✨អន្លង់ស្នេហ៍ម៉ាហ្វៀ🥀🔞
Part51
"Tae អូនកុំទៅជាមួយគេអី វាជាជនបោកប្រាស់ទេ....."Winព្យាយាមបញ្ចុះបញ្ចូលTaeកុំអោយ
ទៅជាមួយJungkook ពេលនេះគេធ្វើអ្វីមិនបានទេ ព្រោះកាំភ្លើងភ្ជង់ក្បាលគេដល់ទៅ3ដើម
"........"Taeឈរសម្លឹងមើលមុខJungkook មើលមុខគេពីជ្រុងណាក៏មិនឃើញថាគេជាមនុស្សអាក្រក់ ឬជន
បោកប្រាស់អីដែរ តែផ្ទុយទៅវិញគេបានឃើញពីមនោសញ្ចេតនាជ្រាលជ្រៅរបស់Jungkook យ៉ាងច្បាស់នៅក្នុងកែវភ្នែក ខ្មៅក្រិបរបស់គេ
" បើអូនចង់ដឹងថាបងជាប្តីឬ មិនមែនអូនត្រូវតែទៅជាមួយបង បងដឹងថាចង្ងល់
ជាច្រើនកំពុងតែផុសឡើងពេញខួរក្បាលអូនហើយ..."Jungkookនិយាយដោយសម្លេងស្រទន់លួងលោម ដែលធ្វើអោយអ្នកកំពុងស្តាប់ ស្លុងអារម្មណ៍ទៅតាម
" Tae គ្មានអ្នកណាស្រលាញ់ អូនដូចបងទេ បើអូនព្រមទៅអូននិងស្តាយក្រោយ..."Win
" ខ្ញុំព្រមទៅ...."Taeនិយាយធ្វើអោយJungkookអរស្ទុះអោបគេ
" Tae...."Winស្រែកហៅTaeដោយសម្លេងអស់សង្ឈឹម
" តោះ...ពួកយើងទៅ..."Jungkookក៏ដឹកដៃTae ដើម្បីជិះឡានទៅព្រលានយន្តហោះ គេបានទ្រាមរបស់របរសម្រាប់Tae និងគេសព្វគ្រប់អស់ហើយ ទាំងសំបុត្រយន្តហោះនិង លិខិតឆ្លងដែន
in car
" មុននិងដូចមិនសប្បាយចិត្ត សោះមិចក៏ពេលនេះអង្គុយសើចស្ញេញទៅវិញ..."Jungkook ឃើញTae អង្គុយសើចមើលតាមកញ្ចក់ឡានក៏សួរ
" ក្តីស្រមៃខ្ញុំចង់ទៅលេង ហុងកុងយូរហើយ លោកដឹងទេ..."Taeងាកមកសើចចាប់ដៃJungkook អង្រួនចុះឡើងៗ
" បងសប្បាយចិត្តណាស់ដែលអូនរំភើបរីករាយបែបនេះ..." Jungkook
មិនយូរប៉ុន្មានពួកគេក៏មកដល់ព្រលានយន្តហោះ អន្តរជាតិធំជាងគេនៅSeoul" Tae ចុះមក..."Jungkook ចុះពីឡានហើយហុចដៃឈូងទៅរកTae ហើយTae ក៏ចុះមក
" ភ័យណាស់ លើកទី1ហើយបានជិះយន្តហោះ ហួយរំភើប..." Tae និយាយហើយក៏រត់ទៅទៅពេញវាលព្រលាន
យន្តហោះ មនុស្សម្នាមើលដោយការងឿងឆ្ងល់ ព្រោះឃើញTaeមនុស្សធំហើយ រត់លេងដូចក្មេងចឹង