Ep32ធ្វើឲ្យឈឺចាប់

266 40 9
                                    

"Jihyeon " ដៃក្រាស់ក្រើមជ្រាវជ្រួញលើកអង្អែលសក់ទន់រលោងរបស់Jimin ថ្នមៗ សម្លេងស្អកក្រលធំធ្វើឲ្យចិត្តនាយតូចរំជួលរហូតស្រក់ទឹកភ្នែកចុះដោយឯកឯងព្រោះគេចាំច្បាស់ថានេះជាសម្លេងមនុស្សដែលសំខាន់បំផុតក្នុងជីវិតគេ

" ប៉ា..."

" កូនហត់ទេ ? កូនប៉ា... "

" ប៉ា...ហឹ...ហឹក ! " ទឹកភ្នែករាប់រយតំណក់ស្រក់មកជាហូរហែរក្រោយឮសម្លេងសួរឡើងបែបនេះJimin អួលដើមករកស្រដីតបមិនចង់ចេញ jimin លើកដៃទាំង2ចាប់ដៃប៉ារបស់គេជាប់ណែនរារាំងមិនឲ្យគាត់ចាកចេញពីខ្លួនមុននឹងបន្តបើកភ្នែកសម្លឹងមើលមុខគាត់

" បំភ្លេចគ្រប់យ៉ាង...ប៉ាមិនអីទេ កូនហត់មកច្រើនហើយ Jihyeon ហេតុអីបណ្ដោយខ្លួនឲ្យធ្លាក់មកដល់ចំណុចនេះ " ទឹកមុខព្រមជាមួយនិងកែវភ្នែកដ៏ស្រស់ថ្លារបស់គាត់បានធ្វើឲ្យ Jimin នឹកហើយចង់អោបជាខ្លាំង ដៃក្រាស់ទាំងពីរលើកក្រសោបកាយកូនប្រុសតូចមួយរបស់គាត់ចូលក្នុងទ្រូងដ៏កក់ក្ដៅក្នុងនាមជាឪពុកបន្ទាប់មកក៏បន្តនិយាយ

" បញ្ឈប់គ្រប់យ៉ាងត្រឹមនេះហើយកូនត្រូវកសាងជីវិតថ្មីដែលល្អ កុំយករឿងរ៉ាវពីអតីតមកចង់ខ្លួនបែបនេះអី "

" តែពួគវាសម្លាប់ប៉ា...ពួគមនុស្សទាំងនេះវាព្រៃផ្សៃលើសពីសត្វធាតុប៉ាស្លាប់ទាំងវេទនាព្រោះវាកូនគ្មានថ្ងៃលើកទោសឲ្យពួគវាបានទេ ប៉ា"

" គ្មានប្រយោជន៍ទេ Jihyeon ! រឿងបានកន្លងហួសហើយ ទុកថានេះជាការសុំអង្វរចុថក្រោយរបស់ប៉ា លើកលែងទោសឲ្យពួគគេហើយរស់នៅរៀងខ្លួនណ៎ាកូន "

" ទេ ! គ្មានថ្ងៃទេ " jimin ងើបមុខឡើងសម្លឹងទៅកាន់មនុស្សជាទីស្រឡាញ់ គេហាប្រកែកទាំងទឹកភ្នែកជោគថ្ពាល់។ ព្រោះតែពួគគេ...ព្រោះតែពួគគេទើបកូនត្រូវឃ្លាតពីប៉ា...ព្រោះពួគគេទើបជីវិតកូនធ្លាក់ដល់ចំណុចសូន្យបែបនេះគ្មានថ្ងៃទេដែលមនុស្សអាក្រក់បានរួចខ្លួននោះ

" សុំទោសដែលប៉ាមិនបានមើលថែកូនឲ្យបានយូរ Jihyeon ត្រូវមើលថែខ្លួនហើយសន្យានិងប៉ាមកថាមិនបន្តធ្វើវាទៀតទេ "

" ទេ ប៉ា ! ប៉ាកុំទៅណាចោលកូនទៀតអី ប៉ាយកកូនទៅជាមួយផងទៅ ប៉ា...ខ្ញុំនឹកប៉ាណាស់" រាងតូចស្រវ៉ាអោបលោកប៉ាជាប់ណែនជាថ្មី ពេលនេះគេយំកាន់តែខ្លាំងឡើងរហូតញ័រខ្លួនដង្ហក់ស្ទើស្ទះខ្យល់ពេលដែលលោកប៉ាគេកំពុងព្យាយាមដោះដៃគេហើយចង់ខាកចេញពីគេម្តងទៀត។ ពេលនេះកូនគ្មានសល់អ្នកណាទេសូមប៉ាយកកូនទៅជាមួយផងទៅ...

💗you can't deny me🔒🖤||YoonminDonde viven las historias. Descúbrelo ahora