Ep30 ល្ងង់លើសពីករគិត

252 39 4
                                    

ត្រឡប់ទៅពេលមុននេះ
°°°°°°°

ក្រោយយក Jimin មកដល់វិមានរបស់នាយម៉ាហ្វៀមុខកំណាចMinYoongi jungsan និង chisangក៏នាំគេបន្តមកទុកចោលនៅក្នុងបន្ទប់ឃុំឃាំងដែលគ្រប់គ្នានៅក្នុងវិមាននេះស្គាល់ច្បាស់ថាជាកន្លែងទោសរបស់អ្នកធ្វើខុសឬសត្រូវនៃត្រកូល។ វាងងឹតហើយត្រជាក់ព្រោះនេះគឺស្ថិតនៅជាន់ក្រោមដី។ Yoongi បង្គាប់ឲ្យគេចងដៃរាងតូចភ្ជាប់ទៅក្រោយព្រមទាំងឲ្យដាក់ច្រវ៉ាក់ចងជើងទាំងពីរជាប់សឹងតែមិនអាចកម្រើកខ្លួនបាន។

__________

បន្ទប់ដាក់ទោសមានតែ Yoongi ដែលឈរនៅស្ងៀមមើលទៅរាងតូចដែលធ្លាប់តែជាមនុស្សដែលនាយស្រឡាញ់ ហើយផ្ដល់គ្រប់ទៅកាន់គេ។ កន្លងមកដែលព្យាយាមស្ងៀមស្ងាត់ធ្វើមិនដឹងមិនឮរឿងដែលរាងតូចធ្វើមកលើនាយក៏ព្រោះតែចិត្តដែលស្រឡាញ់វាមានច្រើនលើសពីការខឹង។ ហើយមកដល់ពេលនេះក៏នៅតែស្រឡាញ់ ស្រឡាញ់តែមិនប្រាកដថាចិត្តស្អប់ខឹងនៅតិចជាងមុនដែរ។

ក្រោយបងប្រុសគេចូលមកលូកដៃក្នុងរឿងនេះវាហាក់ដូចជាមានចិត្តមួយបណ្ដាលឲ្យនាយគិតថានាយត្រូវធ្វើគ្រប់យ៉ាងតាមតួនាទី តួនាទីជាទាយាទក្នុងត្រកូលដែលមិនត្រូវបើកដៃឲ្យសត្រូវបង្វិលក្បាលបែបនេះបន្តបានឡើយ។

ក្នុងដៃមាំក្រាស់របស់នាយម៉ាហ្វៀរសង្ហាមានកាន់រំពាត់ខ្សែតៃទំហំប៉ុនមេដៃជាប់ ចងភ្ជាប់ដោយក្រសែភ្នែកខ្មៅងិលទឹកមុខស្មើរផេងដែលនាយកំពុងសម្លឹងមើលរាងល្អិតមិនដាក់ភ្នែក។ សភាពរាងតូចដែលដេកសន្លប់មិនដឹងអីទាំងខ្លួនត្រូវចងភ្ជាប់បែបនេះមើលឃើញហើយសែនសង្វេគ...

" ហឹមម៎ " Jimin ក្រហឹមឡើងដើមកបន្តិចមិននឹងកម្រើកខ្លួនបែរមកចំហៀងក៏ទទួលអារម្មណ៍ដឹងថាខ្លួនកម្រើកងើបមិនកើតព្រោះត្រូវចងដៃទៅក្រោយ។ គេនៅវិលវល់ក្រោយត្រូវវាយពីក្រោយនៅមិនទាន់បាត់ភាពឈឺចាប់នៅឡើយ។ ត្របកភ្នែកស្អាតបើកឡើងសន្សឹមៗសម្លឹងទៅប៉ះនិងជញ្ជាំងខ្មៅងងឹតសូន្យធ្វើឲ្យគេដឹងខ្លួនឯងភ្លាមៗថាច្បាស់ជាត្រូវកូនចៅនាយម៉ាហ្វៀរយកមកទីនេះ។

" Yoon ! " Jimin បើកភ្នែកឡើងបង្ហើបមាត់ហៅនាមមនុស្សដែរឈរសម្លឹងខ្លួននោះដោយសម្លេងស្រាលៗ។ រាងកាយមាំងក្រាស់បង្ហាញឲ្យឃើញមិនច្បាស់ប្រជាដឹងត្រឹមតែស្រមោលខ្មៅងិលមាឌធំស្មារបើកឈរស្ងៀមទ្រឹងនោះបណ្ដាលឲ្យចិត្តរាងល្អិតគិតស្មានដោយឯកឯងថាម្ចាស់ខ្លួននេះគឺជា Yoongi.

💗you can't deny me🔒🖤||YoonminWhere stories live. Discover now