" បានន័យថាលោកបដិសេធខ្ញុំ?? លោកក៏មិនខុសពីកូនចៅលោកដែរ ចូលចិត្តវាយតម្លៃមនុស្សតែសម្បកក្រៅបែបនេះ " Jimin ក្រោកឈរនិយាយតាំងៗដាក់ Yoongi មិនខ្វល់ថាគេជាអ្នកណាឡើយ បើធ្វើចរិតបែបនេះសុំតែថាខ្លះទើបបាន
" យើងបាននិយាយឬនៅថាយើងបដិសេធឯង ? យើងគ្មានពេលច្រើនទេឯងឆាប់ទៅត្រៀមខ្លួនឲ្យព្រមទៅថ្ងៃស្អែកឯងមកធ្វើការបានហើយ " Yoongi បែរមកនិយាយបែបនេះធ្វើឲ្យរាងតូចគាំងខ្លួនលែងកម្រើកហាក់កំពុងតែភាំង នេះបានន័យថា Yoongi ទទួលគេឲ្យធ្វើការហើយហេស៎?
" នេះបានន័យបានថា...លោកព្រមទទួលខ្ញុំ ?" ,រាងតូចសួរឲ្យបើកភ្នែកធំៗ ហាក់មិនចង់ជឿនេះមិនឃើញសម្ភាសន៍អីផងក៏ទទួលវាងាយពេក ក៏រាងពិបាកដែរព្រោះត្រៀមចិត្តមិនទាន់" ឬមួយឯងប្ដូរចិត្តមិនទទួល ?" yoongi ទឹកមុខធម្មតាលើកចិញ្ចើមសួរបកទៅរាងតូចវិញ
" ទេ !! ខ្ញុំ...ព្រមហើយ ថ្ងៃស្អែកខ្ញុំនិងមកធ្វើការនៅទីនេះ.... " Jimin និយាយលាយឡំនិងក្ដីរំភើបទើបគេញញឹមចេញមកទាំងអស់ រហូតធ្វើឲ្យ Yoongi ភ្ញោចស្នាមញញឹមមកតាមគេ ។ស្នាមញញឹមរបស់រាងតូចពិតជាស្អាតណាស់ ពេលសើចបែបនេះទៅបាត់ភ្នែកអស់គេគួរឲ្យស្រឡាញ់ពិតមែន។
ប្រឹង cute ទៅតិចត្រូវគេចាប់ញិក 😒💖
[ Skipe ]
New day
ថ្ងៃដំបូងដែលត្រវចូលធ្វើការ កន្លែងដែល Jimin ត្រូវនៅនោះគឺនៅជិត Yoongi ខ្លាំងបំផុត។ តុធ្វើការរបស់គេក៏នៅក្នុងបន្ទប់ជាមួយYoongi ខុសពីលេខាដទៃដែលគេត្រូវនៅធ្វើការមុខបន្ទប់ចៅហ្វាយ។
ទើបតែចាប់ផ្ដើមថ្មីៗបែបនេះរាងតូចនៅមិនទាន់គិតធ្វើអ្វីនៅឡើយទេ អ្វីដែលធ្វើដំបូងបង្អស់នោះគែត្រូវខំធ្វើការយ៉ាងណាឲ្យ Yoongi ទុកចិត្តគេសិន។ គេមានសមត្ថភាពច្រើនមានការងារខ្លះគេយល់ដឹងរួចមកហើយ ឯខ្លះទៀតគ្រាន់តែមានអ្នកពន្យល់តិចតូចគេអាចធ្វើបានតែម្តង។
Jimin អង្គុយឈ្ងោកធ្វើការតាំងព្រឹករហូតនេះគឺរសៀលទៅហើយ គេយល់ថា Yoongi មានបំណងចង់ឲ្យការងារទៅគេធ្វើច្រើនព្រោះចង់ពិសោធលើខ្លួនគេ។ ការងារថ្ងៃដំបូងវាសឹងតែលិចក្បាលទៅហើយ តែគិតហេស៎ថា Park Jimin ព្រមចុះចាញ់ ?គិតខុសហើយការងារប៉ុណ្ណឹងគេនិងប្រឹងធ្វើទាល់តែហើយ បើមិនហើយមិនសម្រាកទេ។