" ឯងឆក់យកស្នាមថើបដំបូងរបស់យើង Park Jimin !!!!!! " Yoongi តម្លើងសម្លេងសម្លត់ក្មេងឲ្យកាន់តែញ័រភ័យថែមទៀត។ ពិតណាស់ថ្ពាល់របស់គេមិនដែលឲ្យអ្នកណាមកថើបឡើយព្រោះនាយមិនចូលចិត្តតែក្មេងម្នាក់នេះដូចជាប្រហើនពេកហើយ គេហ៊ានណាស់។
" ខ្ញុំសុំទោស មកពីខ្ញុំភ្ញាក់ ខ្ញុំគ្មានបំណងទេ " Jimin ទឹកភ្នែករលីងរលោងរកយំ ភិតភ័យនិងការសម្លត់របស់រាងក្រាស់
" ផ្ដេសផ្ដាសពិតមែន " Yoongi សង្គ្រឺតជើងធ្មេញលើកដៃអង្អែលថ្ពាល់របស់ខ្លួន ទឹកមុខកំណាចនៅតែបង្ហាញដាក់រាងតូចមុននិងនាយដើរចូលក្នុងផ្ទះទុកឲ្យJimin ឈរអេះអុញតែឯង។ តែកាយវិកាដែលបង្ហាញនេះនាយគ្រាន់តែសម្ដែងតែប៉ុណ្ណោះព្រោះឃើញថារាងតូចភ័យពេកទើបចង់ញ៉ោះថែម ការពិតនាយមិនបានខឹងគ្រាន់តែគិតមិនដល់ដូចគ្នាថាជាក្មេងម្នាក់នេះដែលជាអ្នកដែលធ្វើឲ្យគេទទួលការថើបដំបូងបែបនេះ នាយពិតជាមិនដែលឲ្យអ្នកណាមកថើបថ្ពាល់នាយពិតមែន មិនដែលទាល់តែសោះ ។
" ចំជាឆ្កួតមែន ! ហឹក!! ឆ្កួតណាស់ " Jimin ពេលរាងក្រាស់ផ្ទះបាត់ គេក៏ជូតមាត់ខ្លួនដែលទៅថើបថ្ពាល់នាយក្រាស់មិញនេះចេញនៅរអ៊ូថាឲ្យខ្លួនដែលមិនចេះប្រយ័ត្នបណ្ដោយឲ្យកើតរឿងឆ្កួតៗបែបនេះបាន។
___________
បន្តិចក្រោយរាងតូចសម្រេចចិត្តដើរចូលក្នុងផ្ទះដែលរាងក្រាស់ចូលមុននេះ។ ផ្ទះតូចមានតែបន្ទប់មួយគត់ មិនមានសូម្បីតែសាឡង់រៀបចំក្នុងផ្ទះគឺមានតែកៅអីតូចៗនៅផ្ទះបាយមួយប៉ុណ្ណោះ។ Jimin ចូលមកដល់មិនឃើញ Yoongi ទើបសន្និដ្ឋានថានាយច្បាស់ជានៅក្នុងបន្ទប់មួយនោះ រាងតូចមិនដឹងធ្វើយ៉ាងណាក៏ចូលខ្លួនទៅអង្គុយនៅកៅអីរងចាំវត្តមានរាងក្រាស់ចេញមកសិន។ គេកំពុងគិតថាយប់នេះគេត្រូវគេងត្រង់ណា?កន្លែងតូចចង្អៀតតែ Yoongi គេងម្នាក់ក៏អស់ទៅហើយ ។ ថ្ងៃនេះហត់ក៏ហត់នៅជួបរឿងគួរឲ្យគិតច្រើនទៀតគេពិតជាត្រូវការសម្រាកខ្លាំងណាស់នៅពេលនេះ។
" នៅអង្គុយធ្វើអីនៅត្រង់នេះ " Yoongi ដើរចេញពីបន្ទប់មកមានតែកន្សែងរុំចង្កេះបញ្ជាក់ថាបាត់មិញនេះគឺនាយទៅងូតទឹក នាយក្រាស់ឃើញរាងតូចអង្គុយស្ងៀមមួយកន្លែងក៏សួរឡើងព្រោះនេះយប់ជ្រៅហើយមិចមិនគិតទៅរលងូតទឹកដេក។ តែសម្រាប់រាងកាយនាយនៅពេលនេះ សាច់ដុំហាប់ណែន ក្បាលពោះកង់ៗ ជាមួយនិងតំណក់ទឹកដែលមិនទាន់ជូតជ្រះនៅលើរាងកាយរបស់នាយធ្វើឲ្យរាងតូចឃើញហើយនិយាយមុនចេញរហូតគេត្រូវភ្ើឹកសមនលឹងទៅកាយនោះមិនដាក់ភ្នែក