ក្រោយឮពាក្យបងប្រុសខ្លួននិយាយឡើងបែបនេះ Yoongi ទម្លាក់ទឹកមុខចបន្តិចដោយមិនមិននិយាយអ្វីជាការតបតទៅបងប្រុសរបស់ខ្លួន នាយសង្ហាឈោងដៃទៅយកឯកសារដែល Inguk ដាក់មកនោះព្រមទាំងរូបក្មេងប្រុសតូចអាយុមិនក្រោយ10នោះមើល
" Jihyeon " សម្លេងពន្លឺឡើងក្នុងចិត្តដោយអារម្មណ៍ចម្លែកនិងនឹកស្មានផ្អើលបន្តិចបន្តូច yoongi នៅរក្សារទឹកមុខធម្មតា បង្ហាញឬកពាជាចរិតពិតរបស់នាយចេញមកចំពោះបងប្រុសដោយយកអណ្ដាតទល់ថ្គាមកែវភ្នែកនឹងថឹងបោះរូបថតនោះទៅលើតុវិញមុននឹងទម្រេតខ្លួនអង្គុយផ្អែកសាឡង់ ។ឃើញអ្នកជាប្អូនមានឬកពាមិនចាប់អារម្មណ៍អីបែបបែបនេះ inguk ក៏ចម្លែកចិត្តដូចគ្នាព្រោះមុនដំបូងដែលគេគិតនោះគឺ Yoongi ប្រាកដជាភ្ញាក់ផ្អើលឬច្រឡោតខ្លាំងតែនេះគេមានឬកពាដូចមិនខ្វល់អ្វីបន្តិចទាល់តែសោះ តើការគិតរបស់ Inguk វាខុសមែនទេ ?
" យ៉ាងមិច ? ភ្ញាក់ផ្អើលណាស់ហ្អេសដែលដឹងថាវាជាកូនអ្នកណា "
" ហឹស៎ ! វាគ្មានអ្វីគួរឲ្យភ្ញាក់ទៅ? ដោយគ្រាន់តែដឹងថាក្មេងនេះជា jung Jihyeon កូនប្រុសរបស់ Jung sunhyeon !?"
" ឯងកុំពុងធ្វើស្អី Yoongi " inguk ច្រឡោតឡើងដោយទ្រាំមិនខឹងជាមួយ Yoongi មកយូរហើយ ក្រោយគេដឹងថា Jimin ជាអ្នកណាហើយដឹងថារាងតូចកំពុងមានល្បិចចូលមកបង្បិលក្បាល Yoongi inguk ទ្រាំចាំរកភស្តុតាងបានគ្រប់ហើយនិងមកចាត់ការវា ហើយគេកាន់តែខឹងពេលដឹងថា Yoongi ប្អូនប្រុសខ្លួនកំពុងតែត្រូវក្មេងដូច Jimin បង្វិលក្បាលលេង កន្លងមករឿងរ៉ាវក្រុមហ៊ុនដែលត្រូវខូតខាតនិងមានរឿងទាំងអស់ Inguk ក៏ដឹងថាវាមកពីអ្នកណាទោះ Yoongi ដោះស្រាយបានតែនាយក៏ក្ដៅចិត្ត ដោយសារគេដឹងថា Yoongi មិនបានធ្វើអ្វី jimin បន្តិចសោះ
" ខ្ញុំកំពុងធ្វើអីវាជារឿងរបស់ខ្ញុំ មិនទាក់ទងជាមួយ hyung ទេ "
" មិនទាក់ទង? ហេតុអីឯងល្ងង់ដល់ថ្នាក់នេះ yoongi ឯងឲ្យក្មេងបង្វិលក្បាលលេងបែបនេះឯងគិតថាឯងនៅសមជាទាយាទក្នុងត្រកូលដែរទេ " inguk ក្រោកឈរឡើងស្រែកតឹងសសៃសកចង្អុរមុខ Yoongi ដែលអង្គុយស្ងៀមស្ងាត់នោះ
" ចុះបើខ្ញុំប្រាប់ថាខ្ញុំដឹងគ្រប់យ៉ាងមុន hyung នោះ " yoongi ក្រោយឈរនិយាយទល់មុខគ្នាជាមួយបងប្រុសភ្លោះចិត្តក្ដៅម្នាក់នេះ ទោះគេមិនទាន់ធ្វើអ្វីឬគេស្ងៀមស្ងាត់បែបណាក៏ដោយតែកុំគិតថាគេស្ងាត់ដោយល្ងង់មិនដឹងអីទាំងអស់នោះ រឿងគ្រប់យ៉ាងគឺគេដឹង ដឹងថា Jimin ជាអ្នកណាតាំងដំបូង ដឹងថាគេមកក្នុងបំណងអ្វី គេដឹងតែគេសហងាត់នោះបានន័យថាគេក៏កំពុងរកវិអីចាត់ការតទល់ជាមួយក្មេងតូចហើយឆ្លាតដូច Jimin ដូចគ្នា។