Ep:06 ឯងឆក់យកស្នាមថើមដំបូងរបស់យើង

320 45 1
                                    

Jimin បៀបឬកពាធម្មតាដើរទៅរក Yoongi ដែលកំពុងរងចាំខ្លួននៅជាន់ក្រោម។ ទៅដល់ក៏ឃើញនាយក្រាស់កំពុងនិយាយគ្នាជាមួយ jungsan កូនចៅជំនិតរបស់គេ រាងតូចគ្រាន់តែឃើញ Jungsan ភ្លាមក៏មានអារម្មណ៍មិនពេញចិត្តនិងនាយព្រោះអីនាយនិងរាងតូចធ្លាប់មានរឿងទាស់ចិត្តនិងគ្នាទើបពួគគេមើលមុខគ្នាមិនសូវចំ។

" ដាច់ចិត្តមកហើយហេស៎ ? យើងប្រាប់ថាឲ្យចុះមក 30នាទីមុន តែឯងមកខកបណ្ដោយឲ្យយើងចាំដល់ 45 នាទី " ឃើញរាងតូចមកឈរចំពោះមុខភ្លាមនាយក្រាស់ចិត្តជាមនុស្សចំណាស់ក៏បានដៃស្ដីថារាងតូចដូចជាឪពុកប្រដៅកូន 

" ខ្ញុំសុំទោសដោយសារខ្ញុំហត់ទើបសម្រាកភ្លេចខ្លួន " រាងតូចនិយាយពាក្យមិនពិតដែលគេមកខកក៏ព្រោះគេបានសង្ងំយំបញ្ចេញភាពឈឺចាប់កាលពីអតិតយ៉ាងយូរទើបបណ្ដោយឲ្យខកទៅវិញទេ។

" ឆាប់មកតាមយើងមក " Yoongi មិនគិតច្រើនគេក៏ដើរទៅមុខមុននិងហៅឲ្យរាងតូចដើរទៅតាម ។ ឯ jungsan ក៏កាន់ឯកសាដើរទៅបើកទ្វាឲ្យនាយចៅហ្វាយមុន

" Jungsan ឯងនៅក្រុមហ៊ុននេះហើយយើងទៅតែ2នាក់ Jimin ក៏បាន " រាងក្រាស់ចូលទៅអង្គុយក្នុងឡានហើយក៏និយាយប្រាប់កូនចៅជំនិតមិនឲ្យទៅជាមួយខ្លួនព្រោះថ្ងៃនេះគេទៅជាមួយរាងតូច។

" ចុះបានអ្នកណាបើកឡានឲ្យចៅហ្វាយ ?" Jungsan

" Jimin ឯងចេះបើកឡានទេ ?" Yoongi ឮកូនចៅសួរគេក៏ងាកទៅសួររាងតូចដែលឈរក្រោយខ្នង jungsan

" បាទ !! គឺចេះ " Jimin

"  បើចឹងឯងបើកឡានឲ្យយើងទៅ " Yoongi និយាយដោយធម្មតាឯ Jungsan នេះវិញឮហើយក៏កើតចិត្តបារម្ភភ្លាមៗព្រោះមិនទុកចិត្តរាងតូច គេមិនដែលឲ្យអ្នកណាមកបើកឡានឲ្យចៅហ្វាយក្រៅពីខ្លួនគេនោះទេ តែបើចៅហ្វាយខ្លួនមកឲ្យក្មេងដូច Jimin មកបើកឲ្យច្បាស់ណាស់គឺនាយមិនទុកចិត្ត

" តែចៅហ្វាយ...." មិនឲ្យ Jungsan និយាយចប់រាងតូចក៏ឆាប់កាត់ពាក្យ 

" ខ្ញុំអាចបើកបានទុកចិត្តចុះលោក jungsan..." Jimin

" តែមិនស្គាល់ផ្លូវទីនេះទេ បើឯងវង្វេងនាំចៅហ្វាយខាតពេលនោះគិតយ៉ាងមិច ?" Jungsan

💗you can't deny me🔒🖤||YoonminWhere stories live. Discover now