✨អន្លង់ស្នេហ៍ម៉ាហ្វៀ🥀
ពាក្យសម្ដីរបស់លោកJeon មិនធ្វើអោយគ្រប់គ្នាធ្វើភ្នែកស្លើតែម្តង ពិតជាមិនគួរអោយជឿសោះ ប៉ុន្មានថ្ងៃមុនគាត់ប្រកែកយ៉ាងដាច់ខាត ថាមិនអោយJungkook សេពគប់ជាមួយTae នោះទេ តែថ្ងៃនេះសុខៗគាត់ក៏អនុញ្ញាតអោយJungkook នាំTae មកនៅផ្ទះទៀត បើមិនឮគាត់និយាយផ្ទាល់ត្រចៀកទេពិតជាពិបាកនិងជឿរខ្លាំងណាស់
" ប៉ា..នេះខ្ញុំស្តាប់មិនច្រលំទេមែនទេ " Jungkook ក្រោកឈរចាប់ដៃលោកចនអង្រួនព្រោះគេរំភើបខ្លាំងពេក គេរងចាំថ្ងៃនេះមកជាយូរមកហើយ ទីបំផុតប៉ាគេអនុញ្ញាតហើយ គ្មានអ្វីសប្បាយចិត្តជាងនិងទៀតទេ
" បងប្រុស បងនិយាយលេងមែនទេ បងគ្មានថ្ងៃព្រមអោយJungkook សេពគប់ក្មេងតាមចិញ្ចើមថ្នល់នោះទេ មែនទេ " Sanaនិយាយញឹមៗតិចៗបែបមិនសូវសម
" យើងសម្រេចចិត្ត ច្បាស់ហើយ " លោកJeon និយាយដោយទឹកមុខមាំ បែបប្រកដប្រជា
" អបអសាទរផង អាប្អូន" Jin ក៏សប្បាយចិត្តដែរពេលឃើញJungkook មានក្តីសុខបែបនេះ
" បងប្រុស បងដឹងប្រវត្តិវាទេ បងស្គាល់ញាតិសន្តានវាទេ ទើបបងហ៊ានអោយវាមករស់នៅទីនេះ បែបនេះ" Sanaនិយាយទាំងមួមៅក្តៅក្រហាយពាសពេញខ្លួនព្រោះនាងគិតថាបងប្រុសនាងប្រឆាំងហើយបើគាត់បើកផ្លូវបែបនេះ មានតែនាងម្នាក់ឯងទេដែលមិនព្រមក្នុងរឿងនេះ
" អ្នកមីង.." Jungkook ស្រាប់តែហៅមីងគេតិចៗ ព្រោះមើលទៅនាងដូចជានិយាយអសុរោះជាមួយរាងតូចដល់ហើយ
"បើបងមិនដឹងចាំខ្ញុំប្រាប់ គេជាក្មេងក្នុងខ្លឹប ហើយជាកូនកំព្រាគ្មានញាតិសន្តានទៀត បងគិតទៅក្មេងរកសីុពេលយប់ ស្មានតែមានតែJungkook ម្នាក់មែនទេ គេមិនដឹងឆ្លងកាត់ប្រុសប៉ុន្មានអ្នកមកហើយទេ " Sana និយាយហែកកេរ្តិ៍Tae ខ្ទិចខ្ទី ដោយមិនខ្វល់ពីអារម្មណ៍Jungkook នាងដឹងតែម្យ៉ាងគឺត្រូវតែអោយលោកJeon ប្តូរចិត្តវិញប៉ុណ្ណោះ
" នេះមីង សើបប្រវត្តិTae ហ្ហេស.." Jungkook និយាយទាំងខឹងនិងមីងគេខ្លាំងណាស់
" មែន មីងសើបទើបដឹងថាឯង ទៅយកក្មេងសម្រាម តាមចិញ្ចើមផ្លូវមកធ្វើសង្សារបែបនេះ" Sana និយាយកាន់តែធ្វើអោយJungkook ខឹងខ្លាំងជាមុនមុខគេឡើងក្រហម