EP20

1.7K 112 0
                                    

✨អន្លង់ស្នេហ៍ម៉ាហ្វៀ🥀🔞

" ស្មានថាចាំយើងលែងបានហើយ...." Suga និយាយហើយធ្វើមុខឌឺ

" ខានជួបគ្នាយូរ ហើយមុខនៅគួរអោយចង់វៃដដែលន៎ " Jungkook និយាយហើយខាំមាត់ដាក់Suga វិញ

( តាមពិតទៅ Jungkook និងSuga រៀននៅជំនាន់ជាមួយគ្នា ហើយក៏ជាមិត្តជិតស្និទ្ធនិងគ្នាដែរ តែក្រោយJungkookប្រឡូកក្នុងជីវិតជាម៉ាហ្វៀ ពួកគេតែងតែឈ្លោះគ្នាជាញឹកញាប់ តែតាំងពីពួកគេរៀនចប់ទៅរៀនតនៅបរទេស ទើបពួកគេមិនបានទាក់ទងគ្នារហូតមក)

" អៅ!! បងស្គាល់គាត់ដែរ មែនទេ?" Taehyung ក៏ដើរមកជិតJungkook រួចសួរព្រោះឃើញគេនិយាយគ្នាដូចមនុស្សស្គាល់គ្នា

" ជាមិត្ត និងគ្នាកាលរៀនវិទ្យាល័យ..."
" អូរ ពិតមែនហ្ហេស ចៃដន្យណាស់" រាងតូចនិយាយទាំងសើចញឹមៗ

" ខ្ញុំទៅវិញហើយ Tae អរ លើកក្រោយ កុំទុកTaeចោលម្នាក់ឯងទៀត ព្រោះថ្ងៃនៅបើយើងមិនទៅឃើញទេ គេមិនដឹងទៅជាយ៉ាងណាទេ បើឯងស្រលាញ់គេ សូមទុកគេជាលេខរាងទីមួយ ហើយត្រូវគិតដល់គេមុនគេ" Sugaនិយាយពាក្យផ្តែផ្តាំហូរហែរហើយក៏បើកឡានទៅវិញ ឯងរាងតូចក៏ទម្លាក់ទឹកមុខចុះពេលឮsuga និយាយបែបនេះ

" អេ នេះវាជាម៉ាក់អូនមែនទេ ទើបផ្តាំផ្ញើរហូរហែបែបនេះ ឬមួយ...វាស្រលាញ់អូន" Jungkook និយាយហើយក៏ងាកមកសួររាងតូចវិញ

" ប្រហែលហើយ" រាងតូចឆ្លើយយ៉ាងខ្លីហើយដើរ តម្រង Apartment ធ្វើអោយJungkook នៅឈរអេសក្បាល ហើយក៏ប្រញាប់ទៅតាមរាងតូច

" បញ្ចាក់ថា Suga ស្រលាញ់អូនមែន ទេស្រលាញ់ពីពេលណា ហេតុអ្វីមិនប្រាប់បង " Jungkook មកដល់បន្ទប់ហើយនៅតែតាមសួរដេញដោល រាងតូចមិនឈប់

" អូនមិនដឹងទេ ដឹងត្រឹមថាគាត់មកហាងកាហ្វេអូនជាញឹកញាប់ " Taehyung និយាយភ្លាមJung kook រត់មកអង្គុយក្បែលើពួកតែម្តង

" ប្រកដ ណាស់វាប្រាកដជាស្រលាញ់អូន ចាប់ពីស្អែកមិនបាច់ទៅធ្វើការឯណា ទាំងអស់ទាំងខ្លឹបទាំងហាងកាហ្វេ បងចិញ្ចឹមអូនរស់ មិនបាច់អូនពិបាកដូចមុនទេ " Jungkookនិយាយហើយចាប់ដៃរាងតូចអោយមើលមុខរបស់គេ

" អូនមិនចេះ ដេកសីុចាយលុយគេស្ងៀមៗទេ បងកុំហាមអូនអី " រាងតូចនិយាយធ្វើមុខគួរអោយស្រលាញ់ដាក់Jungkook

✨អន្លង់ស្នេហ៍ម៉ាហ្វៀ🥀🔞Donde viven las historias. Descúbrelo ahora