Ep:09 បារម្ភ

299 40 0
                                    


" Jimin !! ឯងមានកើតអីដែរទេ?? Jimin ? " Yoongi ហាក់ដូចជាបារម្ភពេលឃើញរាងតូចញ័រភ័យហើយគិតតែពីយំមិនឈប់បែបនេះ។

" ហឹ...ហឹក! ខ្ញុំខ្លាច...ខ្ញុំខ្លាច " រាងតូចមូលក្ដាប់កង់ជាប់ទប់និងភាពញ័រភ័យ គេនិយាយឡើងទាំងញ័របបូរមាត់តតាត់ ស្ដាប់សឹងមិនបាន...

" មិនអីទេ ឯងលែងអីហើយ ឆាប់បើកភ្នែកមកលែងមានអ្វីគួរឲ្យខ្លាចទៀតហើយ " Yoongi និយាយលួងលោមរាងតូចឲ្យបើកភ្នែកមកតាមនាយនិយាយដោយសន្សឹមៗ

" ហឹ្អកៗ ..." Jimin បើកភ្នែកមកសម្លឹងជុំវិញខ្លួនថាគេមិនបានកើតអីពិតមែន រាងតូចលើកដៃវាសទឹកភ្នែកចេញទាំងយំដង្ហក់មិនទាន់បាត់...

" ឆាប់ចុះពីកង់ មកជិះម៉ូតូជាមួយយើងវិញ " រាងក្រាស់ទាញដៃរាងតូចឲ្យចេញពីកង់ ហើយទៅជិះជាមួយខ្លួនវិញព្រោះមើលទៅបើឲ្យជិះបន្តក៏មិនកើតដែរ ខ្លួនញ័រឲ្យដូចកូនសត្វ ចំជាក្មេងពិតមែនគ្រាន់តែរឿងប៉ុណ្ណឹងក៏យំធ្វើដូចរឿងធំទៅកើត...

" ហឹ...អួយ!!! " jimin ចេញពីកង់មកដើរតាមរាងក្រាស់បានបន្តិចក៏ស្រាប់តែលាន់មាត់ស្រែកដូចឈឺចាប់ហើយអាក់ដំណើរលែងដើរទៅមុខបន្ត

" យ៉ាងមិចនិង??" yoongi រហ័សងាកមកមើលរាងតូច

" ជើងរបស់ខ្ញុំ " jimin អង្គុយផ្ទាល់និងដីមើលទៅបាតជើងដែលរលាត់ស្បែកឡើងក្រហមច្រាល មិញនេះមិនត្រឹមតែអូសធម្មតាឡើយ តែស្បែកជើងគេឡើងដាច់តែម្តង បែបនេះហើយទើបធ្វើឲ្យជើងគេមានរបួស

" ទៅរួចទេ ? ឲ្យយើងមើលបន្តិច " Yoongi ថាចប់ក៏លត់ជង្គង់ចំពោះមុខរាងតូច ហើយទាញជើងគេមកមើលដោយយកចិត្តទុកដាក់...

" ឯងដើរខ្លួនឯងរួចដែរទេ គ្រាន់តែដើរឡើងទៅម៉ូតូ !!" Yoongi

" មិនអីទេ ! តែចៅហ្វាយទៅផ្ទះវិញឬបន្តទៅមុខទៀត "

" យើងមិនមានពេលច្រើនទេ ការងារត្រូវបង្ហើយនៅយប់នេះហើយត្រូវត្រឡប់ទៅវិញនៅពេលនេះដូចគ្នា "

" បើប្រញ៉ាប់ហើយហេតុអីមិនធ្វើនៅពេលព្រឹក ចាំបាច់ចាំដល់យប់ធ្វើអី ?"

" មិនមែនជាពេលឯងមកដេញដោលយើង ឆាប់មក បើក្រោកមិនរួចទេចាំយើងចាប់បោះទៅ " រាងក្រាស់ថាហើយក៏ចាប់លើករាងកាយស្រាលដូចសំឡីដោយដៃមាំទាំងពីររបស់នាយ។ ការធ្វើបែបនេះវាធ្វើឲ្យរាងតូចភ្ញាក់ផ្អើលហើយក៏ភ័យដូចគ្នាព្រោះនាយថាគេនិងបោះខ្លួន ទើបរាងតូចរហ័សលើកដៃតោង.កមនុស្សធំលឿនដូចរន្ទះ មិនឲ្យនាយខ្លួនទៅបាន បើបោះប្រាកដជារាងតូចទាញ.កនាយទៅជាមួយចឹងបើគេហ៊ានក៏សាកមើលទៅ

💗you can't deny me🔒🖤||YoonminWhere stories live. Discover now