EP5

3K 232 1
                                    

✨អន្លង់ស្នេហ៍ម៉ាហ្វៀ🥀🔞

រាងតូចដើរចូលតុក្រោមក្រសែភ្នែកមើលមកគេរាប់រយដោយការមិនពេញចិត្ត អ្នកខ្លះក៏ខ្សឹបខ្សៀវនិយាយដើមគេរឿងស្នាមនៅលើករាងតូចមានអារម្មណ៍ថាអាម៉ាសណាស់លើកទីមួយហើយដែលគេមានអារម្មណ៍បែបនេះ

" Taeឯងមិនអីទេ មែនទេ?!!"ពេលដើរចូលមកដល់តុJiminប្រញាប់រាងតូច
" ខ្ញុំមិនអីទេ " រាងតូចនិយាយទាំងទឹកមុខស្រពោនពេលនេះគេសឹងតែយកស្អីគ្របមុខគេហើយ គេពិតជាខ្លាចខ្សែរភ្នែកដែលពួកគេមើលមកខ្លាំងណាស់

" ឆាប់រៀបចំប្រលងទៅ នេះវិញ្ញាសាយើងបានយកទុកអោយឯងមួយ" Jiminបានហុចវិញ្ញាសារអោយរាងតូច គឺវិញ្ញាសាម៉ោងEinglish
" អគុណឯងខ្លាំងណាស់ Jimin" Taeមានតែមិត្តជិតស្និតJiminម្នាក់ទេ ដែលមិនប្រកាន់ហើយរាប់អានគេដោយស្មោះត្រង់

" តែឯងជួយ ប្រាប់យើងផងយើងធ្វើលែងទៅមុខហើយ" JiminងាកមកសួរTaeធ្វើព្រិចភ្នែកដាក់Tae អោយគេជួយប្រាប់ ដោយសារគេមិនសូវពូកែភាសាEinlish ប៉ុន្មានទេ តែTaehyungវិញ ពូកែដាច់តែម្តង

" ឯងនេះប្រាប់អោយខំរៀន មិនខំទេ" Tae តែងតែស្តីថាអោយ បង្រៀនមិត្តម្នាក់នេះយ៉ាងណាក៏Jiminមិនចេះដដែល
" យើងក៏ចង់ចេះដែរ" Jiminនិយាបណ្តើរមើលចម្លើយពីTaeបណ្តើរ

ត្រឹមតែរយៈពេលជាង15នាទីរាងតូចក៏បំពេញកិច្ចការរួចរាល់ទាំងដែលសិស្សក្នុងថ្នាក់នៅឆ្ងូកមុខសរសេរនៅឡើយ
" នេះឯងរួចហើយមែនទេ"Jiminគេក៏ដឹងថាមិត្តគេពូកែតែនេះលំហាត់ពិបាកណាស់ សូម្បីសិក្សពូកែៗក៏នៅធ្វើដែរហើយTaeមកក្រោយគេទៀត

" យើមិនពូកែទេ តែលំហាត់នេះយើងមើលត្រូវវាប៉ុណ្ណោះ" Taeនិយាយដោយគ្មានអំនួតទោះគេពូកែក៏គេមិនដែលលើកតម្កើនខ្លួនឯងថាពូកែដែរគេមានតែបន្ទាបខ្លួនទៅវិញទេ

" យើងយកក្រដាសទៅដាក់មុនហើយ" រាងតូចប្រាប់Jiminរួចក៏យកក្រដាសទៅដាក់មុនគេ ធ្វើឲ្យសិស្សគ្រប់គ្នាភ្ញាក់ផ្អើលគ្រប់គ្នាជាមួយសមត្ថភាពរាងតូច
" នេះអ្នកគ្រូ" Taeយកក្រដាសហុចអោយអ្នកគ្រូ

" ឥឡូវនេះ មានខ្សែទៀតន៎ឯង ឃើញមឹសៗសោះចេះស៊កលុយយកពិន្ទុទៀត" អ្នកគ្រូក៏បានបោះសម្តីទៅរាងតូចធ្វើអោយគេថយមកសួរអ្នកគ្រូ ព្រោះគេមិនបានដឹងថាខ្លួនជាប់មុខវិទ្យាមុនទេ
" អ្នកគ្រូនិយាយពីអី ខ្ញុំបានលុយពីណាទៅស៊កប៉ាន់នោះ" រាងតូចនិយាយទៅអ្នកគ្រូតិចៗខ្លាចគ្រប់គ្នាឮ

✨អន្លង់ស្នេហ៍ម៉ាហ្វៀ🥀🔞Where stories live. Discover now