Ep:26 អូនសុំទោស

340 54 10
                                    

" នេះ...គ្រាន់តែរឿងប៉ុណ្ណឹងចឹងហ្អេស៎ " រាងតូចលើកចិញ្ចើមឡើងចោទសួរទាំងហួសចិត្ត

" គ្រាន់តែប៉ុណ្ណឹងយ៉ាងមេច ? អូនកុហកបងព្រោះអូននៅជាមួយប្រុសផ្សេងនៅគិតថាជារឿងតូចតាចឬយ៉ាងមិច ?"

" Yoongi..." Jimin បង្អូសសម្លេងវែងអន្លាយរាងតូចរហ័សប្រែទឹកមុខមកជាពេបជ្រាយដាក់នាយភ្លាមៗក្រោយគំនិតបានផុសចូលក្នុងការគិតរបស់គេ

" មានអ្វីចង់ដោះសារទៀតក៏និយាយមក " នាយនិយាយដោយទឹកមុខធម្មតាងើបចេញទាញយកអាវមកគ្របពីលើខ្លួនហើយក៏បែរខ្នងអង្គុយទម្លាក់ជើងចុះរៀបចំចងខ្សែអាវវិញ

Jimin ក្រោយឃើញរាងក្រាស់ធ្វើទឹកមុខបែបនេះហើយងាកចេញbខ្លួនក៏ងើបឡើងទាញភួយមករុំត្រឹមចង្កេះមុននឹងមកអោបក្រសោបរាងកាយមាំមានសាច់ដុំកង់ៗនោះដោយយកចិត្តយកថ្លើមនាយហើយនិយាយលួងលោមដោយសម្ដីផ្អែមល្ហែមវិញ

" អូនគ្មានអ្វីត្រូវដោះសារនិងបងទេ តែអូនគ្រាន់តែបកស្រាយអ្វីជាការពិតប្រាប់បងចង់បងជឿឬមិនជឿវាជាសិទ្ធរបស់បង... " ថាឲ្យរាងក្រាស់ស្ងាត់មិនទាន់តបតនិងខ្លួនហើយរាងតូចមកលើកដៃតូចស្រលូនអង្អែលសាច់ទ្រូងនាយចុះឡើង

" អូនយល់ដែលបងខឹងហើយធ្វើបែបនេះមកលើអូន អូនយល់ហើយអូនក៏មិនខឹងនិងបងដូចគ្នា Yoongi អូនសុំទោសដែលកុហកបង "

"....." Yoongi នៅតែបន្តស្ងាត់មិនតបតជាមួយរាងតូចទើប Jimin ត្រូវបន្តនិយាយតែឯង

" បងចង់ដឹងមែនទេថាប្រុសម្នាក់នោះជាអ្នកណា ? គេគឺជាអ្នកបង្ហាត់បាញ់កាំភ្លើងដែលអូនទាក់ទងមកចង់ឲ្យគេបង្រៀនអូន " Yoongi ឮការបកស្រាយរបស់ Jimin បែបនេះនាយស្រាប់តែឆ្ងល់ឡើងភ្លាមៗ រាងសង្ហាប្រលេសដៃតូចស្រលូចេញពីចង្កេះរបស់ខ្លួនហើយបែរមករករាងតូច

" រៀនបាញ់កាំភ្លើង?"

" ពិតហើយ...អូនគ្រាន់តែចង់រៀនចេះការពារខ្លួនឯង បងក៏ដឹងថាតាំងពីថ្ងៃនោះមកអូនមិនដែលស្ងប់ចិត្តម្តងណាទេ ណាមួយបងក៏រវល់រហូតអូននៅម្នាក់ឯងអូនខ្លាច អូនខ្លាចបើថ្ងៃណាមួយគេត្រលប់មករកអូនម្តងទៀតគេនឹង...." Jimin ស្ងាត់មាត់ត្រមនឹះហើយក៏ញញឹមឡើងទាំងបង្ខំឲ្យរាងក្រាស់ចិត្តទន់ជាមួយភ្លាមៗក្រោយយល់ហេតុផលនេះ

" Min..." Yoongi ហៅឲ្យរាងតូចងើបមុខមកសម្លឹងនាយ

" បងសុំទោស " នាយថាដោយអារម្មណ៍ដឹងខុសចំពោះរាងតូចហើយភ្លាមៗនោះនាយក៏ទាញកាយល្អិតមកអោបជាប់ទ្រូងធ្វើឲ្យJimin ត្រៀមខ្លួនមកទាន់ភ្ញាក់ផ្អើលតិចតូច

" បងសុំទោសព្រោះតែបងទើបអូនត្រូវធ្លាក់ក្នុងគ្រោះថ្នាក់បែបនេះ បងសុំទោស សុំទោសរឿងគ្រប់យ៉ាងដែលបងយល់ច្រឡំចំពោះអូន " Yoongi បែរជាមកមានអារម្មណ៍ខុសព្រោះនាយគិតថាខ្លួនយល់ច្រឡំហើយថែមទាំងបានធ្វើឲ្យរាងតូចឈឺខ្លួនព្រោះកំហឹងរបស់នាយ នាយមិនគួរចិត្តក្ដៅបែបនេះឡើយ។ Jimin មិនតបគ្រាន់តែអោបនាយវិញឲ្យណែនទាំងស្ងៀមស្ងាត់រាងតូចញញឹមឡើងបន្តិចហាក់បានសប្បាយចិត្តព្រោះជឿជាក់ថា Yoongi ជឿពាក្យសម្ដីគេគ្រប់យ៉ាងដូច្នេះគេនៅតែអាចធ្វើរឿងផ្សេងបន្តហើយអាចនិងងាយស្រួលជាងមុនព្រោះគេដឹងថាបន្ទាប់ពីនេះ Yoongi និងមិនហ៊ានធ្វើអ្វីដែលបង្ហាញថានាយមិនទុកខ្លួនទៀតឡើយព្រោះ Yoongi ស្រឡាញ់គេខ្លាំង។

To be continue

Me to បងឆ្មា :ត្រូវគេបោកម្តងហើយម្តងទៀតbro meow 😗👍

យកម្តងតិចបានហៃអ្នកសរសេរកំពុងសេដ

💗you can't deny me🔒🖤||YoonminWhere stories live. Discover now