✨អន្លង់ស្នេហ៍ម៉ាហ្វៀ🥀🔞
" យើងចាប់អារម្មណ៍ឯង ហើយមិនមែនអារម្មណ៍ធម្មតាទេ យើងគិតថាវាជាស្នេហាហើយ " Jungkookនិយាយយ៉ាងគ្មានជាតិ ព្រោះគេមិនដែលនិយាយបែបនេះពីមុនមកទេសូម្បីតែម្តង
ដោយសារចម្លើយរបស់Jungkookធ្វើអោយរាងតូច ធ្វើអីមិនត្រូវដំបូងគេគិតត្រឹមគេត្រូវការខ្លួនរបស់គេលេងសើច១យប់ក៏បោះចោល ហើយនឹកស្មានថាគេមកមើលថែត្រឹមដឹងកំហុសរបស់ខ្លួនគេមិនគិតថាម៉ាហ្វៀមានមុខមាត់ មានថានេះជាកូនអ្នកមានមកនិយាយថាចាប់អារម្មណ៍គេបែបនេះទេ" លោកកុំនិយាយលេងសើចអី " រាងតូចនិយាយធ្វើជាសើចញឹមៗបន្លប់ចិត្តភ័យរបស់គេ
" តែយើងនិយាយជាការពិត ហើយយើងក៏មិនដែលមានអារម្មណ៍បែបនេះពីមុនមកទេ " Jungkookនិយាយទឹកមុខប្រាកដប្រជា" លោកមិនគិតថា ចម្លែកពេកទេរឺ ?? ដែលម៉ាហ្វៀដូចលោក បែរមកសារភាពបែបនេះ ហឹស..គួរអោយអស់សំណើចណាស់" រាងតូចនិយាយហើយសើចតិចៗ ព្រោះគេគិតថាJungkookនិយាយលេង
" យើងសេពគប់គ្នាទៅ ខ្ញុំដឹងថាកាលទេសនេះ ខ្ញុំមិនគួរនិយាយ ទេតែខ្ញុំគ្រាន់តែចង់ប្រាប់ពីអារម្មណ៍ខ្ញុំពេលនេះ" Jung kookនៅតែព្យាយាមនិយាយសារភាពទាំងដែលមើលទៅរាងតូចដូចជាមិនចាប់អារម្មណ៍សោះ
" លោកឈប់បន្ទាបខ្លួនមកប្រឡូកប្រលាក់ជាមួយមនុស្សថ្នាក់ទៀបដូចខ្ញុំទៀតទៅ ពួកយើងខុសគ្នា ខុសឆ្ងាយណាស់" រាងតូចជ្រើសរើសយកចម្លើយបដិសេធព្រោះគេមិនចង់ប្រើជីវិតជាមួយពួកម៉ាហ្វៀសង្គមងងឹតទេ គេស្អប់បំផុតពួកអ្នកលេងម៉ាហ្វៀរ ដោយសារប៉ារបស់គេត្រូវម៉ាហ្វៀអ្នកមានអំណាចបាញ់គាត់កាលពីTaeនៅក្មេង ទើបគេកំព្រាបែបនេះ
" ហេតុអីឯងគិតបែបនេះ បើខ្ញុំគិតពីកិត្តិយសមុខមាត់យើងក៏មិនមករវល់និងឯងដែរ "
" យ៉ាងណាក៏ពួកយើងមិនអាចទៅរួច" រាងតូចនៅតែអះអាងពាក្យដដែល
" រឺឯងមានអ្នកស្រលាញ់" Jungkookនិយាយព្រមទាំងទាញទូរស័ព្ទពីហោប៉ៅអោយរាងតូចមើលអ្វីម្យ៉ាង" ម្នាក់នេះមែនទេ??" Jungkookយករូបរបស់Taeនិងប្រុសម្នាក់កាន់ដៃគ្នា
" គាត់ជាសង្សាររបស់ខ្ញុំ" ចម្លើយពីមាត់រាងតូចធ្វើអោយទ្រូងខាងឆ្វេងរបស់Jungkookចាប់ផ្តើមឈឺឆៀបៗ
" អរ ខ្ញុំយល់" Jungkookនិយាយពីរម៉ាត់យ៉ាងខ្លី