✨អន្លង់ស្នេហ៍ម៉ាហ្វៀ🥀🔞
Part44
" ហេតុអី ក៏ខ្ញុំមកនៅទីនេះ ទីនេះជាកន្លែងណា "Taeចាប់ផ្តើមឆោឡោឡើងព្រោះគេចាំអ្វីមិនបានថាហេតុអីគេមកនៅទីនេះហើយជួបអ្នកដែលជាសង្សារចាស់ទៀត
" នៅClub បង....."Win
" ហេតុអ្វីខ្ញុំមកនៅទីនេះ ខ្ញុំចាំបានថាខ្ញុំ ឈរចាំJungkookមកទទួលទៅផ្ទះ..." Taeនិយាយដោយទឹកមុខលេឡឺ មិនអាចយល់បាន
" Tae មានគេចង់កម្ចាត់អូនចេញពីជីវិតគេទើបគេចាប់ខ្លួនអូន មកអោយលក់ខ្លួននៅទីនេះ...នេះសំណាងហើយដែលជាបងបើជាអ្នកផ្សេងអូន មិនរួចខ្លួនទេ..."Win
" ហេតុអ្វី ក៏ហ៊ានធ្វើរឿងស្មោគគ្រោកបែបនេះទៅរួច...."Taeនិយាយ ទាំងហួសចិត្ត ព្រោះគេអាចដឹងថាជាអ្នកណា
" Tae ស្តាប់បង អូនមិនអាចទៅនៅផ្ទះនោះបានទៀតទេ ហើយរឹតតែមិនអាចស្រលាញ់ ប្រុសម្នាក់នោះថែមទៀត..."Winចាប់ស្មាTaeហើយនិយាយពន្យល់
" បងមានសិទ្ធិអី មកហាមឃាត់មិនអោយស្រលាញ់គេ ហឹស..."Taeនិយាយហើយច្រានដៃWinចេញមួយទំហឹង
" បងជាសង្សារអូននោះអី ហើយបងនៅតែបារម្ភស្រលាញ់អូន បងមិនដែលភ្លេចអូនទេ" Winនិយាយដោយសម្លេងស្រទន់
" សង្សារ?? កោតបងនិយាយទៅរួច ចាកចោលខ្ញុំ5ឆ្នាំ បាត់ស្រមោលសូម្បីដំណឹងបន្តិចក៏ខ្ញុំមិនដឹងពីបងដែរ នៅមានសិទ្ធិជាសង្សារទៀតឬ...." Taeនិយាយញញឹមខ្សោះដាក់Win ធ្វើឲ្យWinគ្មានពាក្យតបត
" តែពេលនេះយើង អាចត្រូវគ្នាវិញបានទេ គ្មានអ្នកណារារាំងស្នហាពួកយើងទៀតទេ
"Winចាប់ដៃរាងតូចអង្រួនតិចៗបែបអង្វរក
" មិនអាច ទេខ្ញុំស្រលាញ់អ្នកផ្សេងហើយ..."TaeនិយាយហើយបេះដៃWin
" អ្នកផ្សេង? អូនឈប់ស្រលាញ់បងហើយមែនទេ ? អាម្នាក់នាវាល្អជាងបងប៉ុណ្ណាទៅ"Win
" គេល្អណាស់ ល្អជាងបងរាប់រយរាប់ពាន់ដង...គេស្រលាញ់ខ្ញុំខ្លាំងណាស់ហើយខ្ញុំក៏ស្រលាញ់គេ..."Tae
" មិនបានបងមិនអោយអូន ស្រលាញ់អ្នកណាផ្សេងទេ..."Winព្យាយាមចូលទៅរករាងតូច តែTaeកាន់តែខិតចេញ