EP22

1.4K 120 0
                                    

Jungkook កំពុងអង្គុយមើលការងាររបស់គេ សុខស្រាប់តែមានដៃមួយគូរមកអោបចង្កេះពីក្រោយ ធ្វើឲ្យគេភ្ញាក់ខ្លួនព្រើតពេលគេងាកមើលទើបដឹងថាជាមីងរបស់គេ

" មីងមកធ្វើអី មែនទេ ?? កុំធ្វើបែបនិងទៀតអី គេមើលមកមិនល្អទេ មីងជាស្រីផង អ្នកខូចឈ្មោះគឺមីងណា" Jungkook និយាយព្រមទាំងបេះដៃមីងគេចេញ

" ហេតុអ្វី គ្រប់គ្នាសុទ្ធតែដឹង ថាឯងជាក្មួយមីង ហើយបើមានអ្នកណានិយាយមិនល្អដេញក្បាលពួកវា ចេញទៅ" Sana ហើយក៏ដើរទៅអង្គុយតុទល់មុខJungkook

" មីង កុំនិយាយបែបនេះអី បើខ្ញុំដេញនរណាម្នាក់ក៏ត្រូវមានហេតុផលគ្រប់គ្រាន់ មិនមែនតែរឿងប៉ុណ្ណឹងដេញគេចេញទេ" Jungkook និយាយដោយសម្តីអ្នកជាចៅហ្វាយល្អ គេស្ទើរតែមិនជឿថាមីងរបស់គេរៀនបានជ្រៅជ្រះ ជាពិសេសបានរៀនតនៅស្រុកគេទៀត តែសម្តីមិនស្មើរកូនក្មេងផង

" បានហើយ មីងឈប់និយាយហើយ ឯងជូនមីងទៅShopping បន្តិចបានទេ "  Sana
" ខ្ញុំមិនទំនេរទេ មីងទៅម្នាក់ឯងទៅ" Jungkook និយាយហើយអោនមើលឯកសាររបស់គេបន្ត

" តែ Sung ប្រាប់ថាឯង មិនមានកាងារទៀតទេ" Sana មុននិងចូលមកក៏ជំរិតសួរSung នៅខាងក្រៅរួចហើយ នាងខ្លាចថាJungkook កុហកនាងទៀត

" តែ...." Jungkook ប្រុងប្រកែកតែមីងរបស់គេក៏និយាយកាត់
" ក្មួយលែងខ្វល់ខ្វាយពី មីងហើយ ចឹងមីងឈប់រំខានឯងទៀតហើយ" Sana និយាយធ្វើមុខគួរអោយអាណិត ហើយងើបដើរចេញយឺតៗ តែJungkook ក៏បានធ្វើអោយនាងញញឹមតិចៗម្នាក់ឯង ក្មួយម្នាក់នេះងាយស្រួលបោកណាស់ នាងកំសត់តែបន្តិចក៏គេចិត្តទន់ទៅហើយ

" ឈប់អ្នកមីង!!   ចាំខ្ញុំជូនមីងទៅក៏បាន" Jungkook បិទឯកសាររបស់គេទុកហើយដើរទៅរកមីងគេ

" អាឡូ Sung ទៅមើលការងារទំនិញលើកប៉ាល់ជំនួសយើងផង " Jungkook ក៏ខលទៅSung អោយមើលកាងារជំនួសគេ ព្រោះពេលគេមិននៅមានតែSung ទេមើលការងារជំនួសគេបានយ៉ាងល្អ
" បាទចៅហ្វាយ "

" តោះអ្នកមីង" Jungkook ក៏នាំមីងគេចេញក្រោមក្រសែភ្នែកកូនចៅរបស់គេគ្រប់គ្នា អ្នកខ្លះក៏សឹងតែមិនជឿទេ ថា2អ្នកនេះជាមីងក្មួយនិងគ្នាបើមិនប្រាប់ទេ គេប្រាដកជាគិតថាសង្សារហើយ ស្និតស្នាលនិងគ្នាបែបនេះហើយ Sana មើលទៅគឺមិនចាស់ប៉ុន្មានទេ

✨អន្លង់ស្នេហ៍ម៉ាហ្វៀ🥀🔞Where stories live. Discover now