" ឯងគិតចង់ទៅណា?? "
" លែងខ្ញុំ !!"
" យើងមិនលែង ! គិតចង់គេចចេញពីមង្គលការចឹងហ្អេស៎"
" លោកគ្មានសិទ្ធិមករារាំងខ្ញុំទេ ! ចេញទៅ " ដោយអារម្មណ៍ខ្លួនកំពុងច្របូកច្របល់ក្រោយបានឃើញមុខរបស់ប្រុសម្នាក់នេះ។ Jimin កាន់តែពិបាកទប់ទល់ជាមួយគ្រប់យ៉ាងទាំងក្រសែភ្នែកនិងទឹកមុខរបស់ Yoongi ដែលសម្លឹងមកកាន់គេដោយក្រសែភ្នែកស្អប់ខ្ពើម" ឯងកំពុងចង់រត់ចេញមង្គលការរបស់ឯងជាមួយបងប្រុសរបស់យើង រឿងអីយើងត្រូវធ្វើមិនដឹងនោះ ?"
" មកពីខ្ញុំមិនចង់រៀបការទើបត្រូវរត់ចេញនៅពេលនេះ " ប្រាកដណាស់ព្រោះកន្លងមកតាំងពីថ្ងៃព្រមព្រៀងជាមួយ inguk នោះគេសឹងតែមិនអាចកម្រើកខ្លួនបានព្រោះគេនៅក្រោមការគ្រប់គ្រងរបស់ inguk មានតែថ្ងៃនេះទេដែលជាឪកាសសម្រាប់គេចាកចេញពីទីនេះ
" បើរៀបការមិនបានតើឯងយល់ព្រមជាមួយបងប្រុសយើងធ្វើអី " ឮសម្ដីរាងតូចធ្វើឲ្យអ្នកម្លោះសង្រ្គឺតជើងធ្មេញនឹកខ្នាញ់ពេកជាមួយពាក្យមិនសមហេតុផលនេះ
" មិនទាក់ទងនិងលោកទេ លែងខ្ញុំភ្លាមទៅ "
" មិនលែង ឯងត្រូវត្រឡប់ទៅក្នុងកម្មពិធីវិញជាមួយយើងឥលូវនេះ ""ទេ ! លែង...."
" ឆាប់មកនេះ "
" ខ្ញុំមិនទៅ ពួគលោកឈប់បង្ខំខ្ញុំទៀតបានហើយ "
" បង្ខំ ? អ្នកណាបង្ខំឯង ? ក្រែងរឿងរៀបការនេះឯងសប្បាយចិត្តពេញចិត្តនឹងរៀបការណាស់មិនចឹងហី ?"" ព្រោះបងប្រុសរបស់លោកបង្ខំខ្ញុំគ្រប់យ៉ាង ! គេបង្ខំឲ្យខ្ញុំព្រមរៀបការព្រោះគេគម្រាមសម្លាប់ប៉ាម៉ាក់របស់ខ្ញុំ គេបង្ខំឲ្យខ្ញុំប្រាប់លោកថាខ្ញុំពេញចិត្តនឹងរៀបការ ពួគលោកនៅគិតចង់ធ្វើបាបខ្ញុំដល់ពេលណាទៀត" ថាដោយឈឺចាប់ពេញទ្រូងនិយាយចប់សម្ដីភា្លមទឹកភ្នែកក៏ស្រក់ម៉ក់ៗដោយឯកឯង...
" ឲ្យខ្ញុំសុំអង្វរលោកក៏បាន ដោះលែងខ្ញុំទៅ "
" ទេ !"
" ឯងមិនគិតទេមែនទេថាបើឯងគេចចេញហើយប៉ាម៉ាក់របស់ឯងនៅប្រទេសកូរ៉េនឹងទៅជាយ៉ាងណា ? ពួគគេកំពុងនៅក្នុងកំដាប់ដៃរបស់បងប្រុសយើង "
" តើលោកឲ្យខ្ញុំធ្វើយ៉ាងមិច ? ឲ្យខ្ញុំរៀបការជាមួយបងប្រុសរបស់លោកចឹងមែនទេ " ត្រង់កន្លែងនេះjimin គេពិតជាសួរដោយអន់ចិត្តជាមួយ yoongi គេស្រក់ទឹកភ្នែកសួរនាយដោយសម្លឹងមុខរាបស្មើរគ្មានអារម្មណ៍អ្វីទល់តែសោះរបស់នាយទាំងឈឺចាប់ ប្រហែលជាyoongi លែងមានអារម្មណ៍ស្រឡាញ់គេទៀតហើយទើបនាយមិនគិតរារាំងរឿងរៀបការនេះទាលើតែសោះ