✨អន្លង់ស្នេហ៍ម៉ាហ្វៀ🥀🔞
Part48
Morning
រាងតូចគេងនៅលើគ្រែក្បាលរុំបង់ពណ៍ស ជុំវិញកំពុងតែរើបម្រាសខ្លួនព្រោះ អីមេឃភ្លឺហើយ ម៉ោងក៏រាងថ្ងៃហើយដែររាងតូចបើកភ្នែកសន្សឹមៗមើលជុំវិញបរិវេណបន្ទប់ គ្មាន
ឃើញអ្វីសោះ គេក្រលេកទៅម្ខាងទៀតក៏ស្រាប់តែឃើញ បុរសម្នាក់គេលើសាឡុងពេទ្យមើលទៅដូចជាហត់នើយនិងអស់កម្លាំងខ្លាំងណាស់
" ម៉េចក៏ប្រុសម្នាក់និងចេះតែមក រញេរញៃខ្វាយខ្វល់ពីខ្ញុំម្ល៉េះ គេធ្វើលើសបងWinដែលជាសង្សាររបស់ខ្ញុំទៀត ជិតមានប្រពន្ធហើយនៅ មកតាមញ៉ែគេទៅកើត
ដែរ កុំសង្ឃឹមអោយសោះថាខ្ញុំព្រមស្រលាញ់លោកនោះ "Taeអង្គុយរអ៊ូង៉ូវៗម្នាក់ឯង ក្រោកឡើងពេលព្រឹកគេចង់ជួបសង្សារសំណព្វចិត្ត បែរជាមកជួបតែអាបិុនេះ ទៅវិញ
" ដេកធ្វើមើលតែខ្លួនឯងអ្នកជំងឺចឹង...ឆឹស"Taeក៏ចុះពីគ្រែបម្រុងទៅស្រែកដាសJungkookហើយស្តីអោយគេ ដើរមកជិតគេហើយ ក៏អង្គុយមើលមុខហើយនិយាយ
" ទេមើលយូរៗទៅ គេសង្ហាដែរតើ សង្ហាជាងបងWinទៀត...មើលកាន់តែជិតកាន់តែសង្ហា ..." TaeនិយាយតិចៗហើយអោនមុខទៅរកJungkookជិតទៅៗ ដើម្បីមើលមុខនាយថាសង្ហាប៉ុណ្ណា
" Tae ហេតុអ្វី អូនភ្លេចបង...ហេតុអ្វីក៏ចាំគេ..."Jungkookស្រែកមមើរហើយក៏ចាប់ដៃTae
" ហឺយ...លោកលែងខ្ញុំ..ខ្លួន ខ្លួនគេហេតុអីក្តៅយ៉ាងនេះ....."Taeក៏យកដៃទៅទៅស្ទាបក្បាលJungkookក្បាលរបស់គេពិតជាក្តៅណាស់ បបូរមាត់ក៏ស្លេកដែរ
ដោយសារJungkook មិនសូវបានគេងហើយក៏ញាំុមិនសូវទៀងពេលទៀត គេមកពីមើលការងារហើយក៏ប្រញាប់មករកTaeទាំងយប់
"អួយ...."Taeត្រូវបាតដៃធំក្រាសJungkookទាញមកអោបជាប់ ក្នុង
ដៃ ធ្វើឲ្យរាងតូចមានអារម្មណ៍ថាខ្លួនដូចធ្លាប់ទទួលការអោបដ៏កក់ក្តៅពីបុរសម្នាក់នេះ
"Tae បងមកហើយ..."Winចូលមកជាមួយថងបបរហើយបើកទ្វាចូលមក
ស្រាប់តែឃើញTae នៅក្នុងការអោបរបស់Jungkook Taeឮសម្លេងWinក៏ប្រញាប់ងើបចេញ