EP23

1.4K 115 0
                                    

Jungkook និងSana ក៏ដើរចូលក្នុងហាង តែចៃដន្យអី អ្នករត់តុក៏នាំពួកគេមកអង្គុយតុក្បែរ Tae Suga និងJimin ទៀត ពួកគេដើរមកជិតតែJungkook មិនបានសម្លឹងទៅតុ Taehyung ទេ ព្រោះគេមិនបានចាប់អារម្មណ៍

" Tae ក្រែងគេប្រាប់ឯងថាគេរវល់មែនទេ ចុះនេះស្អីវិញ" Jimin អោនមុខទៅខ្សឹបសួរTaeតិចៗ
" យើងមិនដឹងទេ " Tae គិតតែពីឆ្ងូកមុខចុះ

" អេ Yoongi....." Sana ចាំSuga បានថាជាមិត្ត របស់Jungkook កាលនៅរៀននាងក៏ហៅតែSuga មិនសូវចំណាំប៉ុន្មានទេ Jungkook ក៏មើលទៅ Suga ក៏ឃើញរាងតូចនៅត្រង់នឹងដែរ ធ្វើឲ្យគេបើកភ្នែកធំៗ

" Tae....." គេហៅឈ្មោះរាងតូចតិចៗ
" អូរ អ្នកនាងស្គាល់ខ្ញុំដែរ ? " ដោយសារSuga ចាំមិនបានព្រោះកន្លងផុតទៅច្រើនឆ្នាំហើយដែរទើបគេសួរ

" ខ្ញុំសុំទៅ បន្ទប់ទឹកសិនហើយ"Tae មិនចង់នៅប្រឈមមុខនិងSana គេក៏ធ្វើជាទៅបន្ទប់ទឹក

" អោយខ្ញុំ ជូនទៅទេ..." Jimin ប្រុងស្ទុះងើបទៅជាមួយ Tae តែគេក៏ឃាត់ប្រាដកណាស់ Jimin ដឹងថាTae កំពុងឈឺហើយគេប្រាកដជាទៅពួនយំម្នាក់ឯងមិនខានទេ

" មិនបាច់" Tae និយាយហើយក៏ដើរចេញទៅយ៉ាងលឿន
" អ្នកមីង ខ្ញុំទៅមានធុរៈបន្តិច" Jungkook និយាយយកលេសដើម្បីទៅតាមTaehyung

"  ឯងមិនចាំយើងទេឬ យើងជាមីងរបស់Jungkook នោះអី" Sana
" ជាមីងសោះ បណ្តើរគ្នាដូចសង្សារ មីងឯណា មើលទៅអាយុប្រហាកប្រហែលគ្នាចឹង" Jimin  គិតក្នុងចិត្តម្នាក់ឯង តែក៏នៅតែឆ្ងល់ ហេតុអ្វីនាងនៅក្មេងបែបនេះ

" អរ ជាមីងSana មែនទេ?" Suga ក៏នឹកឃើញថាកាលគេទៅលេងផ្ទះJungkook Jung kook ក៏បានណែនាំគេអោយស្គាល់Sanaដែរ

" នេះបើមិនប្រាប់ ខ្ញុំគិតថាអ្នកមីងជាសង្សារJungkookហើយ"
" អ្នកណាៗក៏ថាចឹងដែរ" ពេលឮSugaនិយាយបែបនេះនាងក៏សើចញឹមៗ របៀបអៀន

" មីងឆ្គួតយ៎ អីគេបង្អាប់ជាមួយក្មួយអៀនទៅវិញ" Jimin ឃើញកាយវិការមីងវ័យក្មេងម្នាក់នេះគេពិតជាគ្រឺតណាស់បើគេជាTaehyung វិញមិនបណ្តោយអោយនាងមីងនិងរួចខ្លួនទេ ជាមីងបែរជាបណ្តើក្មួយដើរពេញផ្សារអោយគេយល់ច្រលំអីបែបនេះ

Skip

"..Tae..." Jungkook រត់មកតាមក្រោយTae ហើយចាប់ដៃគេចូលក្នុងបន្ទប់ទឹកតែ2អ្នក គេដឹងថាTae ប្រាកដជាយល់ច្រលំមីងគេជាមួយគេមិនខានទេ ព្រោះគេអាចមើលទឹកមុខTae ដឹង

✨អន្លង់ស្នេហ៍ម៉ាហ្វៀ🥀🔞Where stories live. Discover now