*ហាងកាហ្វេ" Tae យើងថាឯងគួរតែសម្រាកហើយទៅសម្រួលគ្នាជាមួយប្តីឯងអោយដាច់ស្រេចទៅ" JiminឃើញមុខTaeមិនស្រស់ ក៏និយាយបញ្ចុះបញ្ចូលTaeអោយទៅផ្ទះ
" យើងមិនទាន់ចង់ទៅ ទោះយ៉ាងណាក៏យើងនៅធ្វើការសិនដែរ.." Tae
" យើងពិតជាមិនយល់ពីឯងសោះ ឯងមានប្តីជាម៉ាហ្វៀរ លុយចាយមិនអស់ ហើយឯងត្រដរមកធ្វើការ ប្រាក់ខែមិនស្មើកំម្ទិចលុយរបស់Jungkookបែបនេះ" Jimin ពិតជាមិនយល់ពីមិត្តគេមែន នេះបើជាគេវិញបានប្តីអ្នកមានបែបនេះដេកសីុហើយ មិនភ្លើមកធ្វើការទៀតទេ" កុំហៅគេថាជាប្តីយើងអី គ្រួសារគេគ្មានអ្នកណាទទួលស្គាល់យើងម្នាក់សោះ ផ្ទះគេក៏គេមិនដែលនាំយើងទៅ ប៉ាគេក៏យើងមិនដែលជួបសូម្បីម្តង គេលាក់យើងទុកមិនបង្ហាញ់នរណាសោះ " Taeនិយាយទម្លាក់មុខចុះ
" យើងគិតថា Jungkookគេល្អនិងឯងបំផុតហើយ ហើយគេប្រហែលជាកំពុងតែរកដំណោះស្រាយរឿងឯងនិងគេក៏ថាបាន"
" តោះដល់ម៉ោងត្រឡប់ទៅផ្ទះហើយ គេមកយកឯងទេ..." JiminសួរទៅTae
" ថ្ងៃនេះគាត់អោយយើងទៅ វិញខ្លួនឯង"
" គេរវល់មែនទេ..." Jimin
" ប្រហែលហើយយើងទៅល្អជាង "បន្ទាប់ពីចេញពីធ្វើការ Jungkook ក៏ត្រឡប់មកផ្ទះគេ មួយភ្លែតដើម្បីយករបស់របរផ្ទាល់ខ្លួនរបស់គេខ្លះៗ
" មីងស្មានថាឯងលែងត្រឡប់ មកផ្ទះវិញហើយតើ" Sana ក៏និយាយស្របពេលក្មួយគេដើរចូលមកក្នុងភូមិគ្រឹះ
" លោកប៉ាទៅណាហើយអ្នកមីង " Jungkook ក៏សួរទៅSana ព្រោះថ្មើនេះហើយមិនឃើញគាត់មកផ្ទះ
" បងប្រុសណាតជួបមិត្ត ថ្ងៃនេះឯងមកគេងនៅផ្ទះមែនទេ " Sana ក៏សួររួចញញឹមដាក់Jungkook ស្មានថាគេមកគេនៅផ្ទះវិញ
" អត់ទេអ្នកមីង ខ្ញុំមកយករបស់ខ្លះៗ..." Jungkook និយាយហើយបម្រុងដើរឡើងទៅខាងលើ Sanaក៏ស្រែកឡើង
" ឯងមានអីៗជាមួយក្មេងប្រុសនោះឬនៅ " Sana គ្រាន់តែចង់ដឹងថាក្មួយគេទៅប្រឡូកប្រឡាក់ជាមួយក្មេងនោះទេ" មីងសួរធ្វើអី?"
" ប្រាប់មីងមក បើឯងនៅទុកមីងជាមីងរបស់ឯងទៀត" Sana និយាយដោយទឹកមុខមាំ