___Korea
ងាកមើល inguk នៅឯេប្រទេសកូរ៉េនេះវិញនាយពិតជាបានធ្វើរឿងជាច្រើនដែលនាយចង់ធ្វើព្រមទាំងការងារក្នុងក្រុមហ៊ុនក៏រលូនទៅបានល្អដូចគ្នា...
រាងសង្ហាទឹកមុខមានអំណាចកំពុងបោះជំហា៊នដើរចូលក្នុងហាងអាហាលំដាប់មួយក្នុងទីក្រុងដោយមានកូនចៅអបសងខាងដើរតាមមិនឲ្យឃ្លាតឆ្ងាយសូម្បីមួយជំហាន
" អូសស៎ !! សុំ...សុំទោសលោក " ដោយដើរមិនបានប្រយ័ត្ន inguk បានទៅបុកក្មេងរត់តុក្នុងហាងបណ្ដាលឲ្យស្រាកំពុបលើនាយតែក្មេងនោះក៏ប្រញ៉ាប់និយាយសុំទោសព្រោះយ៉ាងណាក៏គេមានកំហុសដូចគ្នាដោយសារនាយជាភ្ញៀវ រាងតូចខំយកក្រណាត់មកជូតឲ្យនាយតែនាយបែរជារុញគេចេញព្រមទាំងស្រែកកំហកដាក់គេ:
" អាក្មេងចង្រៃ ឯងដើរមិនបើកភ្នែកទេហ្អេស៎ ??" នាយកំហកឲ្យក្មេងប្រុសល្អិតខ្លាចឡើងរួញខ្លួនអោនមុខចុះមិនហ៊ានងើយសម្លឹងនាយចំ ឃើញកើតរឿងបែបនេះអ្នកចាត់ការក្នុងហាងក៏ប្រញ៉ប់ចូលមកមើលនឹងបានដោះស្រាយភ្លាមៗដូចគ្នា
" អត់ទោសលោក តើមានរឿងអីកើតឡើងទៅ"
" ក្មេងម្នាក់នេះវាដើរមិនប្រយ័ត្នធ្វើឲ្យស្រាកំពុបលើយើងឯងមិនឃើញទេហេស៎ ? ជាអ្នកចាត់ការបែបណាហេតុអីមិនចេះមើលខុសត្រូវក្មេងក្នុងហាង "
" ហេតុអីមិនប្រយ័ត្នបែបនេះហាស៎ Hansung "
" ខ្ញុំប្រយត្ន័ហើយបង តែគេជាអ្នកមកបុកខ្ញុំមុនទេ "
" នេះឯងចង់និយាយថាយើងជាអ្នកខុសចឹងហេស៎អាកញ្ជះគេ " inguk ស្រាប់តែក្តៅក្រហាយឡើងមកក្រោយឮពាក្យដោះសាររបស់រាងតូច នាយចាប់អង្រួនដៃរាងល្អិតខ្លាំងៗទើបធ្វើឲ្យគេងើបមុខមកមើលមុខនាយ
" ឯង !!!" Inguk លើកចិញ្ចើមឡើងបែបភ្ញាក់ផ្អើលព្រោះគេមានអារម្មណ៍ថាប្រហែលមុខក្មេងម្នាក់នេះ
"ឲ្យខ្ញុំសុំទោសជំនួសគេផងចុះ ហើយរឿងថ្លៃខូចខាតខាងយើងរីករាយនឹងសងលោកគ្រប់យ៉ាង " អ្នកចាត់ការទាញដៃរាងល្អិតឲ្យថយចេញពី inguk
"Hansung ឆាប់សុំទោសលោកភ្លាមទៅ "
" ខ្ញុំសុំទោស !!" Hansung ធ្វើតាមដែលមេការប្រាប់រាងតូចមុខមាត់ស្លូតបូតអោនគំនាបជាការគួរសមនិយាយសុំទោសដាក់រាងក្រាស់ គេពិតជាខ្លាចជាមួយទឹកមុខនិងអំណាចរបស់នាយពិតមែនគ្រាន់តែមើលក៏ដឹងថាគេជាអ្នកធំឬជាអ្នកលេងប្រាកដណាស់ភ្នែករបស់គេមានស្នាមឆូតជាបើស្នាម មានកូនចៅអបសងខាងខ្លួនគេសិតតែមានកាំភ្លើងសៀតចង្កេះទោះកូនចៅនាយមិនមានប្រតិកម្មតែកែវភ្នែកម្នាក់ៗដែលសម្លឹងមកកាន់គេគឺកំណាចគួរឲ្យខ្លាចខ្លាំងបំផុត Hansung ទឹកមុខស្លេកស្លាំងដោយសារតែគេដឹងខ្លួនច្បាស់ថាថ្ងៃនេះនឹងមិនបានប្រាក់ពីថ្លៃធ្វើការនេះឡើយ...ហើយក៏មិនធានាថាខ្លួនគេមានសុវត្តិភាពដែរព្រោះគេបានធ្វើឲ្យមនុស្សមានអំណាចដូចជា inguk ខឹង