✨អន្លង់ស្នេហ៍ម៉ាហ្វៀ🥀🔞
រាងតូចនៅតែអង្គុយចាំមើលផ្លូវJungkook មកយករហូតដល់មេឃក៏រាងងងឹត ហើយមេឃក៏ធ្លាក់ភ្លៀង មើលទៅកម្សត់ពេកហើយសម្រាប់Taehyung
" អេ អ្នកណាអង្គុយម្នាក់ឯង និង" Suga បើកឡាន កាត់ផ្លូវនិងក៏ឃើញ Taehyung ឈរម្នាក់ឯង គេក៏បើកឡានទៅអែបផ្លូវជិតTaeហើយក៏ឈប់ឡានស្រែកសួរ
" សួរស្តី មិចក៏នៅឈរម្នាក់ឯងបែបនេះ មានអីអោយខ្ញុំជួយទេ" Sugaបើកកញ្ចក់ឡានហើយស្រែកសួរ ព្រោះមេឃរាងងងឹតទើបគេមើលTaehyung មិនស្គាល់
" គឺខ្ញុំចាំ ...លោកSuga " រាងតូចឆ្លើយមិនទាន់ចប់ក៏មើលស្គាល់ថាជាSuga ទើបគេស្រែក
" Tae hyung ឡើងឡានសិនមក....ហេតុអ្វី ឯងនៅទីនេះម្នាក់ឯង ចុះJiminមិត្តឯងនុះ " Suga ចម្លែកចិត្តហេតុមនុស្សដែលបារម្ភTaehyungគ្រប់ពេលដូចJimin ទុក អោយមិត្តគេនៅតែម្នាក់ឯងបែបនេះ
" គឺខ្ញុំអោយគេទៅ មុន"
" ហេតុអ្វី ឯងចាំអ្នកណា?" Sugaងាកសួររាងតូចទាំងមិនយល់" ខ្ញុំចាំ មិត្តប្រុសរបស់ខ្ញុំ" ចម្លើយរាងតូចធ្វើអោយអ្នកកំពុងតែស្តាប់ធ្លាក់ទឹកមុខចុះ ធ្លាក់ថ្លើមក្តុកតែម្តង គេខំលួចស្រលាញ់ តែបែរជាចំសង្សាររបស់គេទៅវិញ
" ឯង មានសង្សារហើយមែនទេ"
" លោកកើតអី ឬអត់??" Taehyung សួរព្រោះមើលទៅទឹកមុខSugaដូចជាមិនសូវស្រួលសោះ" អរ មិនអីទេ អាចប្រាប់ឈ្មោះខ្ញុំបានទេ" Suga និយាយបន្លប់ព្រោះគេកំពុងតែឈឺខ្លាំងណាស់
" គឺប្រាប់ទៅលោក ប្រហែលមិនជឿរខ្ញុំទេ " រាងតូចនិយាយសើចញឹមៗ
" ហេតុអី គេជាអ្នកណាទៅ"
" គឺគេឈ្មោះ Jungkook"" ហាសjeon Jungkook មែនទេ" Suga និយាយដោយការភ្ញាក់ផ្អើល ពេលឮឈ្មោះម៉ាហ្វៀល្បីឈ្មោះម្នាក់នេះ
" មែនហើយ លោកស្គាល់គាត់មែនទេ?"
" ប្រាកដហើយ Wow នេះឯងហ៊ានទាក់ទងជាមួយគេដែរមែនទេ" Sugaឃើញថា Taehyung ត្រឹមតែជាក្មេងធម្មតាម្នាក់ហេតុអ្វី បានជាទាក់ទងជាមួយម៉ាហ្វៀទៅវិញ" លោកកុំប្រាប់ អ្នកណាបានទេ?"
"ហេតុអ្វី?"
" ចាត់ទុកថាខ្ញុំ សុំទៅចុះ "
" ក៏បាន"