EP15

2K 168 0
                                    

✨អន្លង់ស្នេហ៍ម៉ាហ្វៀ🥀🔞

រាងតូចដើរមកតាំងៗមកអង្គុយលើពួកមាត់ជីបអូចៗ និយាយដើម្បីJungkook គេខឹងរឿងដណ្តើមទូរស័ព្ទហើយ នៅឆ្លៀតមកសសើរថាJiminគួរអោយស្រលាញ់ទៀត

" ឆឹស ពេលជួបយើងដំបូងៗ ក៏សរសើរថាគួរអោយស្រលាញ់ ឥឡូវក៏ប្តូរចិត្តទៅសរសើរJiminម្តង ទុកចិត្តមិនបានមែនប្រុសម្នាក់នេះ" Taehyung អង្គុយរអ៊ូម្នាក់ឯង

" កើតអី ខ្ញុំនិយាយអីខុស មែនទេ?" Jungkook ចេញដើរពីបន្ទប់ទឹកមកឈរទល់មុខTaeហើយក៏សួរ

" នៅថាមិនខុសទៀត" Tae និយាយងាកមុខចេញពីJungkook ធ្វើមុខខឹងគួរអោយខ្នាញ់ Jungkookឃើញហើយចង់តែចាប់ញេញអោយណាណីទេ

" អេ!! ឬមួយខឹងដែលខ្ញុំសរសើរមិត្តឯងមុននេះ" Jungkook ក៏អោនមកចង្អុលមុខTaeហើយសើច

" លោកទៅសសើរអ្នកណាមានអីពាក់ព័ន្ធនិងខ្ញុំ ឆឹស លង់និងខ្លួនឯងពេកទេដឹង" Taehyungព្យាយាមគេចមិនហ៊ានមើលមុខគេខ្លាចគេថាខ្លួនប្រចណ្ឌទៀត

_Jimin part_

jimin ដើរតាមផ្លូវមកពីផ្ទះTaehyung ម៉ោងប្រមាណ 8 យប់ទៅហើយគេធ្វើដំណើរដោយដើរ ថ្មើជើងដោយសារផ្ទះពួកគេក៏នៅមិនឆ្ងាយពីគ្នាប៉ុន្មាន

" អេ!! ពួកគេធ្វើអី" Jimin ដើរៗស្រាប់តែឃើញមនុស្សប្រុសមួយក្រុម មើលទៅដូចជាពួកអ្នកលេងកំពុងតែឈរជក់បារី នៅផ្លូវគេដើរត្រឡប់ទៅផ្ទះវិញ Jiminឃើញហើយក៏ប្រញាប់ចូលពួនគៀនកន្លៀតផ្ទះ អ្នកនៅម្តុំនោះ

" ហឺុយ ធ្វើយ៉ាងមិចទៅ" Jiminនិយាយរួចក៏នឹកឃើញ Suga ដោយសារមិនចង់រំខាន់TaeនិងJungkook
" ទទួលទៅ លោកមុខខ្មោច" Jiminទាញទូរស័ព្ទខលទៅSuga មួយសន្ទុះគេក៏ទទួល

" តេ មកធ្វើអី អាក្មេងពូកែបោក" Suga ដោយសារខឹងនិងJiminដែលអោយលេខខ្លួនឯងក៏និយាយបែបនេះ
" លោកមកជួយខ្ញុំផង ពេលនេះខ្ញុំនៅ....." Jiminនិយាយរៀបរាប់ប្រាប់Sugaទាំងអស់

" ចាំខ្ញុំ នៅត្រង់និងហើយប្រយ័ត្នប្រយែងខ្លួនផង" Sugaនិយាយហើយក៏ប្រញាប់ទាញឡានទៅរកJimin ថ្វីដ្បិតគេមិនសូវចូលចិត្តJiminមែនតែឃើញបែបនេះគេក៏មិនអាចមិនជួយដែរ

jiminព្យាយាមពួនសង្ងំទាំងទីនោះងងឹតណាស់ឃើញតែនៅតាមផ្លូវទេកន្លែងគេពួនគ្មានភ្លើងទេ

✨អន្លង់ស្នេហ៍ម៉ាហ្វៀ🥀🔞Where stories live. Discover now