EP25

1.6K 118 1
                                    

" Jin និយាយអោយស្រួលបួលទៅ នាងជាមីងឯង" លោកJeon តែងតែហាមឃាត់Jin រហូតបើមិនចឹងទេ 2នាក់មីងក្មួយនិង ប្រាកដជាឈ្លោះគ្នាមិនខាន គាត់ក៏ដើរចេញ

" ឯងកាន់តែប្រហិនជាមួយមីងរាល់ថ្ងៃហើយមានដឹងខ្លួនទេ" Sana
" ចុះអ្នកមីងដែលធ្វើចរិកអោយខ្ញុំគោរពទេ " Jin និយាយទាំងមិនខ្លាចមីងគេសូប្បីបន្តិច

" យ៉ាងណាក៏យើងជាមីងឯង យើងចាស់ជាងឯង គួរតែគោរពយើងផង " Sana និយាយទាំងខឹងសម្បាកាន់តែខ្លាំង ទើបតែខឹងJungkook និងTaehyung ផងមកដល់ផ្ទះJin ក៏និយាយអោយនាងខឹងថែមទៀត

" យើងមិនអោយ អាក្មេងនោះ បានJungkookដាច់ខាត" និយាយហើយក៏រត់ទៅខាងលើបាត់

" ឯងទៅសើុបប្រវត្ត អាក្មេងម្នាក់នេះអោយយើង " Sana បទទូរស័ព្ទដែលមានរូបថតរបស់Tae អោយកូនចៅនាងសើុបដើម្បី ដឹងពីប្រវត្តិរបស់ Taehyung អោយកាន់តែច្បាស់ជាងនិង

" បាទអ្នកនាង " Den យករូបថតរបស់Taehyung ចាកចេញ
" ឯង ចង់សាកជាមួយយើង លទ្ធផលគឺមិនល្អទេ" Sanaញញឹមចុងមាត់ នាងមានប្រវត្តិមិនធម្មតាទេ អោយតែស្រីណាដែលJungkook សេពគប់ បើមិនឆូតមុខក៏ជះទឹកអាសីុតដែរ ហើយនាងតែងតែគម្រាមសម្លាប់អ្នកដែលចង់ប្រាប់គេឮ ប្តឹងប៉ូលីសនោះ
ហើយអ្វីដែលចាំជួយនាងគ្មានអ្នកណាទេ គឺជំនិតរបស់នាង Den និងអែងអោយតែSanaហាមាត់ទោះសម្លាប់មនុស្សក៏គេព្រមធ្វើដែរ គេលួចស្រលាញ់Sana យូរហើយតែគេមិនដែលហ៊ាន អោយនាងដឹងទេ ព្រោះគេដឹងច្បាស់ណាស់ថា Sana ស្រលាញ់Jungkook ប៉ុណ្ណា ចឹងគេបានត្រឹមតែតាមមើលថែនិងជួយនាងប៉ុណ្ណោះ

" Sung យើងមានរឿងចង់សួរឯងបន្តិច" Jin ឃើញSung ដែលទើបតែដើរចូលមកគេក៏សួរ
" បាទ ចាហ្វាយ..." Sung ក៏បានដើរមកដើរមកជិតJin

" ឯងអាច និយាយពីរឿងJungkook ទាក់ទងក្មេងប្រុសម្នាក់អោយយើងស្តាប់បានទេ?" Jin ពិតជាចង់ដឹងណាស់ថាក្មេងនិងមានអ្វីពិសេសទើបធ្វើអោយ ប្អូនប្រុសរបស់គេស្រលាញ់ខ្លាំងដល់ថ្នាក់នេះ

" ខ្ញុំខ្លាចចៅហ្វាយ ថាអោយខ្ញុំ.." Sung មិនហ៊ាននិយាយទេ បើJungkook មិនអនុញ្ញាតនោះ
" Jungkook មិនហ៊ានថាអីអោយឯងទេ ព្រោះយើងជាអ្នកអោយឯងនិយាយ បើមានរឿងអីយើងះអ្នកទទួលខុសត្រូវ" Jin

✨អន្លង់ស្នេហ៍ម៉ាហ្វៀ🥀🔞Where stories live. Discover now