✨អន្លង់ស្នេហ៍ម៉ាហ្វៀ🥀🔞
Part40
ក្នុងតុអាហារទាំងមូលប្រែជាស្ងប់ស្ងាត់ មិនមានសម្លេងនិយាយស្តីអូរអរដូចពីម្សិលមិញសោះ ខ្សែរភ្នែក2គូរកំពុងតែសម្លក់សម្លឹងគ្នាសឹងតែជ្រុះគ្រាប់ភ្នែកទៅហើយ ថែមទាំងមានពាក្យសម្តី កាច់កុងឌឺដងគ្នាទៀតផង
" Tae ដួសអោយបងច្រើនម្ល៉េះ បងញាំុមិនអស់ទេ ...." Jin និយាយពេលឃើញTae គិតតែពីដួសម្ហូបដាក់ចានខ្លួន ឡើងហៀរពេញចានហើយ តែភ្នែកកំពុងតែសម្លក់មុខJungkook
" បងប្រុសញាំុអោយច្រើនៗទៅ បងដូចជាស្គមណាស់..." Taeនិយាយហើយញញឹមដាក់Jin Jin ក៏សើចដាក់វិញទាំងមិនយល់
" នេះ Jungkook មីងចាំបានថាឯងចូលចិត្ត ញាុំវាខ្លាំងកាលនៅក្មេង...." Sana ក៏ដួសម្ហូបមួយមុខដាក់ចានJungkookដូចគ្នា
" បាទ អគុណអ្នកមីងដែលចាំបាន..." Jungkook តមវិញដោយស្នាមញញឹម
" រឿងរបស់ក្មួយមីង ចងចាំបានទាំងអស់..." Sana បានចិត្ត ដែលJungkookនិយាយបែបនេះក៏ និយាយហើយដៀងភ្នែកបញ្ឈឺរាងតូច
" Tae ខ្ទេចអស់ហើយ មិចមិនញាំុចឹង..." Jin និយាយពេលឃើញTae អង្គុយភ្លឹកៗឆ្កឹសបាយមិនព្រមញុំា
" អរ ខ្ញុំ..ញំុា..." Tae ក៏ភ្ងាក់ខ្លួនវិញ មុននេះដោយសារគេខឹងJungkookនិងSana ដែលអង្គុយ ផ្អែមល្ហែមនៅមុខគេ
" Jungkook រឿងទៅមើលការងារហុងកុង ចាត់ការណ៍ រួចឬនៅ ?" លោកJeon
" បាទ លោកប៉ា ខ្ញុំបានអោយSungចាត់ការរៀបរយហើយ..."Jungkook
" យ៉ាងណា និយាយចចារ អោយល្អមិនត្រូវប្រើកម្លាំងបាយ ឬ អាវុធទេ.." លោកJeon
" បើវា នៅតែរំខានដល់មុខជំនួញកូនទៀត កូនប្រហែលជាមិនអាចទុកវាទៀតបានទេ..." Jungkook ទោះបីគេ មិនសូវទៅប៉ះពាល់អ្នកណាប៉ុន្តែ ក៏មិនប្រាកដថាគេគ្មានសត្រូវដែរ ...
" តាមតែឯងទៅ តែកំុអោយប៉ះពាល់ការងារ ទៅបានហើយ..." Mr Jeon
Tae ក៏ស្រាប់តែនឹកឃើញរឿងមួយ ...ហើយដើរទៅទាញតុ អង្គុយក្បែរJungkook ធ្វើឲ្យគ្រប់គ្នាឆ្ងល់គ្រប់គ្នា" អូនមានអីមែនទេ...."Jungkookក៏សួរទាំងចងចិញ្ចើមចូលគ្នា
" អោនមក ...." Tae ខ្សឹបតិចៗអោយJungkookអោនត្រចៀកមករកគេ