Ep29ចាប់ខ្លួន!!!

241 43 9
                                    


Hoseok នាំរាងតូចមកស្នាក់នៅទីកន្លែងរបស់ខ្លួនព្រោះគេយល់ថាមានតែទីនេះប៉ុណ្ណោះដែលអាចការពារសុវត្ថិភាពឲ្យរាងតូចបាន។ ផ្ទះដែលរាជការផ្ដល់ជូនឲ្យគេស្នាក់នៅកំឡុងពេលគេមកបំពេញកាតព្វកិច្ចនៅទីនេះ វាជាកន្លែងសម្ងាត់មិនមានអ្នកណាអាចចូលមកបានដោយងាយឡើយ។

រយ:ពេលដែលមកនៅទីនេះJimin គេមិនអាចធ្វើអ្វីបានទាំងអស់ព្រោះគេស្ថិតនៅក្រោមការការពាររបស់លោកពូគេ។ ថ្ងៃនេះក៏ដូចរាល់លើកដែល Jimin គេត្រូវចេញមកអង្គុយនៅខាងក្រៅបន្ទប់ដើម្បីបន្ធូរអារម្មណ៍ធុញថប់ក្រោយ Hoseok ចេញទៅក្រៅបាត់។ រាងតូចល្អិតទឹកមុខរាបស្មើរអង្គុយបែរខ្នងសញ្ចឹងទៅតាមដងផ្លូវពីកំពូលអាគារនៃបន្ទប់ Condo ទៅកាន់ទេសភាពនាពេលល្ងាចយ៉ាងស្ងប់ស្ងាត់នៅទីនេះជាកន្លែងឯកជនដូច្នេះហើយទើបមិនសូវមានមនុស្សច្រើនឡើយភាគច្រើនសិតសឹងតែជាគ្នីគ្នារបស់ Hoseok ដែលគិតតែពីការងារប្រចាំថ្ងៃរបស់ពួគគេ។

Jimin អង្គុយសុខៗក៏ចាប់អារម្មណ៍មើលទៅកាន់រថយន្តចម្លែកមួយគ្រឿងដែលបើកក្នុងល្បឿនលឿនសម្ដៅមកកាន់អាគារដែលគេកំពុងនៅរថយន្តឈប់ងក់បណ្ដាលចិត្តរាងល្អិតឲ្យគិតច្រើនភ្លាមៗ Jimin ក្រោកឡើងដើរទៅបង្កាន់ដៃខំសញ្ចឹងមើលកាន់តែច្បាស់ព្រោះត្រូវការបញ្ជាក់ថាតើវាដូចអ្វីដែលគេគិតដែរទេ។ វត្តមានម្ចាស់រថយន្តចុះមកហាក់ធ្វើឲ្យអ្នកខាងលើភ័យស្លន់ស្លោរធ្វើខ្លួនលែងត្រូវពេលប្រទះមុខចំដឹងថាជា chisang កូនចៅ Min Yoongi.

" Chisang ??" Jimin លាន់មាត់ទាំងភ័យបុកពោះភឹបៗ គេខ្លួនឯងក៏មិនដឹងថានាយមកព្រោះអ្វីដូច្នេះគេមានតែប្រញ៉ាប់ចូលក្នុងវិញការពារកុំឲ្យនាយឃើញខ្លួនតែប៉ុណ្ណោះ

" នេះ ! គេមកទីនេះយ៉ាងមិចបាន "

" ឬមួយ !! " គិតដោយតក់ក្រហល់រាងតូចក៏ប្រញ៉ាប់ស្ទុះទៅរកទូរស័ព្ទរបស់ខ្លួនចុចទាក់ទងរកលោកពូគេភ្លាមៗ ព្រោះថាបើយឺតយ៉ាវហើយបើសិនជា chisang មកទីនេះដើម្បីតាមរកគេពេលHoseok មិននៅគេពិតជាមិនអាចការពារខ្លួនបានទេ។

" ធ្វើយ៉ាងមិចទៅ " ក្រោយទាក់ទងច្រើនលើកហើយមិនបានព្រោះ Hoseok ក៏បានបញ្ជាក់គេមុនពេលចាកចេញរួចហើយថាពេលនាយចេញទៅបំពេញភារកិច្ចគឺមិនអាចទាក់ទងរកតាមរយ:ខ្សែរទូរស័ព្ទបានឡើយ។ ដោយដឹងថាទោះខំយ៉ាងណាក៏ទាក់ទងរកលោកពូខ្លួនមិនបានដដែលរាងតូចក៏ឆាប់ទៅមើលពីសកម្មភាព Chisang ម្តងទៀតដើម្បីឲ្យច្បាស់ក្នុងចិត្តថាគេមកទីនេះព្រោះអ្វី។ គ្រាន់តែអើតមើលទៅក្រោមតាមរយៈអង្អួចកញ្ចក់បានបន្តិច Jimin ក៏ប្រញ៉ាប់ចូលលាក់ខ្លួនវិញដោយសារគេប្រទាក់ភ្នែកចំពេល Chisang សម្លឹងឡើងមកចំបន្ទប់របស់គេតែម្តង។

💗you can't deny me🔒🖤||YoonminWhere stories live. Discover now