✨អន្លង់ស្នេហ៍ម៉ាហ្វៀ🥀🔞
" យើងធ្វើអីខុស" Jejinលើកដៃអេះក្បាលសួរដោយការងឿងឆ្ងល់ នាងខំរត់មកមើលមិត្តព្រោះបារម្ភខ្លាចមិត្តនាងកើតអី បែរជាទទួលបានការស្តីបន្តោសពីមិត្តនាងទៅវិញ
" ឯងមិនឃើញយើងកំពុងទាក់លោកJeon ទេអី នៅមិនដឹងខ្លួនទៀតឯងនេះ" Yui ស្ទើរតែមិនជឿរថាមិត្តនាងល្ងង់បែបនេះ
"ហាស ឯងចង់ទាក់លោកJeon មែនទេ..ហឹម" yejin ស្រាប់តែស្រែកឡើងធ្វើអោយអ្នកដែលដើរកាត់និងមើលមុខនាង តែYui ក៏ប្រញាប់យកដៃខ្ទប់មាត់ Yejin
" ឯងនិយាយតិចៗទៅមើល"
" ក្រែងឯងថាមិនចូលចិត្តពួកសង្គម ងងឹតម៉ាហ្វៀអ្នកលេង ទេមែនទេ ឯងប្រាប់យើងរហូតតើ" Yejin ចាប់ផ្តើមមិនយល់ពីមិត្តនាងហើយ" ឯង មើលទៅគេសមជាអ្នកលេង ម៉ាហ្វៀកាចសាហាវទេ" yui
" តែយ៉ាងណា ក៏គេជាម៉ាហ្វៀ"Yejin" យើងនិងទៅសួរលោកប៉ាថាលោកJeonមកទីនេះធ្វើអី" Yui ជាកូនស្រលោកនាយកនៃសាកលវិទ្យាល័យនេះ ឈ្មោះលោកWang ដោយសារនាងអាងខ្នងប៉ារបស់នាងទើបនាងធ្វើចរិតក្រអឺតក្រទមមិនខ្លាច អ្នកណាទេ
" អាឡូ!! ប៉ាមានការអី មែនទេ" Jungkookកំពុងតែបើកឡានទៅមើលការងារគេ តែប៉ារបស់គេក៏ខលមក
" មកផ្ទះ ប៉ាមានរឿងនិយាយជាមួយឯង " លោកJeon និយាយ ដោយសម្លេងរឹងកំព្រឹស ទោះមិនប្រាប់ក៏ដឹងថាគាត់កំពុងតែខឹងដែរ
" មានអីមែនទេ..លោកប៉ា?" jungkookសួរព្រោះដឹងថាប៉ាគេកំពុងតែខឹង
" មកនិងដឹងហើយ" លោកJeonមិននិយាយអ្វីច្រើនតែគាត់ក៏បិទទូរស័ព្ទបាត់" មានរឿងអី ចេះ" Jungkookក៏ប្រញាប់បើកឡានទៅភូមិគ្រឹះ
មិនប៉ុន្មាននាទី Jungkookក៏បើកមកដល់ភូមិគ្រឹះរបស់គេ
" លោកប៉ា...." Jungkookដើរចូលមកក៏សួរប៉ាគេកំពុងអង្គុយលើសាឡុង" ឯងកំពុងធ្វើអី មានដឹងខ្លួនទេ" លោកJeonនិយាយដោយប្រើខ្សែរភ្នែកមុតស្រួចមើលទៅJungkook
" ខ្ញុំធ្វើ អីមែនទេ"
" ចុះឯងទើបតែមកពីណា"" គឺ ខ្ញុំ...." Jungkookនិយាយដោយសម្លេងរដាក់រដុប នេះប៉ាគេដឹងរឿងគេ ទៅដាក់ឈ្មោះធ្វើអាណាព្យាបាលTaeលឿនដល់ម្លឹង ប្រាកដជាអាលោកនាយកនោះជាអ្នកនិយាយច្បាស់ណាស់