Part 13

549 57 5
                                    

រសជាតិស្នេហ៍ព្រាននារី

ភាគទី១៣: ពិធីដេញថ្លៃ

នៅក្នុងពិធីឯណេះវិញឃើញថាមានភ្ញៀវមកច្រើនកុះករសុទ្ធសឹងតែជាអ្នកមានមុខមានមាត់នៅក្នុងសង្គម នេះក៏ដោយសារតែឥទ្ធិពលរបស់ម្ចាស់ក្រុមហ៊ុនផងដែរ នៅក្នុងពិភពជំនួញនរណាមិនស្គាល់លោកផាក អ្នកធុរៈកិច្ចក៏ជោគជ័យមួយរូបដែលគ្រប់គ្នាកោតសរសើរ

កម្លោះទាំងបីយើងក៏មកអង្គុយនៅលើកៅអីវីអាយភី(VIP)ដែលត្រៀមរួចរាល់គឺនៅពីក្រោយកៅអីរបស់ ជេក ស៊ូននូ និង ជុងវ៉ុននិងឯង ជេកដែលតែងតែធ្វើមុខធម្មតាជារឿយៗតាំងពីចូលមកកម្មវិធីនោះ ក៏ប្រែទឹកមុខជាភ្ញាក់ផ្អើលដែលបានជួបស៊ុងហុននៅទីនេះ ពេលនេះ ថែមទាំងក្នុងស្ថានភាពបែបនេះទៀត

មិនយូរប៉ុន្មានការបើកកម្មវិធីដេញថ្លៃគ្រឿងពេជ្រក៏បានចាប់ផ្ដើម ពិធីករក៏ដើរចេញពីក្រោយឆាកឡើងមកប្រកាស

« បាទ! សូមគោរព ដល់ភ្ញៀវកត្តិយសទាំងអស់ដែលមានវត្តមាននៅទីនេះ ក៏ដូចជាម្ចាស់កម្មវិធីគឺលោកផាកដែលបានរៀបចំកម្មវិធីដេញថ្លៃនេះ ខ្ញុំបាទ៏សូមបញ្ជាក់ផងដែរថវិកាដែលទទួលបានពីការដេញថ្លៃលើកនេះពាក់កណ្ដាលគឺផ្ញើឲ្យទៅណ្ឌលកុមារកំព្រា និង ពាក់កណ្ដាលទៀតគឺផ្ញើទៅមណ្ឌលចាស់ជរា បាទ! ជាដំបូងសូមអញ្ជើញភ្ញៀវដែលមកចូលរួមទាំងអស់ទស្សនាត្បូងពេជ្រទីមួយ ឈុតនេះមានឈ្មោះថា អារីស្ដា វាមានទំហំ2ការ៉ាត់ ដែលតម្លៃនៅពេលនេះគឺចាប់ពី ប្រាំបួនលានប្រាំមួយសែន វ៉ុន( ប្រហែល8ទៅ9ពាន់ដុល្លារ ) នៅពេលនេះ សូមចាប់ផ្ដើម »

ពិធីករនិយាយចប់សម្លេងជួរក៏បន្លឺឡើងជាការបញ្ជាក់ថាអាចតថ្លៃដណ្ដើមទិញបាន

« ប្រាំបួនលានប្រាំមួយសែន » លេខ12លើផ្លាក

« ប្រាំបួនលានប្រាំពីរសែន » លេខ20

« ប្រាំបួនលានប្រាំបីសែន » លេខ6លើផ្លាក

« ដប់លាន » លេខ20លើផ្លាក

« ???? »

« ដប់លានលើកទីមួយ.....ដប់លានលើកទីពីរ.....ដប់លានលើទីបី ទឺង~ »

💋រសជាតិស្នេហ៍ព្រាននារី💋Where stories live. Discover now