" Jungkook ដោយសារហាមឃាត់ឯងរឿងស្រីពេកមែនទេ " Sana អង្រួនដៃJungkook បញ្ចាក់ថានាងមិនពេញចិត្តអោយគេស្រលាញ់ប្រុសដូចគ្នាទេ
" អ្នកមីង តាំងពីតូចដល់ធំ ខ្ញុំមិនដែលសុំអ្នកមីងរឿងអីទេ តែលើកខ្ញុំសុំសេពគប់ជាមួយTae ហើយខ្ញុំក៏មិនដែលស្រលាញ់អ្នកណាក្រៅពីគេដែរ សង្ឃឹមថាមីងនិងយល់ហើយព្រមអោយខ្ញុំ សេពគប់Tae ផង" Jungkook ព្យាយាមនិយាយអោយមីងគេព្រមទទួល Tae តែមើលទៅមុខមីងគេកំពុងតែខឹងខ្លាំងណាស់
" មីងមិនដឹង បើប៉ាឯងយល់ព្រមនោះវាមិនអីទេ តែឯងក៏ដឹងថា ត្រកូលយើងស្អប់ Gay ខ្លាំងប៉ុណ្ណោះនោះ " Sana និយាយញែតៗសម្លក់មុខTae សឹងតែជ្រុះគ្រាប់ភ្នែកហើយក៏ដើរចេញទៅយ៉ាងក្តៅក្រហាយ
" Tae មិនអីទេ យើងដើរទៅមុខទាំងអស់គ្នា បងមិនលែងដៃអូនទេ" Jungkook និយាយហើយទាញរាងតូចមកអោប
" សម័យណាហើយលោកអើយ នៅប្រកាន់ស្នេហាភេទដូចគ្នាទៀត " Jimin និយាយទាំងហួសចិត្ត នេះឆ្នាំណាហើយ 2021ហើយ ហើយពិភពលោកក៏ទទួលស្គាល់អស់ហើយដែរ តែគ្រួសារនៅដូចជាគំនិតចាស់កំរិលណាស់
" អាហេម....បានហើយ ញាំុអីសិនទៅ ខ្ញុំឃ្លាន" Suga ក្រហឹមដើមក ឃើញថានៅSweet អត់ទើសក្បាលអាណាសោះ
" មោះអូនអង្គុយចុះមក" Jungkook ក៏ទាញតុអោយរាងតូចអង្គុយ
" អគុណ...." Tae" កម្មងអីញាំុមក នៅធ្មឹងដល់ណា " Jimin កេសដៃSuga ឃើញថានៅអង្គុយមើលគេដូចច្រណែនណាស់ចឹង
" ឯងហៅទៅ យើងគ្មានអារម្មណ៍" Suga រុញមីនុយអោយJimin
" អាណិតអ្នកខ្លះណាស់ លោកអើយដូចជាឈឺចិត្តស្អិតទ្រូងដល់ហើយ" Jimin ទាញមីនុយមកហើយ និយាយឮៗដៀងមើលមុខSuga តិចៗ
" ឯង..."" អូយ....." Jimin ស្រែកឡើងព្រោះSuga ជាន់ជើងគេ មួយទំហឹងធ្វើអោយគេក្រោកឈរសម្លក់ Suga ធ្មែ ព្រមទាំងស្រែកញែត
" លោកឯងជាន់ជើងខ្ញុំ "" Jimin អង្គុយចុះមកគេមើលច្រើនណាស់ " Tae ចាប់ដៃJimin អោយអង្គុយចុះព្រោះភ្ញៀវក្នុងហាងកំពុងមើលមកតុពួកគេព្រោះសម្លេងJimin ស្រែកឮៗមុននេះ
" ចិត្តត្រជាក់ៗ អាYoon ហេតុអ្វីក៏ទៅជាន់ជើងគេបែបនេះ សុំទោសJiminវិញទៅ" Jung kook វៃដៃSuga មួយដៃផាច់