" នាំគេទៅបន្ទប់របស់យើងទៅ " អ្នកជាកូនចៅឮចៅហ្វាយបញ្ជាក៏រហ័សធ្វើតាមិនឲ្យទាស់ចិត្ត__________
Jimin ត្រូវក៏គេនាំមកដេកនៅបន្ទប់របស់Yoongi ទាំងមិនដឹងខ្លួនសូម្បីបន្តិច។ រាងក្រាស់ឈរមើលក្មេងតូចដេកត្រមក់ត្រូវលើកសែងមកដល់ខាងលើហើយនៅមិនដឹងខ្លួនទៀត ចំជាក្មេងត្រមលក់ពិតៗ
" យើងចង់ដឹងថាឯងមានបំណងអីឲ្យប្រាកដ Park Jimin ឯងចូលមករករយើងមិនមែនតែដើម្បីការងារទេ " Yoongi ដាក់ខ្លួនអង្គុយក្បែររាងតូចដែលកំពុងដេកលក់នោះ ហើយក៏និយាយឡើងតិចៗដោយនាយលើកដៃវែកសក់ដែលធ្លាក់បាំងមុខរបស់Jimin ។ នាយអាចស្មានដឹងតាមរយ:កាយវិការនិងការយល់ដឹងរបស់នាយ គេដឹងត្រឹមថារាងតូចមានបំណងមួយផ្សេងទៀតតែនាយមិនអាចស្មានដឹងថាវាជាបំណងល្អឬអាក្រក់ គេពិតជាមិនអាចថ្លឹងចិត្តក្មេងម្នាក់នេះបានឡើយព្រោះគ្រប់ពេលដែលរាងតូចបង្ហាញគឺមិនងាយប្រហេសឲ្យនាយចាប់បានទេ គេជាមនុស្សដែលប្រុងប្រយ័ត្នច្រើនខ្លាំងណាស់
" តែយើងត្រូវការឲ្យឯងនៅក្បែរបែបនេះ យើងនិងរក្សារឯងទុក " នាយក្រាស់តម្រេតខ្លួនទម្លាក់មុខទៅជិតរាងតូច ដើម្បីសម្លឹងមើលមុខតូចក្រមិចនេះបានកាន់តែច្បាស់។ សម្លឹងមុខក្មេងម្នាក់នេះកាន់តែជិត កាន់តែមើល នាយកាន់តែមានអារម្មណ៍ស្និតស្នាលនិងរាងតូចគ្រប់ពេល។ វាហាក់ដូចជានាយនិងរាងតូចធ្លាប់ជួបនិងស្និតស្នាលគ្នាពីមុនមកយ៉ាងចឹង។ មិនត្រឹមតែប៉ុណ្ណោះហេតុផលមួយទៀតដែលនាយព្យាយាមធ្វើធម្មតា មិនធ្វើជាមនុស្សដែលកាចឬអាក្រក់គួរឲ្យខ្លាចឲ្យរាងតូចឃើញក៏ព្រោះនាយខ្លាចថារាងតូចនិងចាកចេញពីនាយម្តងទៀត? ម្តងទៀត ? ហេតុអីក៏មានអារម្មណ៍ថាខ្លាចបាត់ម្តងទៀតទាំងដែលពីមុនមកនាយនិងរាងតូចមិនដែលជួបមុខគ្នាផង ? ហេតុអីក៏នាយមានអារម្មណ៍ថារាងតូចម្នាក់នេះជាក្មេងប្រុសម្នាក់ដែលនាយលែងបានជួបមុខមករយ:ពេល8ឆ្នាំ ? រយ:ពេល8ឆ្នាំដែលYoongi បាត់បងក្មេងប្រុសតូចម្នាក់ដែលនាយស្រឡាញ់ស្មើរប្អូនប្រុស ស្រឡាញ់ទុកជាគ្រួសារ បើគិតមកដល់ពេលនេះក្មេងប្រុសដែលនាយបានបាត់នោះគេក៏ប្រហែលជាមានវ័យស្មើរនិងJimin ដែរហើយ។ ប្រហែលមកពីហេតុផលនេះហើយទើបYoongi គេមានអារម្មណ៍ថាស្និតស្នាលនិងJimin ព្រោះ Jimin មានអារយុស្មើរក្មេងប្រុសនោះឬក៏ Jimin មានអ្វីច្រើនយ៉ាងដែលដូចក្មេងនោះក៏ថាបាន។