Part 11

612 64 9
                                    

រសជាតិស្នេហ៍ព្រាននារី

ភាគទី១១: បុរសអាថ៍កំបាំង

រំលងផុតមួយសប្ដាហ៍ទៅហើយ ឆ្លងកាត់ហេតុការណ៍កាលពីយប់នោះនៅពេលនេះទំនាក់ទំនងស៊ុងហុនជាមួយជេកគឺចាប់ផ្ដើមអភិវឌ្ឍបានច្រើនឡើងហើយ ជេកក៏ចាប់ផ្ដើមស្និតនិងទម្លាប់ចំពោះវត្តមានរាងក្រាស់ដូចគ្នា តែអ្វីដែលខុសគ្នានោះគឺគេស្រាប់តែមានអារម្មណ៍ល្អចំពោះស៊ុងហុនយ៉ាងចម្លែកអាចថាមិនធ្លាប់មានចំពោះនរណាពីមុនមក

ដូចទម្លាប់ស៊ុងហុនតែងតែជូនជេកត្រឡប់ទៅត្រឡប់មកស្ទើរតែដូចមិត្តប្រុសជូនមិត្តស្រីបែបនេះឯងហើយថ្ងៃនេះក៏ដូចគ្នាស៊ុងហុនបានទទួលជេកមកធ្វើនៅពីមុខផ្ទះ

« មកចាំយូរឬនៅ? »

ជេកសួរក្រោយពេលដែលខ្លួនដើរចាកចេញពីផ្ទះសំដៅមកឡានស៊ុងហុនដែលឈប់ចតនៅចំហៀងផ្ទះ

« មិនយូរប៉ុន្មានទេ តោះឆាប់ឡើងឡានមក »

« បាទបាន »

ពួកគេទាំងពីរក៏បើកចាកចេញទៅដូចរាល់ដងតែអ្វីតែមិនដូចរាងដងនោះគឺ មានវត្តមានកម្លោះតូចយើងឈរសង្កេតមើលពីខាងលើផ្ទះមកពួកគេ

« បងធំ! តើបងកំពុងចង់ធ្វើអ្វីនិង »

ជុងវ៉ុននិយាយរអ៊ូតិចៗតែម្នាក់ឯងមិនឲ្យគេគិតម៉េចនិងបានបងធំខ្លួនកាលពីមុនមិនដែលរាប់អាននរណាផ្ដេសផ្ដាសទេ ស្ទើរតែគ្មានមិត្តផងប៉ុន្តែពេលនេះឡើងឡានទៅជាមួយនរណាក៏មិនដឹង

« អាលឡូ! បងK ខ្ញុំសុំពឹងបងជួយរឿងមួយផង »

ជុងវ៉ុនក៏រហ័សខលទៅនរណាម្នាក់ដើម្បីជួយតាមដានសកម្មភាពបងធំខ្លួនហើយនិងមនុស្សដែលបងធំឡើងឡានជាមួយ

( មានរឿងអីមែនទេ )

« គឺខ្ញុំចង់ឲ្យបងតាមដានមុនស្សម្នាក់ព្រមទាំងថតពីសកម្មភាពប្រចាំថ្ងៃរបស់គាត់ »

« នរណា? សង្សារឯងហ៎! »

Kនិយាយទាំងរបៀបលេងសើចនេះក៏ដោយសារតែជុងវ៉ុននិងខ្លួនធ្លាប់បានហាត់រៀនតៃខ្វាន់ដូរជាមួយគ្នាក៏ចាត់ទុកថាស្គាល់គ្នាដូចបងប្អូនចឹង

💋រសជាតិស្នេហ៍ព្រាននារី💋Where stories live. Discover now