EP27

1.4K 92 0
                                    


បន្ទាប់ពីសង្គ្រាមស្នេហ៍ដ៏ក្តៅគគុកបានបញ្ចប់ ពួកគេក៏អស់កម្លាំងគេងលង់លក់ទល់ភ្លឺ

"Jungkook ក្រោកមកងូតទឹកជូនអូនទៅសាលា " Tae ភ្ញាក់មុនក៏អូសJungkook អោយក្រោកព្រោះថ្ងៃនេះគេត្រូវទៅសាលាផង

" អូរ! មែនហើយបងភ្លេច អូនចូលទៅងូតទឹកទៅ ចាំបងទៅតាមក្រោយ" Jungkook ក៏ស្ទុះក្រោក គេក៏មានកាងារសំខាន់ត្រូវធ្វើដែរ

" ចឹងអូនទៅហើយ...." រាងតូចក៏ក៏រើសកន្សែងរុំខ្លួនដើរចូលបន្ទប់ទឹក
15នាទីTae ក៏ងូតទឹករួច តែកន្សែងដែលគេស្លៀកមុននេះក៏ធ្លាក់ចូលក្នុងអាងទឹក

" Jungkook ជួយយកកន្សែងអោយអូនបន្តិច " Tae ស្រែកពីក្នុងបន្ទប់ទឹក Jungkookឮហើយក៏ប្រញាប់យកកន្សែងមកអោយ

" នេះកន្សែង បងយកមកហើយ" Jungkook ហុចកន្សែងអោយTae តែភ្នែកសម្លឹងមើលរាងកាយននោគោករបស់Tae មិនភ្រិចភ្នែកសូម្បីបន្តិច ព្រមទាំងលេបទឹកមាត់ក្អឹកៗ

" មួយទាំងព្រឹកទៀតលូវហើយអញ់ ទាក់ទាញពេក" Jungkook គិតក្នុងចិត្តម្នាក់ឯង

" មើលស្អី បានហើយចេញទៅ" Tae ក៏ប្រញាប់ទាញកន្សែងហើយបិទទ្វារបន្ទប់ទឹកយ៉ាងលឿន

មិនយូរប៉ុន្មានពួកគេក៏ រៀបចំខ្លួនរួចរាល់Jungkook ក៏បើកឡានជួនTaehyung ទៅសាលាសិនទើបគេទៅធ្វើការងាររបស់គេ

" សប្ដាហ៍ក្រោយបងត្រូវទៅមើលការងារនៅហុងកុង ១សប្តាហ៍ អូនអាចនៅផ្ទះម្នាក់ឯងបានទេ ឮក៏អូនអាចទៅនៅផ្ទះJimin មួយរយៈក៏បាន បើអូនខ្លាច" Jungkook ដោយសារកាងារនៅហុងកុងមានបញ្ហាទើបគេត្រូវទៅដោះស្រាយ តែគេពិតជាមិនចង់ឃ្លាតពីរាងតូចពិតមែន

" ហេតុអ្វី ក៏អូនមិនអាចអូនធំហើយ មិនមែនក្មេងទេ ណាមួយអូនមិនចង់រំខានJimin ទេព្រោះផ្ទះគេមានសមាជិកច្រើនណាស់ហើយ..." Tae រៀបរាប់ដើម្បីកុំអោយJungkook បារម្ភពីគេខ្លាំងពេក

" ដោយសារ Sung ទៅជាមួយបង បងនិងអោយកូនចៅបងម្នាក់ទៀតជួនអូនទៅសាលានិងមកពីសាលាវិញ.." ការព្រួយបារម្ភពីរាងតូចផុសពេញខួរក្បាលរបស់Jungkook

" Jungkook បងដូចជាបារម្ភពេកហើយអូនទៅមកជិះឡានក្រុងដូចមុនក៏បាន"
" មិនបាន បងមិនអោយជិះ វាគ្រោះថ្នាក់ណាស់អូនមិនត្រូវជិះទៀតទេ "

✨អន្លង់ស្នេហ៍ម៉ាហ្វៀ🥀🔞Dove le storie prendono vita. Scoprilo ora