✨អន្លង់ស្នេហ៍ម៉ាហ្វៀ🥀🔞
" ឯងៗ គេជាម៉ាហ្វៀល្បីឈ្មោះតាមទូរទស្សន៍ណាយើងធ្លាប់ឃើញគេ នៅក្នុងទូរទស្សន៍ Wow នៅក្រៅសង្ហាជាងតួរកុនទៀតឯង" Jejin អង្រួនដៃYuiពេលឃើញអ្នកកំលោះចុះពីលើឡានដើរមកជិតTae
" ឯងនិយាយថាមិចគេឈ្មោះអី" Yui មានអារម្មណ៍ថាប្រហែលៗឈ្មោះJungkook ដូចធ្លាប់ឮនរណាម្នាក់និយាយ
" នេះឯងមិនស្គាល់គាត់ទេឬ " yejin"Oh មែនហើយ ខ្ញុំនឹកឃើញហើយ" Yui ស្រាប់តែនឹកឃើញថាប៉ារបស់នាងធ្លាប់ចង់អោយនាងទាក់Jungkookអោយបានដោយសារគេសម្លឹងឃើញទ្រព្យសម្បត្តិនិងកេរ្តិ៍ឈ្មោះត្រកូលចន តែពេលនិងនាងក៏បដិសេធភ្លាមដោយសារប៉ានាងប្រាប់អាយុរបស់Jungkook ថាគេវ័យរាងចំណាស់ដែរហើយ ណាមួយនាងក៏ស្អប់ពួកម៉ាហ្វៀណាស់ព្រោះអោយតែមាននាមជាម៉ាហ្វៀតែងតែកាចសាហាវនិងមានសាកពេញខ្លួន តែផ្ទុយស្រឡះពីJungkookគេ មើលទៅមិនដូចមនុស្សដែលនាងគិតទេ គេសង្ហាខ្លាំងរហូតធ្វើអោយនាងមើលគេភ្លឹក
" តែឯង ហេតុអីអាក្មេងម្នាក់នោះមើលទៅស្និតស្នាលជាមួយគេខ្លាំងម្ល៉េះ " YejinនិយាយពេលឃើញJungkookកាន់ដៃTaehyungដើរចូលសាលា
" សង្ហាណាស់ ហេតុអ្វីគេកាន់ដៃអាក្មេងសម្រែនោះទៅវិញ" Yui និយាយទាំងកាយវិកាមួម៉ៅ ពេលឃើញJungkookស្និតស្នាលTaehyung
" Jungkook លែងអូន អូនខ្មាសគេ គេមើលមកពួកយើងច្រើនណាស់"រាងតូចត្រូវ Jungkookអូសដៃដើរទៅ បន្ទប់លោកនាយក គេព្យាយាមបេះដៃJungkookចេញតែគេមិនលែងសោះ
" អូនខ្លាចអី មានបងនៅហើយ" Jungkookនិយាយទាំងដែលដៃរបស់គេមិនព្រមលែងTaehyungសោះ
" អេ!! jungkookលោកធ្វើអីនិង" JiminឃើញJungkookអូសដៃTaeក៏ចូលមកសួរទាំងងឿងឆ្ងល់
" មកតាមយើងមកដឹងហើយ...." Jungkookនិយាយហើយក៏ដើរទៅបន្ត Jiminក៏ទៅតាមដូចគ្នា ព្រោះចង់ដឹងថាមានរឿងអី
" អូរ!! លោកJeon លោកមកទៀតហើយសាលាខ្ញុំពិតជាមានកិត្តិយសខ្លាំងណាស់ " លោកនាយកគ្រាន់តែឃើញJungkookដើរចូលមកភ្លាម ក៏ប្រញាប់ប្រញាប់មករាកទាក់ ព្រោះជាទម្លាប់របស់លោកទៅហើយដែលចូលចិត្តអែបអបអ្នកធំ
" មិនបាច់ទេ ទៅអង្គុយកន្លែងលោកទៅ" Jungkookនិយាយដោយទឹកមុខមាំសូម្បីTaeក៏ស្រឡាំងកាំងដែរ មើលទៅគេដូចជាខឹងម៉ួមៅខុសធម្មតា មុននិងមិនអីឯណា