Jimin ដួលអង្គុយផ្ទាល់ដីញ័រខ្លួនដូចកូនសត្វព្រោះគេភ័យខ្លាចនិងសម្លេងកាំភ្លើងដែលលាន់ខ្ទរសឹងតែបែកក្រដាស់ត្រចៀក
" ចៅហ្វាយ....." chisang ងាកទៅមើលក្រោយខ្នងរបស់ខ្លួនក៏ឃើញថានាយចៅហ្វាយខ្លួនកំពុងកាន់កាំភ្លើងតម្រុងមករកគេជាមួយកែវភ្នែកគួរឲ្យខ្លាចបំផុតស្នូរកាំភ្លើងមិញនេះជាYoongi ជាអ្នកបាញ់តែគេគ្រាន់តែបាញ់ចោលដើម្បីគម្រាមកុំឲ្យ Chisang បាញ់រាងតូចមុនតែប៉ុណ្ណោះ
" ឯងប្រហើនណាស់ Chisang " Yoongi សង្កត់សម្លេងដាក់នាយជាកូនចៅឯកាំភ្លើងនៅតែតម្រុងទៅកាន់នាយជានិច្ច Yoongi ខឹង នឹងនឹកស្មានមិនដល់ថាកូនចៅដែលគេទុកចិត្តបែរជាហ៊ានធ្វើបែបនេះមកលើមនុស្សដែលគេស្រឡាញ់ខ្លាំងបំផុត
" Yoon...ហឺ..." Jimin ឮសម្លេងរបស់Yoongi ទើបងើបមើលមុខនាយ ហើយប្រញា៉ប់ស្ទុះរត់ទៅអោបនាយក្រាស់ជាមួយអារម្មណ៍ភ័យខ្លាចមិនទាន់បាត់នៅឡើយ
" អស់អីហើយ គ្មានអ្នកណាអាចធ្វើអ្វីMin បានទេ "Yoongi លើកដៃអោបរាងតូចចូលក្នុងទ្រូងដ៏កក់ក្ដៅរបស់នាយព្រមទាំងនិយាយលួងលោមរាងតូចដែលញ័រខ្លួននោះទើបធ្វើឲ្យនាយទទួលដឹងថារាងតូចកំពុងភ័យខ្លាំងកម្រិតណា
" ចៅហ្វាយខ្ញុំអាចបកស្រាយបានវាមិនដូចអ្វីដែលចៅហ្វាយឃើញឡើយ " Chisang ដើរមួយៗដើម្បីចង់និយាយបកស្រាយនិងបកអាក្រាតពីធាតុពិតរបស់ Jimin ដូចគ្នា
" យើងធ្លាប់ប្រាប់ឯងហើយមែនទេថាមិនឲ្យរវល់ជាមនុស្សដែលយើងស្រឡាញ់ ឬឯងវាមិនចេះទុកសម្ដីយើងក្នុងខួរឯង?" yoongi ចាប់អោបរាងតូចជាប់លើកកាំភ្លើងភ្ជុតកូនចៅ នាយកើតចិត្តខឹងឡើងភ្លាមៗព្រោះបានឃើញផ្ទាល់ភ្នែកថាមិញនេះកូនចៅនាយកំពុងគិតចង់ធ្វើបាបមនុស្សដែលគេស្រឡាញ់
" មិនមែនបែបនិងទេ...ចៅហ្វាយស្ដាប់ខ្ញុំបកស្រាយសិនទៅ ក្មេងនេះវាជាមនុស្សពឹសពុលវាជាគេញ របស់ប៉ូលិសខ្ញុំបានឃើញផ្ទាល់ភ្នែកថា...*ផាំងៗ ដោយមិនឲ្យChisang និយាយបន្តទើប Yoongi បាញ់គ្រាប់កាំភ្លើងទៅខាលើ2គករានើទុកជាការប្រមានមិនឲ្យនាយនិយាយអ្វីដែលចង់បន្ទោសដាក់Jimin
" បិទមាត់របស់ឯងទៅ " Yoongi ស្រែកប៉ោងសសៃ.កមនុស្សដែលនាយស្រឡាញ់ទុកចិត្តត្រូវកូនចៅជំនិតប៉ុនប៉ងធ្វើបាប Jimin ខ្លាចឡើងញ័រខ្លួនបែបនេះហើយទោះជា chisang និយាយបែបណាក៏វាគ្រាន់តែជាការដោះសារយករួចខ្លួនប៉ុណ្ណោះ។