគិតថាយើងធ្លាប់ស្គាល់គ្នាឬអត់ »

ភ្លាមៗបុរសនោះក៏បានងាកមកក្រោយព្រមទាំងដោះម៉ាស់ខ្មៅដែលខ្លួនតែងតែពាក់ជាញឹកញ័រនោះចេញមកបង្ហាញឲ្យឃើញទម្រង់មុខដ៏ស្រស់សង្ហាដែលតែងតែលាក់នៅក្រោមម៉ាស់ខ្មៅនោះ

ចំនែកឯជេកក៏សម្លឹងមើលមកគេទាំងសញ្ជឹងគិតមួយសន្ទុះ តែទោះគិតយ៉ាងណាក៏នៅតែនឹកមិនឃើញថាធ្លាប់បានជួបគេនៅឯណា ទីណា

« សុំទោស! ប្រហែលជាខ្ញុំច្រឡំមនុស្សហើយ »

ជេកក៏និយាយទាំងដឹងកំហុសមុននេះគេពិតជាគិតច្បាស់លាស់ពិតមែនថាបានស្គាល់គេប៉ុន្តែទោះជារកនឹកយ៉ាងណាក៏នឹកមិនឃើញដែរ

« មិនអីទេ! ព្រោះយើងនិងបានស្គាល់គ្នាមិនខាន »

« មុននេះលោកនិយាយថាយ៉ាងម៉េច »

ជេកដែលមុននេះសួរមិនច្បាស់ក៏សួរបញ្ជាក់ម្ដងទៀតគេពិតជាស្ដាប់មិនយល់ពិតមែនព្រោះតែវាឮតិចៗពេក

« អូ! គ្មានអ្វីទេ ខ្ញុំគ្រាន់តែកម្ម៉ង់ផ្កាផេនសុីពីលោកប្រាំថូប៉ុណ្ណោះ »

« បាទ! បើចឹងលោកអាចអញ្ជើញទៅចាំនៅឯក្នុងហាងមុនបាន ចាំខ្ញុំឲ្យគេលើកជូន »

ថារួចជេកក៏បានដើរចេញទៅបាត់ដោយតម្រង់ទៅកាន់កូនផ្ទះតូចដែលគេបានដាក់ប្រភេទពូជផ្កាផេនសុី នរណាទៅដឹងថាវាចៃដន្យយ៉ាងនេះនោះព្រោះគេក៏ចូលចិត្តផ្កាប្រភេទនេះដូចគ្នាព្រោះគេយល់ថាវាពិតជាស្រស់ស្អាត គ្រាន់តែជេកដើរទៅបាត់បុរសនោះក៏បានឈរសម្លឹងទៅកាន់អ្នកដែលដើរចេញទាំងកែវភ្នែកស្រងូចស្រងាត់

💋រសជាតិស្នេហ៍ព្រាននារី💋Where stories live. Discover now