Part 14

547 55 5
                                    

រសជាតិស្នេហ៍ព្រាននារី

ភាគទី១៤: Partyចុងម៉ោង

បន្ទាប់ពីនិយាយគ្នារួចរាល់អស់ហើយពួកគេក៏បានធ្វើការបំបែកគ្នាដោយជេកគេបានទៅរកបន្ទប់ដើម្បីសម្រាករង់ចាំជុងវ៉ុន រីឯស៊ូននូនិងជុងវ៉ុនពួកគេក៏បានមកចូលរួមអបអរសប្បាយចំពោះកម្មវិធីនៅពីមុខខ្លួនផងដែរ

ក្រោយពីធ្វើការកក់បន្ទប់ស្នាក់នៅរួចជេកក៏បានយកឃីកាត( key card ) ដើម្បីបើកបន្ទប់ ប៉ុន្តែគេមិនបានចាប់អារម្មណ៍នោះទេថាមាននរណាដើរតាមគេពីក្រោយ

« ជេក!! »

សម្លេងប្រុសម្នាក់បានស្រែកហៅគេពីក្រោយខ្នងធ្វើឲ្យអ្នកដែលត្រូវគេស្រែកចាំបាច់ត្រូវតែងាកមក

« លោក!!! »

ជេកដែលងាកមកនោះក៏បានភ្ញាក់ផ្អើលជាខ្លាំងដែលបានជួបជាមួយ ចូ ដែលត្រូវជាសង្សាររបស់ សូយ៉ុន

« តើនៅចាំខ្ញុំបានទេ? ខ្ញុំ ចូ នោះអីដែលជាមិត្តរួមថ្នាក់ជាមួយនិងជេកកាលពីរៀនវិទ្យាល័យជាមួយជាគ្នា »

ចូ គេរហ័សបកស្រាយនេះក៏ដោយសារកាលនោះជេកគេមិនសូវជាស្គាល់និងខ្លួនទេ អាចនិយាយបានថាសឹងមិនស្គាល់ក៏ថាបាន ហេតុដូចច្នេះហើយបានជានៅក្នុងក្លឹបកម្សាន្តកាលលើកមុនគេមិនបានដឹងចំពោះវត្តមានខ្លួន ឯគេវិញក៏ចឹងដែរនេះក៏ព្រោះតែបរិយាកាសក្នុងក្លឹបវាមានពន្លឺមិនសូវជាច្បាស់ទើបធ្វើឲ្យគេភ្លេចមុខអ្នកដែលគេធ្លាប់បានចាប់អារម្មណ៍ នេះបើកុំតែសូយ៉ុនជ្រែកចូលមកហើយនិយាយណែនាំកុំអីគេច្បាស់ជាមិនចាំទេ

« សុំទោស! រឿងអតីតខ្ញុំមិនចងចាំនោះទេជាពិសេសគឺទាក់ទងជាមួយថ្នាក់វិទ្យាល័យតែម្ដង »

ជេកនិយាយទាំងទឹកមុខក្រៀមក្រំឲ្យតែមានអ្នករំលឹកពីរឿងកាលវិទ្យាល័យ នៅក្នុងថ្នាក់រៀនគេមិនហ៊ានសូម្បីតែមើលមុខនរណាម្នាក់ចំនោះទេ ព្រោះម្នាក់រង់ចាំតែសើចចំអកនិងធ្វើបាបខ្លួន

ទម្រំតែគេមកដល់ចំណុចនេះបានហើយតស៊ូរហូតដល់បញ្ចប់ថ្នាក់សិក្សាគេត្រូវរស់នៅដោយភាពភ័យខ្លាចព្រមជាមួយទឹកភ្នែកដែលតែងតែស្រក់ចុះមកជារៀងរាល់ថ្ងៃ ថាអ្នកដទៃគេរើសអើងខ្លួន៏ហីទៅចុះប៉ុន្តែ ចំពោះសូយ៉ុនមិត្តភក្កិតែមួយដែលគេមានក៏បានចូលរួមជាមួយគេឯងធ្វើបាបខ្លួនដែរ រឿងដែលគេកាន់តែបំភ្លេចមិនបាននោះ គឺការបង្ហោះវីឌីដូខ្លួនចូលទៅក្នុងគ្រូបសាលាធ្វើឲ្យគេយល់ថាខ្មាស់ខ្លួនឯងមិនហ៊ានជួបនរណាដូចច្នេះហើយទើបគេចង់បំភ្លេចការចងចាំអាក្រក់ៗកាលពីនៅវិទ្យាល័យចោល

💋រសជាតិស្នេហ៍ព្រាននារី💋Where stories live. Discover now