EP14

2K 158 1
                                    

✨អន្លងស្នេហ៍ម៉ាហ្វៀ🥀🔞

ពួកគេក៏បានចាកចេញពីហាងហើយបើកឡានត្រមកផ្ទះTaehyung វិញ

" យ៉ាងមិចដែរ អាហារឆ្ងាញ់ ត្រូវមាត់ទេ " Jungkook សួរទៅរាងតូចទាំងដែលគេដឹងថាTaeចូលចិត្តគ្រប់យ៉ាង ឃើញកាយញុកៗ រហូត

" ឆ្ងាញ់ខ្លាំងណាស់ តែស្តាយម្ហូបសល់ណាស់ បើស្រកមកផ្ទះវិញ ខ្ញុំញាំុបាន5ដងទៀតឯណោះ" Taehyungនិយាយភ្លាមធ្វើអោយ Jungkookផ្ទុះសំណើចឡើងតែម្តង ញាំុមិនអស់ហើយចង់ស្រកមកផ្ទះទៀតឮដល់ណាខ្មាសគេដល់និង

" បើឯងចូលចិត្ត លើកក្រោយខ្ញុំនាំមកទៀត"
" ទេ ខ្ញុំពិបាកសម្របខ្លួនណាស់ បើញតាមផ្លូវវិញខ្ញុំអាច ញ៉ាំបានតាមចិត្តញាំុដៃក៏បានដែរ មិនមែនពិបាកបែបនេះទេ " Taehyungទទួលស្គាល់ថាម្ហូបឆ្ងាញ់មែនតែ គេពិបាកណាស់ សូម្បីតែញុាំ

" ពិបាកដល់ម្លឹង" Jungkookចងចញ្ចើមមើលមុខTae
" មែន ពិបាកណាស់"
ទ្រឺង~~សម្លេងទូរស័ព្ទ Jungkookក៏រោទិ៍

" ហាឡូ....." គេក៏យកកាសប៊្លូធូមកដាក់ត្រចៀក ដៃក៏បញ្ជាចង្កូតឡានបន្ត
" រឿងដែលចៅហ្វាយអោយ ខ្ញុំធ្វើរៀបរយហើយ" Sung
" ល្អណាស់...." Jungkookបិទបណ្តាញទូរស័ព្ទហើយញញឹម

" មានរឿងអី មើលទៅលោកសប្បាយចិត្តម្ល៉េះ" TaehyungឃើញJungkookញញឹមកក៏សួរ
" គ្មានអីទេ...."

" អេ!! ហេតុអ្វីគាត់មកទាំងយប់បែបនេះ" Tae ឃើញ ម្ចាស់ផ្ទះជួលមកទាំងយប់ក៏ឆ្ងល់ ព្រោះមិនទាន់ដល់ខែត្រូវបង់លុយផងហេតុអីគាត់មក
" អ្នកណាគេ??"

" គាត់ជាម្ចាស់ផ្ទះជួលរបស់ខ្ញុំ អេមិនយល់ថាគាត់មកធ្វើអីទេ " Taehyungក៏បើកទ្វាឡានចុះទៅសួរគាត់
" អ៊ុំស្រី មានការអីមែនទេ ទើបមកទាំងយប់បែបនេះ" Taehyung ក៏ដើរចូលទៅសួរ
" ឆាប់រើឥវ៉ាន់ឯងចេញទៅ យើងជួលអោយគេផ្សេងហើយ" អ្នកស្រីម្ចាស់ក៏និយាយដោយទឹកមុខកាច

" ហេតុអ្វី ខ្ញុំនៅរយៈពេល3ឆ្នាំហើយ ហេតុអ្វីអ៊ុំស្រី កុំអីអោយខ្ញុំទៅនៅឯណា ទៅ" Taehyungស្ទើរតែមិនជឿរថាគាត់ហ៊ានដេញគេចេញបែបនេះ
" គេអោយយើងថ្លៃជាងឯង ហើយឯងក៏បង់ថ្លៃផ្ទះជួលយឺតទៀត ដូចច្នេះខ្ញុំត្រូវតែជួលអោយគេ " គាត់និយាយយ៉ាងដាច់អាហាងការ

✨អន្លង់ស្នេហ៍ម៉ាហ្វៀ🥀🔞Where stories live. Discover now