ឲ្យធ្វើយ៉ាងណាព្រោះគ្រប់យ៉ាងវាដើរមកដល់ចំណុចនេះទៅហើយ Jimin កំពុងស្ថិតនៅក្រោមកំដាប់ដៃរបស់គេទោះប្រកែកក៏មិនអាច។ រាងតូចអង្គុយច្រត់ដៃនិងឥដ្ឋក្រោយការរុញច្រានរបស់នាយកម្លោះទើបធ្វើឲ្យគេដួលបែបនេះ ដៃស្រឡូនទាំងគូរចាប់ផ្ដើមសង្កត់ក្ដាប់ចូលគ្នាស្របពេលទឹកមុខនិងកែវភ្នែករបស់ Jimin កំពុងប្រែជាខឹងសម្បារ ។ ទឹកភ្នែកមួយតំណក់ស្រក់មកដោយឯកឯងក្រោយម្ចាស់វាខំខាំធ្មេញទាំងក្នុងចិត្តឈឺពើតៗអួលពេញដើមទ្រូងទៅហើយ....
ក្រោមការតាមសម្លឹងមើលរបស់នាយម្ខាងទៀតមិនដាក់ភ្នែកមិនយូរប៉ុន្មានរាងតូចល្អិតក៏ព្រមងើបមុខប្រឈមជាមួយគេជាថ្មី....Jimin ងើបក្រោកឡើងសម្លឹងមុខនាយមិនដាក់ភ្នែកព្រមទាំងកាន់ក្រដាស់មួយនោះមកជាមួយ ដែរបែបនេះធ្វើឲ្យនាយតាមមើលគេមិនដាក់ភ្នែកទាំងក្នុងចិត្តកំពុងលួចសប្បាយអរដែលរាងតូចកំពុងជិតធ្លាក់ក្នុងហ្គេមមួយដែលគេរៀបចំ
" នាយធ្វើបែបនេះដើម្បីអី ?" នៅតែឆ្ងល់ហើយមិនអស់ចិត្តជានិងរឿងដ៏ឆ្កួតឡប់មួយនេះអ្វីដែលបានសរសេរនៅក្នុងកិច្ចសន្យាមួយនេះបែរជាបានសរសេរនូវលក្ខខណ្ឌដ៏ឡប់មួយឡើងមកដោយឲ្យ Jimin ត្រូវព្រមរៀបការជាមួយនិង Min inguk ។ វាពិតជារឿងដ៏ឆ្កួតឡប់ខ្លាំងពិតមែន...
"បន្ទាប់ពីសម្រេចចិត្តហើយឯងនឹងបានដឹង "
" ខ្ញុំមិនព្រម "
" មិនព្រម ? បាន...ឯងជាអ្នកសម្រេចចិត្តដោយខ្លួនឯងទេ ពេលនេះទាំងឪចិញ្ចឹមនិងម៉ែរបស់ឯងដែលនៅប្រទេសកូរ៉េកំពុងស្ថិតនៅក្នុងដៃរបស់យើង " នាយនិយាយបណ្ដើរដើរទៅអង្គុយយ៉ាងអង់អាចយ៉ាងណាក៏នាយនៅតែជាអ្នកឈ្នះ ហើយមានព្រាបលើ Jimin ដដែល
" តើគួរលេងបែបណាទើបសប្បាយ ? បាញ់សម្លាប់ម្តងទាំងអស់ឬ....ត្រូវធ្វើវាម្តងមួយៗកាត់អណ្តាតធ្វើទារុណកម្មដូចដែលយើងធ្វើលើឪរបស់ឯងអា Jung sunhyeon នោះ ? " វាហាក់ដូចជាមនុស្សសសៃប្រសាទឬមនុស្សរោគចិត្តយ៉ាងចឹងស្របពេលគេនិយាយឡើងមកសាហាវឃោឃៅទាំងសម្ដីនិងទឹកមុខនៅពេលនេះ ។ Jimin ស្ដាប់ហើយឈឺកាន់តែខ្លាំងពេលឮបែបនេះវាធ្វើឲ្យគេស្រមៃឃើញនៅពេលដែលប៉ារបស់គេស្លាប់ក្នុងទារុណកម្មដ៏ឃោឃៅរបស់ពួគគេ រាងតូចមើលទៅកាន់មុខរបស់នាយដោយក្ដីឈឺចាប់តែក៏ព្រមនៅស្ងៀមបន្តិចទៀត