EP57

912 53 0
                                    

✨អន្លង់ស្នេហ៍ម៉ាហ្វៀ🥀🔞

Part57

" អាឡូមានការអី...."Kevenដែលកំពុងតែគេងអោបស្រីក៏លើកទូរស័ព្ទMig ទាំងមួម៉ៅ មិនដឹងជាខលមករកអី គេកំពុងតែមានក្តីសុខផង

" ចៅហ្វាយ ខ្ញុំមានដំណឹងល្អមួយប្រាប់ចៅហ្វាយ ធានាថាចៅហ្វាយប្រាកដជាភ្ញាក់ផ្អើលមិនខាន..."Migនិយាយដោយសម្លេងត្រេកអរ

" មានអីក៏និយាយ មកកុំនៅតាប៉ែពេកយើងធុញ..."Keven

" ខ្ញុំជួបក្មេងម្នាក់ដែលមកហុងកុងជាមួយលោកJeon ថ្ងៃមុន...ចៅហ្វាយ"Mig

" ហាសថាមិច...ហើយឯងជួបគេនៅឯណា"Kevenគ្រាន់តែឮ ថាជាTae ដែលគេឃើញក្នុងរូបមកជាមួយJungkook ថ្ងៃមុនគេក៏ស្ទុះក្រោយហើយប្រញាប់សួរទៅMigវិញ ទាំងចិត្តអន្ទះសា

" គឺនៅកន្លែងក្មេងលេងនៅម្តុំ...."Mig និយាយរៀបរាប់ប្រាប់keven ទាំងអស់
" នាំគេមក ផ្ទះយើងមក..."Keven និយាយដោយស្នាមញញឹមចុងមាត់ ទីបំផុតគេក៏មករកខ្លួនដោយមិនចាំបាច់ចំណាយកម្លាំងតាមចាប់នាំតែហត់ ..

" បាទចៅហ្វាយ...."Mig ក៏បិទទូរស័ព្ទ

" បងប្រុសនៅនិយាយ ទូរស័ព្ទដល់ណាទៀតប្រញាប់នគេទៅពេទ្យទៅ មិនដឹងយ៉ាងមិចហើយទេ" Lusi និយាយទាំងបារម្ភនិងអាណិតTae

" តោះឆាប់ទៅ...."Mig ក៏លីរាងតូច ទៅឡានគេមិនមែនទៅមន្ទីរពេទ្យទេ តែគេនាំទៅផ្ទះរបស់Keven

ជាង20នាទីហើយពួកគេទាំងពីនៅតែតាមរកTae មិនឃើញទៀត គេតាមរកសព្វកន្លែងអស់ហើយក៏នៅតែមិនជួបរាងតូចដដែល

" ចប់ហើយ..រកយ៉ាងមិចក៏មិនឃើញដែរ "Boy1
" ខ្ញុំថាទូរស័ព្ទប្រាប់ Longទៅល្អជាង.."

" អឺល្អណាស់...."គេក៏ទាញទូរស័ព្ទខលទៅប្រាប់Long ថារាងតូចបាត់ខ្លួន
" មានការអី...."Long ក៏លើកទូរស័ព្ទនិយាយតិចៗព្រោះគេក៏នៅក្នុងអង្គប្រជុំដែរ

" ចៅ..ហ្វាយ..តូចបាត់ខ្លួនហើយ..."Boyនិយាយរដាក់រដុបព្រោះភ័យពេកតែJungkook ដឹងមិនរស់ទេ

" ហាសថាមិច...."Long ស្រែក1ម៉ាត់ធ្វើអោយ គ្រប់គ្នាងាកមើលមុខគេព្រាតរួមទាំងJungkookផងដែរ...Long ដើរតិចៗទៅជិតJungkook ហើយអោនខ្សឹបប្រាប់ Jungkookតិចៗ ព្រោះរឿងនេះបើមិនប្រាប់ពេលនេះ Jungkookនិងរករឿងគេមិនខាន បើគេដឹងយឺតជាងនេះ

✨អន្លង់ស្នេហ៍ម៉ាហ្វៀ🥀🔞Where stories live. Discover now