✨អន្លង់ស្នេហ៍ម៉ាហ្វៀ🥀🔞
Part31
" នេះគេហ៊ានទុកឯងចោល អីយ៉ាងរឿងម្សិលមិញមិនទាន់ជម្រះបញ្ជីផង ហ៊ានទុកឯងចោលទៀត យើងទៅជម្រះបញ្ជីជាមួយគេ " Jimin ជាមនុស្សឆ្នាស់ឆាប់ឆេវឆាវ អោយតែអ្នកណា ប៉ះពាល់អារម្មណ៍Tae គេតែងតែ ខឹងនិងចេញមុខជំនួសTae រហូត
" ឯងដឹងគេនៅឯណា ទេសូម្បីតែផ្ទះគេយើងមិនស្គាល់ផង ការងារគេធ្វើអ្វីខ្លះក៏យើងមិនដែលដឹង ឯងថាទៅយើងមោកដែរទេ ទាំងដែលរឿងគ្រប់យ៉ាងរបស់យើងគាត់ដឹងគ្មានចន្លោះ " Tae និយាយទងតានតឹងក្នុងចិត្ត ចិត្តក៏ចាប់ផ្តើមរេរា មិនដឹងថាគួរបន្តឬបញ្ចប់ទេ គេច្របូកច្របល់ខ្លាំងណាស់
" យើងថា ឯងក៏គិតច្រើនអីគេអាចមានធុរៈ ឬបញ្ហាក៏ថាបានដែរ..." Jimin ព្យាយាមនិយាយកុំអោយTaeគិតច្រើន
" នេះឬជាបញ្ហា...." Tae ទាញទូរស័ព្ទហើយបោះអោយJimin មើលរូបភាពដែលមីងJungkook ផ្ញើរអោយ កាលពីយប់មិញ
" មានអីឬ?? ហាស..." Jimin ទាញទូរស័ព្ទមកមើលហើយក៏ស្រែក
" ឯងមើលទៅ នឹងមែនទេធុរះ " Tae និយាយទងអន់ចិត្ត
" ហឺុយ នេះមីងក្មួយម៉ាកអី សីុគ្នាបែបនេះរអើមណាស់ កោតធ្វើទៅរួច" Jimin ស្ទើរតែមិនជឿរថាJungkook មានអីៗជាមួយមីងខ្លួនឯង បែបនេះ
" គេសន្យាថាមិនទៅប៉ះពាល់ស្រីណាទៀតទេ សន្យាមិនទាន់បានប៉ុន្មានផងក៏ធ្វើបែបនេះទៅហើយ ...យើងឈឺណាស់..." Tae និយាយទាំងសម្លេងខ្សាវៗមិនចង់ឮ
" បានហើយទប់អារម្មណ៍ រៀនសិនរឿងនឹងចាំគិតតាមក្រោទៀត" Jimin ខ្លាចTae សម្រួលអារម្មណ៍មិនបាន ក៏លែងដេញដោលរឿងនឹងទៀត
*ភូមិគ្រឹះJeon
Jungkook ទម្រាំតែភ្ងាក់ម៉ោង 7: 30ទៅហើយដោយសារជាតិថ្នាំងងុយដេកទើបតែអស់ជាតិ មិនដឹងថាSana ដាក់អោយគេច្រើនប៉ុណ្ណាទេ Jungkookភ្ងាក់មកក្នុងសភាពមេងមាំង សេសឺុវិលមុខទៀតផង
" នេះយើងគេលក់នៅផ្ទះ? អូយ...ឈឺក្បាលម៉្លេះ " Jungkook ស្រែកហើយយកដៃស្ទាបក្បាលរបស់គេ
" ពុទ្ធោអើយ នៅមិនទាន់បាននិយាយគ្នាជាមួយTae អោយដាច់ស្រេចផងចេះមកគេងលក់ទៅកើត Tae ខឹងងាប់ហើយ" Jungkook ក៏ស្ទុះទៅទាញទូរស័ព្ទ ដើម្បីខលទៅTae