" ឆាប់រត់ទៅ...ឆាប់យកកូនចេញឲ្យឆ្ងាយកុំឲ្យពួគវាតាមទាន់ " បុរសវ័យចំណាស់រាងកាយមានសភាពទ្រុឌទ្រោមប្រឡាក់ទៅដោយឈាមប្រែក្លាយអាវសររបស់គាត់ទៅជាក្រហម មុខមាត់ពោរពេញទៅដោយស្នាមបែកដូចជាត្រូវគេវាយមកយ៉ាងដំណំ ។ បន្ទាប់ពីគាត់បានដឹកដៃប្រពន្ធនិងកូនតូចអាយុ10ឆ្នាំរបស់គាត់រត់មកបានបន្តិចហាក់ឃ្លាតពីអ្នកដែលដេញតាមគាត់ក៏ប្រលែងដៃនាងជាភរិយាឲ្យរត់បន្តជាមួយកូនប្រុសតូចដែលគិតតែពីយំមិនឈប់ព្រោះភាពជាក្មេងពេលមានរឿងមានអាសន្នគួរឲ្យខ្លាចច្បាស់ណាស់ថាពួគគេនិងស្លុនស្លោយំបែបនេះហើយ។
" ចុះបង? ហេតុអីបងមិនទៅជាមួយអូននិងកូន ?" នាងជាភរិយានិយាយលាយឡំនិងទឹកភ្នែកភាពភ័យខ្លាចនៅមិនទាន់បាត់ឯសភាពរបស់នាងពិបាកមើលដូចគ្នាមុខមាត់ក៏មានស្នាមវាយនិងរាងកាយទ្រុឌទ្រោមមិនខុសពីស្វាមីប៉ុន្មានឡើយ មុនពេលរត់មកបានត្រឹមនេះទាំងពីរនាក់ប្ដីប្រពន្ធត្រូវបានមនុស្សមួយក្រុមវាយប្រហាសឹងតែគ្មានដង្ហើមបន្តជីវិតទៅហើយ
" បងប្រាប់ឲ្យរត់ក៏ឆាប់រត់ទៅ រត់ចេញពីទីនេះ រត់ទៅឲ្យឆ្ងាយត្រូវមើលថែខ្លួននិងកូនផងឮទេ បងស្រឡាញ់អូន...បើបងអាចរួចជីវិតបានបងនិងត្រឡប់មករកអូនវិញ " អ្នកជាស្វាមីនិយាយផ្ដែផ្ដាំទៅភរិយាធ្វើឲ្យនាងយំកាន់តែខ្លាំង ដឹងច្បាស់ថាអ្នកតាមប្រមាញខ្លួនគឺជាមនុស្សមានអំណាចខ្លាំងពូកែ មិនហ៊ានស្រមៃប្រាថ្នាខ្លាំងថាស្វាមីអាចយករួចជីវិតពីមនុស្សកំណាចអស់នោះបានតាមរបៀបណាឡើយ
" ហ្អឹក...អត់ទេ អូន...ទៅចោលបងមិនបានទេ "
" ឆាប់ទៅ!! ពួគវាមកហើយឆាប់នាំកូនយើងទៅភ្លាមទៅ " ដោយគ្មានពេលច្រើនលោកក៏ស្រែកខ្លាំងដេញនាងជាភរិយាចេញទៅ ទោះជាខ្លួនលោកត្រូវបង់ជីវិតក៏ស្ម័គ្រព្រមដើម្បការពារកូនប្រុសនិងប្រពន្ធជាទីស្រឡាញ់។
នាងជាភរិយាអស់ជម្រើសមិនអាចនៅតវ៉ាជាមួយស្វាមីបានច្រើនលើសនេះក៏ព្រមរត់ដោយអោបកូនប្រុសជាប់ទ្រូង រត់យ៉ាងណាឲ្យឆ្ងាយនិងលឿនបំផុត ធ្វើយ៉ាងណាដើម្បីការពារជីវិតកូនប្រុសតូចម្នាក់នេះឲ្យបានរស់រានមានជីវិតបន្តទៅមុខទៀត នាងរត់ផងយំផងស្ទើតែដួលម្តងៗតែនៅតែត្រដរបន្ថែមកម្លាំងរត់ដោយជើងទទេរហូតបានឆ្ងាយផុតពីគ្រោះភ័យ នាងរត់ចូលទៅពួនលាក់ខ្លួននៅក្រោយចន្លោះតូចចង្អៀតនៃអាគាចាស់ដែលនាងនិងស្វាមីត្រូវពួគមនុស្សអស់នោះយកមក