Ep33កិច្ចសន្យា

261 41 5
                                    

Hospital

Jimin នៅបន្តដេកលង់លក់នៅលើគ្រែអ្នកជំងឺដដែល។ ស្នាមទឹកភ្នែកដែលនៅដាបជាប់ថ្ពាល់នៅមិនទាន់បានសម្អាតចេញ។ ទឹកមុខស្ងួតស្រពោនស្រអាប់មិនមានរស្មីដូចពីមុន។ បបូរមាត់ចាប់ផ្ដើមរង្គើរលេបទឹកមាត់ផ្សើមបំពងកតិចៗរហូតម្ចាស់រាងកាយភ្ញាក់ឡើងបើកភ្នែករឹមៗសម្លឹងទៅលើពិដានបន្ទប់ទាំងអារម្មណ៍ចម្លែក...

" ទឹក...ស្រេកទឹក "

" នេះក្រោកញ៉ាំទឹកទៅ " អ្នកដែលនៅចាំមើលថែរាងតូចមករហូតនោះក្រោយឃើញបែបនេះក៏ប្រញ៉ាប់យកទឹកមកឲ្យតាមការសុំរបស់គេ។

     ក្រោយបានញុាំទឹកសមល្មមឲ្យខ្លួនបានផ្ដល់សំណើមឲ្យបំពង់កបានហើយរាងតូចក៏នៅមិនទាន់មានកម្លាំងអាចងើបឡើងបានដូចមនុស្សធម្មតាឡើង។ គេទម្រេតខ្លួនដេកទៅវិញទាំងក្នុងខ្លួនកម្លាំងខំបើកភ្នែកមើលទៅអ្នកដែលយកទឹកមកឲ្យខ្លួនមិញនេះមុននឹងនិយាយសួរទៅកាន់គេ

" ទីនេះជាកន្លែងណា? ហេតុអី ខ្ញុំមកនៅទីនេះបាន ?

" នេះជាមន្ទីពេទ្យ ចៅហ្វាយជាអ្នកយកឯងមក"

" ចៅហ្វាយ ? " គេចង់សួរបញ្ជាក់ព្រោះឮពាក្យថាចៅហ្វាយ...គេក៏មិនចង់សង្ស័យឬគិតតែឯងដែលថាចៅហ្វាយនោះគឺជា Yoongi

" បានហើយ ឯងមិនបាច់សួរនាំច្រើនទេ ឃ្លានហើយនៅ នេះបបរទុកសម្រាប់ឯងឆាប់ញុាំនឹងបានចេញទៅវិញ "

    ចេញទៅវិញ ? នេះមានសួរទេថាតើ Jiminគេបានធូរស្រាលហើយឬនៅ អាការៈរបស់គេមិនមែនបន្តិចបន្តូចឡើយ យកគេមកមន្ទីរសម្រាកបានតែមួយប់ព្រឹកឡើងក៏ហៅបញ្ជាឲ្យទៅវិញចឹងមែនទេ។ ហើយបើទៅវិញហើយតើនឹងមានរឿងអ្វីកើតឡើងចំពោះគេ តើវាល្អជាងមុនឬអាក្រក់ជាងមុន ?

Jimin គេស្ងាត់បន្តិចហើយក៏ព្រមទទួលយកបបរពីដៃរបស់នាងព្រោះគេក៏បានចាប់សង្កេតពីកិរិយាមិន ពេញចិត្តរបស់នាងមកកាន់គេ។

" ញុាំហើយក៏ប្រញ៉ាប់ទៅផ្លាស់សម្លៀកបំពាក់ចេញផងទៅ យើងចេញទៅក្រៅបន្តិចទៀតនឹងមកវិញ " ឬកពាក្រអើតក្រទមរបស់នាងដែលបង្ហាញចំពោះរាងតូចទាំងមិនមើលសភាពនាងជាអ្នកបម្រើក្នុងត្រកូលMin អីបន្តិច។ ថាចប់ហើយនាងក៏ដើរអោបដៃចេញក្រៅបន្ទប់ដោយមិនភ្លេចដៀងភ្នែកសម្លឹងទៅកាន់Jiminដោយការមិនពេញចិត្តហាក់ដូចជាស្អប់គុំគួនមកតាំងពីពីណា...

💗you can't deny me🔒🖤||YoonminWhere stories live. Discover now